ជប៉ុនបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រទៅកាន់សមុទ្រចិនខាងត្បូងសម្រាប់បេសកកម្មរយៈពេល១ឆ្នាំ

ទីក្រុងតូក្យូបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រដ៍ធំមួយគ្រឿង ទៅកាន់សមុទ្រចិនខាងត្បូង ដែលទង្វើនេះនឹងទំនងជាធ្វើឲ្យទីក្រុងប៉េកាំងក្តៅក្រហាយ។ ក្រុមមន្ត្រីប្រតិបត្តិការផ្ទាល់ បានប្រាប់ Reuters ថាជប៉ុននឹងបញ្ជូននាវាផ្ទុកឧទ្ទម្ភាគចក្រប្រវែង២៤៨ម៉ែត្រ Kaga សម្រាប់បេសកកម្មទៅកាន់សមុទ្រចិនខាងត្បូងដែលនឹងចំណាយពេលមួយឆ្នាំ។ មន្ត្រីមួយរូប បានបញ្ជាក់ថា«នេះគឺជាផ្នែកមួយនៃការខំប្រឹងប្រែងរបស់ជប៉ុនជំរុញការធ្វើដំណើរសេរី និងចំហនៅសមុទ្រចិនខាងត្បូង»។ ប្រភពព័ត៌មាន បាននិយាយថានាវាផ្ទុកយន្តហោះចម្បាំង ដែលមានសមត្ថភាពប្រតិបត្តិការឧទ្ធម្ភាគចក្រជាច្រើនគ្រឿងក្នុងពេលតែមួយ…

Read More

ឥណ្ឌាប្រើមីស៊ីលអន្តរទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសម្រាប់ខែលយុទ្ធសាស្ត្រ

កងទ័ពឥណ្ឌាប្រើមីស៊ីលអន្តរទ្វីបប្រភេទថ្មីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយវាយប្រហារគោលដៅនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ ឥណ្ឌាទទួលបានអាវុធកម្លាំងខ្លាំងថ្មីបន្ថែម នៅពេលកងទ័ពឥណ្ឌាត្រៀមទទួលមីស៊ីលអន្តរទ្វីប Agni V ថ្មី។ មីស៊ីលថ្មីអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងមានរយៈចម្ងាយវាយប្រហារបាន៥០០០គីឡូម៉ែត្រ ដែលលើសសមត្ថភាពនៃមីស៊ីលដទៃទៀតប្រើដោយកងទ័ពឥណ្ឌាបច្ចុប្បន។ មន្ត្រីឥណ្ឌា បាននិយាយថា«វាគឺជាអាវុធយុទ្ធសាស្ត្រដែលនឹងធ្វើសកម្មភាពធ្វើជាខែល ហើយដែលគម្រោងយុទ្ធសាស្ត្រជិតឈានដល់ទីបញ្ចប់»។ ប្រភពនានា បាននិយាយថាមីស៊ីលថ្មីនេះនឹងមកដល់ឆាប់ៗនេះ…

Read More

អាមេរិកគិតលក់ប្រព័ន្ធការពារមីស៊ីល THAAD ឲ្យឥណ្ឌា ដើម្បីបំផ្លាញកិច្ចព្រមព្រៀងប្រព័ន្ធការពារមីស៊ីល S-400 ជាមួយរុស្ស៊ី

ការលក់ប្រព័ន្ធការពារមីស៊ីលទំនើបពីរុស្ស៊ី គូសបញ្ជាក់ការពឹងផ្អែកបន្តរបស់ឥណ្ឌាលើគ្រឿងសព្វាវុធយោធារុស្ស៊ី នៅចំពេលដែលអាមេរិកកំពុងព្យាយាមបង្កើនការលក់អាវុធរបស់ខ្លួន ដល់ប្រទេសឥណ្ឌា។ កាសែត Economic Times បានសរសេរថាអាមេរិកអាចព្យាយាមដកឥណ្ឌាចេញពីកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី។ យោងតាមកាសែត daily អាមេរិកអាចដាក់បញ្ហាប្រព័ន្ធការពារមីស៊ីលនេះលើរបៀបវារៈនៃការចរចានៅពេលខាងមុខជាមួយឥណ្ឌា នៅពេលរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសឥណ្ឌាមកដល់ទីក្រុងវ៉ាស៊ីងតុននៅថ្ងៃទី៦…

Read More