រថក្រោះប្រយុទ្ធអាមេរិក Abrams បំពាក់ប្រព័ន្ធការពារសកម្មរបស់អ៊ីស្រាអែល

ប្រព័ន្ធការពារសកម្មសម្រាប់បំពាក់លើរថក្រោះ និងរថពាសដែកដទៃទៀតកំពុងកើនឡើងយ៉ាងមានប្រជាប្រិយភាពនៅជុំវិញពិភពលោក។ កងទ័ពអាមេរិកបានតម្លើងប្រព័ន្ធការពារសកម្ម (APS) របស់អ៊ីស្រាអែលលើរថក្រោះប្រយុទ្ធដ៍សំខាន់ Abrams របស់ខ្លួន នៅពេលអាមេរិកបន្តវាយតម្លៃប្រព័ន្ធការពារសកម្ម (APS) បំពាក់លើយានប្រយុទ្ធរបស់កងទ័ពអាមេរិក។ រូបថតពីសមយុទ្ធយោធាឆ្នាំ២០១៨របស់អង្គការណាតូ កំពុងដំណើរការនៅប្រទេសប៉ូឡូញ និងបណ្តារដ្ឋនៅតំបន់ប៉ាលទិក បង្ហាញរថក្រោះ Abrams…

Read More

កងទ័ពអ៊ីស្រាអែលបំផ្លាញផ្លូវរូងក្រោមទឹករបស់ពួកជីវពលហាម៉ាស់

កងទ័ពអ៊ីស្រាអែលបានបំផ្លាញផ្លូវរូងក្រោមដី ដែលបានអនុញ្ញាតឲ្យពួកជីវពលហាម៉ាស់ដាក់ពង្រាយកងទ័ពជើងទឹកពិសេសរបស់ខ្លួនដោយសម្ងាត់។ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថាផ្លូវរូងក្រោមទឹកនៅតំបន់ហ្គាហ្សា ដែលត្រូវបានប្រើដោយពួកជីវពលហាម៉ាស់ ដើម្បីបញ្ជូនពួកជីវពលទៅធ្វើសកម្មភាពលួចលាក់ ត្រូវបានបំបាត់ដោយកងទ័ពអ៊ីស្រាអែល។ មន្ត្រីកងទ័ពអាកាសអ៊ីស្រាអែល បានបញ្ជាក់ថា«ពួកជីវពលហាម៉ាស់បានព្យាយាមធ្វើសកម្មភាពលួចលាក់ចេញពីដីគោក ទៅសមុទ្រ ដើម្បីធ្វើការវាយប្រហារនៅក្នុងទឹកដីអ៊ីស្រាអែល។ យើងបានដឹងពីផ្លូវរូងក្រោមទឹកនេះជាច្រើនខែ ហើយបានសម្រេចចិត្តថានេះគឺជាពេលវេលាត្រឹមត្រូវសម្រាប់យើង ដើម្បីបំផ្លាញផ្លូវរូងក្រោមទឹក។» ផ្លូវរូងក្រោមទឹក…

Read More

លោក អាសាដ ៖ អ៊ីស្រាអែលឈឺចាប់អំពីការបាត់បង់បន្តូលចិត្តពួកភេរករ ISIS & Al Nusraរបស់ខ្លួននៅស៊ីរី

លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ បានប្រាប់ RT ថាវាយប្រហារទីតាំងនានានៅស៊ីរី និងគម្រាមកំហែងធ្វើឃាតមេដឹនាំស៊ីរីដោយយកលេសប្រឆាំងឥទ្ធិពលអ៊ីរ៉ង់ គឺជាសញ្ញាមួយថាអ៊ីស្រាអែលកំពុងរងការឈឺចាប់ បន្ទាប់ពីបាតើបង់ពួកភេរវករបន្តូលចិត្តរបស់ខ្លួន។ លោក អាសាដ បាននិយាយថាប៉ុន្មានខែចុងក្រោយនេះ អ៊ីស្រាអែលបានពង្រីកការទម្លាក់គ្រាប់បែករបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធយោធានៅស៊ីរី ដោយចោទថាវត្តមានយោធាអ៊ីរ៉ង់នៅស៊ីរីបំផ្លាញសន្តិសុខជាតិរបស់អ៊ីស្រាអែល។…

Read More

លោក ណេតាន់យ៉ាហ៊ូ សន្យាតាមវ៉ៃអ៊ីរ៉ង់គ្រប់ទីកន្លែងនៅស៊ីរី

លោក បេនចាមិន ណាតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថាអ៊ីស្រាអែលនឹងវាយប្រហារទីតាំងយោធាអ៊ីរ៉ង់គ្រប់ទីកន្លែងនៅស៊ីរី នៅពេលរដ្ឋមន្ត្រីការពារជាតិរបស់លោក ត្រូវធ្វើការចរចាជាមួយរុស្ស៊ីសំដៅកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។ លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា«យើងនឹងបន្តធ្វើសកម្មភាពប្រឆាំងបំណងរបស់អ៊ីរ៉ង់បង្កើតវត្តមានយោធានៅស៊ីរីប្រឆាំងយើង មិនត្រឹមតែប្រឆាំងនៅតំបន់ហ្គោឡេ ហៃ ប៉ុណ្ណោះទេ ថែមទាំងគ្រប់ទីកន្លងនៅស៊ីរី»។ លោក…

Read More

អ៊ីស្រាអែលមើលឃើញឳកាសបណ្តេញអ៊ីរ៉ង់ចេញពីស៊ីរី ខណៈរុស្ស៊ីសង្ឃឹមលើផលប្រយោជន៍ផ្ទាល់របស់ខ្លួន​

មន្ត្រីភ្នាក់ងារសម្ងាត់ជាន់ខ្ពស់អ៊ីស្រាអែល បាននិយាយថាអ៊ីស្រាអែលមានសុទិដ្ឋិកាន់តែខ្លាំងចំពោះលទ្ធភាពបង្ខំឲ្យអ៊ីរ៉ង់ចាកចេញពីស៊ីរី នៅពេលរុស្ស៊ីយល់ឃើញថាវត្តមានរបស់អ៊ីរ៉ង់អាចគម្រាមកំហែងផលប្រយោជន៍ផ្ទាល់របស់រុស្ស៊ី។ លោក ឆាហ្គាយ ធីហ្ស៊ូរៀល អគ្គនាយកនៃក្រសួងកិច្ចការសម្ងាត់អ៊ីស្រាអែល បាននិយាយថាទីក្រុងម៉ូស្គូដឹងច្បាស់ថាការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ អាចបំផ្លាញផលប្រយោជន៍របស់រុស្ស៊ីនៅក្នុងអំឡុងសង្គ្រាមស៊ីវិលស៊ីរី។ លោក ធីហ្ស៊ូរៀល បានបញ្ជាក់ថា«ការវាយតម្លៃរបស់ខ្ញុំ គឺថារុស្ស៊ីបានចាប់អារម្មណ៍នៅក្នុងស្ថេរភាពសមិទ្ធិផលនានារបស់ខ្លួននៅស៊ីរី។ បើអ៊ីរ៉ង់បន្តកិច្ចការបច្ចុប្បន្ន…

Read More

យន្តហោះ និងឧទ្ធម្ភាគចក្រអ៊ីស្រាអែលវាយប្រហារទីតាំយោធា២៥កន្លែងរបស់ពួកជីវពលហាម៉ាស់នៅហ្គាហ្សា

កងអាកាសអ៊ីស្រាអែលបានវាយប្រហារទីតាំងយោធាយ៉ាងតិច២៥កន្លែងរបស់ពួកជីវពលហាម៉ាស់នៅហ្គាហ្សា ដើម្បីសងសឹកទៅនឹងការបាញ់ផ្លោងឆ្លងកាត់ព្រំដែនរបស់ពួកជីវពលហាម៉ាស់ ដែលបានវាយប្រហារលើសហគមន៍អ៊ីស្រាអែលតាមព្រំដែនពេញមួយថ្ងៃ។ កងទ័ពអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅល្ងាចថ្ងៃអង្គារ៍ថាកងកម្លាំងការពារអ៊ីស្រាអែល បានវាយប្រហារទីតាំងភេរវករចំនួន៥កន្លែងរបស់អង្គការភេវករហាម៉ាស់នៅហ្គាហ្សា។ ចំនួនទីតាំងវាយប្រហារមានកន្លែងផលិតគ្រាប់រ៉ូកែត ម៉ាស៊ីនរ៉ូកែត និងអាវុធកងនាវាទំនើប។ កងទ័ពអ៊ីស្រាអែលបានវាយប្រហារមូលដ្ឋានយោធា និងជំរុំហ្វឹកហាត់កងទ័ព។ សេចក្តីថ្លែងការណ៍អ៊ីស្រាអែល បាននិយាយថាកងកម្លាំងការពារអ៊ីស្រាអែលបានរៀបចំខ្លួនសម្រាប់សេណារីយោផេ្សងៗ និងបានសម្រេចធ្វើសកម្មភាពប្រឆាំងពួកភេរវករ ហើយនឹងបន្តអនុវត្តន៍បេសកម្មការពារប្រជាពលរដ្ឋអ៊ីស្រាអែល។…

Read More

រុស្ស៊ីពិចារណាដកកងកម្លាំងអ៊ីរ៉ង់ចេញពីព្រំដែនអ៊ីស្រាអែល-ស៊ីរី

រុស្ស៊ីភ័យខ្លាចការវាយប្រហាររបស់អ៊ីស្រាអែលនៅស៊ីរី នឹងបំផ្លាញរបបគ្រប់គ្រងរបស់លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ។ អ៊ីស្រាអែល ជឿថាទីក្រុងម៉ូស្គូអាចយល់ព្រមដកកងទ័ពអ៊ីរ៉ង់ចម្ងាយ៦០គីឡូម៉ែត្រចេញពីព្រំដែនអ៊ីស្រាអែល។ ក្រុមមន្ត្រីអ៊ីស្រាអែល និយាយថាក្រុមមេដឹកនាំនយោបាយ និងយោធា ជឿថារុស្ស៊ីកំពុងសម្រេចចិត្តពិភាក្សាការដកថយកងកម្លាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តជីវពលស៊ីអ៊ិតចេញពីព្រំដែនអ៊ីស្រាអែល-ស៊ីរី។ ការផ្លាស់ប្តូរជំហររបស់រុស្ស៊ីបានធ្វើឲ្យកាន់តែច្បាស់ តាំងពីការប៉ះទង្គិចយោធាជាមួយអ៊ីរ៉ង់នៅស៊ីរីកាលពីថ្ងៃទី១០ ខែឧសភា…

Read More

យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន F-35 ឃើញប្រយុទ្ធជាលើកដំបូងក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល

យន្តហោះប្រយុទ្ធបំបាមងកាយល្បឿនលឿអាមេរិក F-35 បានឃើញធ្វើសកម្មភាពប្រយុទ្ធលើកដំបូងរបស់ខ្លួន ដោយហោះហើរក្នុងប្រតិបត្តិការសម្រាប់កងទ័ពអាកាសអ៊ីស្រាអែល។ មេបញ្ជាការកងទ័ពអាកាសអ៊ីស្រាអែល បានបង្ហាញរូបភាពយន្តហោះ F-35 នៅពីលើទីក្រុងបេរ៉ូតរបស់ប្រទេសលីបង់ ហើយបាននិយាយថាយន្តហោះទាំងនេះបានធ្វើការវាយប្រហារ២លើកលើសមរភូមិ២ផេ្សងៗគ្នា។ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើកកាលពីពេលថ្មីៗនេះនៅស៊ីរី។ យន្តហោះ F-35 ពីកម្មវិធីយោធាដ៍ថ្លៃបំផុតរបស់ពិភពលោក ត្រូវបានរិៈគន់ទាំងប្រសិទ្ធភាពតម្លៃ និងប្រយុទ្ធ។…

Read More

អ៊ីស្រាអែលព្រមានទីក្រុងដាម៉ាស់កុំឲ្យប្រើប្រព័ន្ធការពារដែនអាកាសប្រឆាំងយន្តហោះអ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី

  មន្ត្រីកងទ័ពអាកាសអ៊ីស្រាអែលជាន់ខ្ពស់ បាននិយាយថាយន្តហោះយោធាអ៊ីស្រាអែល នឹងបន្តប្រតិបត្តិការនៅក្នុងដែនអាកាសស៊ីរី ដែលត្រូវបានគេគិតថាចាំបាច់។ មន្ត្រីកងទ័ពអាកាសអ៊ីស្រាអែលជាន់ខ្ពស់នេះ ក៍បានព្រមានស៊ីរីកុំឲ្យប្រើប្រព័ន្ធការពារដែនអាកាសប្រឆាំងយន្តហោះចម្បាំងអ៊ីស្រាអែល។ «ប្រព័ន្ធការពារអាកាសស៊ីរីដែលបានបាញ់មកលើយន្តហោះចម្បាំងអ៊ីស្រាអែល នឹងត្រូវបានបំផ្លាញ។ ប្រព័ន្ធការពារដែនអាកាសស៊ីរី ដែលមិនបាញើមកលើយើង នឹងមិនត្រូវបានបំផ្លាញទេ។ គោលនយោបាយនេះនឹងបន្ត។» មន្ត្រីកងទ័ពអាកាសអ៊ីស្រាអែលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថានេះគឺជារឿងតែមួយគត់…

Read More

រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា

ផែនការរបស់លោកប្រធានាធិបតី ដូណល ត្រាំ បោះបង់ចោលកិច្ចព្រមព្រៀងអាវុធនុយលេអ៊ែរអ៊ីរ៉ង់ គឺដូចជាការចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស។ វាបានបណ្តាលឲ្យការរញ្ជួយទ្វីប។ អ៊ីរ៉ង់ និងអ៊ីស្រាអែល កំពុងខិតជិតដល់ការធ្វើសង្គ្រាមដែលអាចកំណត់តំបន់មជ្ឈឹមបូព៌ាដោយច្បាស់លាស់ឡើងវិញ។ ក្រុមអ្នកជំនាញនៅទីក្រុងវ៉ាស៊ីងតុន កំពុងពិភាក្សាអ្វីដែលបានធ្វើដូចឆ្នាំ២០១២ នៅពេលអាមេរិកគឺជាអ្នកមានអំណាច។ ប៉ុន្តែវាគឺជាឆ្នាំ២០១៨ ហើយទីក្រុងម៉ូស្គូបានចូលជំនួសទីក្រុងវ៉ាស៊ីងតុននៅក្នុងតំបន់ ដែលជារឿងពិតមិនបានពិភាក្សាគ្នា។…

Read More