អ៊ីស្រាអែលបដិសេធវត្តមានកងទ័ពអ៊ីរ៉ង់ និងហេសប៊ូឡាបន្លំខ្លួននៅតំបនើខាងត្បូងស៊ីរី

លោក អាវីឌ័រ លៀប៊ើមែន រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានអះអាងថាកងទ័ពអ៊ីរ៉ង់ និងហេសប៊ូឡាបានចាកចេញពីតំបន់នានានៃខេត្តដារ៉ា និងហ្គូណេយត្រានៅខាងត្បូងស៊ីរី វិលត្រឡប់មកបន្លំខ្លួនជាកងទ័ពស៊ីរី ដើម្បីបញ្ជៀសការវាយប្រហាររបស់អ៊ីស្រាអែល។ លោក លៀប៊ើមែន បាននិយាយថាមានទីប្រឹក្សាយោធាអ៊ីរ៉ង់ច្រើនរាប់សិបនាក់នៅតំបន់ខាងត្បូងស៊ីរី គ្មានកងទ័ពអ៊ីរ៉ង់បន្លំខ្លួនជាកងទ័ពស៊ីរីនៅទីនោះទេ។ កាលពីសប្តាហ៍មុន កាសែត…

Read More

ផែនការអឺរ៉ុបបញ្ឈប់កម្មវិធីមីស៊ីលអ៊ីរ៉ង់ ដែលសុប៊ិននឹងមិនក្លាយជាការពិតទេ

លោក អាយ៉ាតិឡា អាលី ខាមេនី មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ បាននិយាយថាការប៉ុនប៉ងរបស់អឺរ៉ុបកំណត់កម្មវិធីមីស៊ីលអ៊ីរ៉ង់ នឹងមិនដែលក្លាយទៅជាការពិតទេ ដោយបន្ថែមថាអ៊ីរ៉ង់គ្មានផែនការកំណត់ឥទ្ធិពលរបស់ខ្លួននៅទូទាំងតំបន់មជ្ឈឹមបូព៌ាទេ។ លោក អាយ៉ាតុឡា បានបញ្ជាក់ថា«ប្រទេសអឺរ៉ុបខ្លះកំពុងជជែកអំពីការកំណត់កម្មវិធីមីស៊ីលការពារជាតិរបស់យើង។ ខ្ញុំកំពុងប្រាប់បណ្តាប្រទេសអឺរ៉ុបថាកំណត់ការអភិវឌ្ឍមីស៊ីលរបស់យើង គឺជាសុប៊ិន ដែនឹងមិនក្លាយជាការពិតទេ។» នៅក្នុងខែឧសភា…

Read More

អាមេរិកអាចធ្វើសង្គ្រាមទ្វេគុណជាមួយកូរ៉េខាងជើង និងអ៊ីរង់ បន្ទាប់ពីការទូតបរាជ័យ

ការដួលរលំនៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង និងការដកខ្លួនរបស់អាមេរិកពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ បាននាំឲ្យក្រុមមន្ត្រីកំពូលក្នុងរដ្ឋបាលលោកត្រាំនិយាយសំដៅទៅរកសកម្មភាពយោធាជាថ្មី។ សេណារីយោដ៍អាក្រក់ធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធដោយចំហជាមួយអ៊ីរ៉ង់ និងកូរ៉េខាងជើងនឹងជំរុញកងទ័ពអាមេរិកឈានដល់កម្រិត ដែលជនជាតិអាមេរិកអាចយល់។ លោក ជេម ម៉ាតទីស រដ្ឋមន្ត្រីការពារជាតិអាមេរិក បានព្រមានដដែលៗថាជម្លោះបើកចំហនៅឧបទ្វីបកូរ៉េតែមួយ នឹងមានមហន្តរាយកើតចេញពីការធ្វើសង្គ្រាម ដែលកងទ័ពអាមេរិកមិនបានមើលឃើញគ្រប់ជំនាន់ៗ។ ឳកាសខាងក្រៅនៃជម្លោះជាមួយអ៊ីរ៉ង់នៅពេលតែមួយ នឹងផ្តល់ឲ្យក្រុមមេដឹកនាំមន្ទរីបញ្ចកោណជាមួយការប្រឈមផ្នែកពស្តុភារ…

Read More

លោក ណេតាន់យ៉ាហ៊ូ សន្យាតាមវ៉ៃអ៊ីរ៉ង់គ្រប់ទីកន្លែងនៅស៊ីរី

លោក បេនចាមិន ណាតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថាអ៊ីស្រាអែលនឹងវាយប្រហារទីតាំងយោធាអ៊ីរ៉ង់គ្រប់ទីកន្លែងនៅស៊ីរី នៅពេលរដ្ឋមន្ត្រីការពារជាតិរបស់លោក ត្រូវធ្វើការចរចាជាមួយរុស្ស៊ីសំដៅកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។ លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា«យើងនឹងបន្តធ្វើសកម្មភាពប្រឆាំងបំណងរបស់អ៊ីរ៉ង់បង្កើតវត្តមានយោធានៅស៊ីរីប្រឆាំងយើង មិនត្រឹមតែប្រឆាំងនៅតំបន់ហ្គោឡេ ហៃ ប៉ុណ្ណោះទេ ថែមទាំងគ្រប់ទីកន្លងនៅស៊ីរី»។ លោក…

Read More

កងទ័ពអ៊ីរ៉ង់២០០០នាក់ បោះទីតាំងនៅស៊ីរី

ទីភ្នាក់ងារសម្ងាត់អ៊ីស្រាអែល បាននិយាយថាកងទ័ពអ៊ីរ៉ង់ប្រមាណ២០០០នាក់ កំពុងស្ថិតនៅក្នុងប្រទេសស៊ីរី ព្រមទាំងជីវពលស៊ីអ៊ីតពីប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងអ៊ីរ៉ាក់ប្រមាណ៩០០០នាក់ និងអ្នកប្រយុទ្ធហេសប៊ូឡាប្រមាណ៧០០០នាក់។ អ៊ីស្រាអែល ជឿថាឥឡូវនេះ កងទ័ពអាមេរិកកំពុងស្ថិតនៅក្នុងទីតាំងល្អ ដើម្បីសម្រេចបាននូវការរៀបចំកាន់តែមានប្រសិទ្ធភាពនៅស៊ីរី ក្នុងការសម្របសម្រួលជាមួយរុស្ស៊ីក្រោមពាក្យស្លោក ៖ «គ្មានអ៊ីរ៉ង់ និងគ្មានពួកភេរវករ…

Read More

កងទ័ពអ៊ីរ៉ង់ និងពួកជីវពលគាំទ្រដោយអ៊ីរ៉ង់ បោះទីតាំនៅជាប់ព្រំដែនអ៊ីស្រាអែល

កងទ័ពអ៊ីរ៉ង់ និងពួកជីវពលស៊ីអ៊ីត បានបោះទីតាំងនៅចម្ងាយប្រមាណ៥ ទៅ២០ គីឡូម៉ែត្រ ពីព្រំដែនអ៊ីស្រាអែល ដែលអ៊ីស្រាអែលបានតម្រូវឲ្យស្ថិតនៅឆ្ងាយពីព្រំដែនរបស់ខ្លួនយ៉ាងតិច៦០គីឡូម៉ែត្រ។ កងទ័ពអ៊ីរ៉ង់ និងពួកជីវពលស៊ីអ៊ីត ដែលបានបោះទីតាំងក្បែរព្រំដែនអ៊ិស្រាអែលនេះ បានរំលោភកិច្ចព្រមព្រៀងបែងចែកជាមួយអ៊ីស្រាអែលឆ្នាំ១៩៧៤ ដែលជាតំបន់គ្មានកងទ័ពនៅតំបន់ហ្គោឡេ ហៃ។ រុស្ស៊ី និងអាមេរិកមិនបានចាប់ផ្តើមការចរចាដោយផ្ទាល់អំពីស៊ីរីឡើងវិញទេ…

Read More

អ៊ីស្រាអែលមើលឃើញឳកាសបណ្តេញអ៊ីរ៉ង់ចេញពីស៊ីរី ខណៈរុស្ស៊ីសង្ឃឹមលើផលប្រយោជន៍ផ្ទាល់របស់ខ្លួន​

មន្ត្រីភ្នាក់ងារសម្ងាត់ជាន់ខ្ពស់អ៊ីស្រាអែល បាននិយាយថាអ៊ីស្រាអែលមានសុទិដ្ឋិកាន់តែខ្លាំងចំពោះលទ្ធភាពបង្ខំឲ្យអ៊ីរ៉ង់ចាកចេញពីស៊ីរី នៅពេលរុស្ស៊ីយល់ឃើញថាវត្តមានរបស់អ៊ីរ៉ង់អាចគម្រាមកំហែងផលប្រយោជន៍ផ្ទាល់របស់រុស្ស៊ី។ លោក ឆាហ្គាយ ធីហ្ស៊ូរៀល អគ្គនាយកនៃក្រសួងកិច្ចការសម្ងាត់អ៊ីស្រាអែល បាននិយាយថាទីក្រុងម៉ូស្គូដឹងច្បាស់ថាការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ អាចបំផ្លាញផលប្រយោជន៍របស់រុស្ស៊ីនៅក្នុងអំឡុងសង្គ្រាមស៊ីវិលស៊ីរី។ លោក ធីហ្ស៊ូរៀល បានបញ្ជាក់ថា«ការវាយតម្លៃរបស់ខ្ញុំ គឺថារុស្ស៊ីបានចាប់អារម្មណ៍នៅក្នុងស្ថេរភាពសមិទ្ធិផលនានារបស់ខ្លួននៅស៊ីរី។ បើអ៊ីរ៉ង់បន្តកិច្ចការបច្ចុប្បន្ន…

Read More

អ៊ីរ៉ង់គាំទ្រលោក អាសាដ ប្រឆាំងពួកបះបោរ និងពួកភេរវករ IS នៅស៊ីរី

ស៊ីរី និងអ៊ីរ៉ង់មានទំនាក់ទំនងជិតស្និតតាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ ដែលបានផ្តួលរំលំព្រះមហាក្សត្រនិយមលោកខាងលិចនៅអ៊ីរ៉ង់ ហើយក្រុមមេដឹកនាំអ៊ីរ៉ង់បានគាំទ្រលោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ ប្រឆាំងពួកបះបោរ ដែលមានលក្ខណៈជាក្រុមជីហាដជាក់ស្តែង។ អាមេរិក ដែលគាំទ្រពួកឧទ្ទាមស៊ីរីតាំងពីឆ្នាំ២០១២ បានប្រមូលសម្ព័ន្ធមិត្តពហុជាតិចូលមកក្នុងប្រទេសស៊ីរីរយៈពេល២ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងពួកភេរវករ IS។ រុស្ស៊ីបានចូលមកក្នុងប្រទេសស៊ីរីនៅឆ្នាំ២០១៥…

Read More

រុស្ស៊ីពិចារណាដកកងកម្លាំងអ៊ីរ៉ង់ចេញពីព្រំដែនអ៊ីស្រាអែល-ស៊ីរី

រុស្ស៊ីភ័យខ្លាចការវាយប្រហាររបស់អ៊ីស្រាអែលនៅស៊ីរី នឹងបំផ្លាញរបបគ្រប់គ្រងរបស់លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ។ អ៊ីស្រាអែល ជឿថាទីក្រុងម៉ូស្គូអាចយល់ព្រមដកកងទ័ពអ៊ីរ៉ង់ចម្ងាយ៦០គីឡូម៉ែត្រចេញពីព្រំដែនអ៊ីស្រាអែល។ ក្រុមមន្ត្រីអ៊ីស្រាអែល និយាយថាក្រុមមេដឹកនាំនយោបាយ និងយោធា ជឿថារុស្ស៊ីកំពុងសម្រេចចិត្តពិភាក្សាការដកថយកងកម្លាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តជីវពលស៊ីអ៊ិតចេញពីព្រំដែនអ៊ីស្រាអែល-ស៊ីរី។ ការផ្លាស់ប្តូរជំហររបស់រុស្ស៊ីបានធ្វើឲ្យកាន់តែច្បាស់ តាំងពីការប៉ះទង្គិចយោធាជាមួយអ៊ីរ៉ង់នៅស៊ីរីកាលពីថ្ងៃទី១០ ខែឧសភា…

Read More

អ៊ីរ៉ង់ប្រឆាំងរុស្ស៊ីចំពោះការអំពាវនាវឲ្យដកកងទ័ពបរទេសចេញពីស៊ីរី ខណៈយោធាអាមេរិកគម្រាមចាត់វិធានការថ្មី

អ៊ីរ៉ង់បានបដិសេធការអំពាវនាវរបស់សម្ព័ន្ធមិត្តរុស្ស៊ីឲ្យកងទ័ពបរទេសទាំងអស់ចាកចេញពីស៊ីរី ដោយនិយាយថាវាគឺជាកងទ័ពអាមេរិក និងទួរគី ដែលត្រូវបានដាក់ពង្រាយដោយខុសច្បាប់នៅស៊ីរី ហើយគួរតែដកកងទ័ពរបស់ខ្លួនចេញពីស៊ីរី។ នៅឆ្នាំ២០១១ ការបះបោរបានគាំទ្រដោយលោកខាងលិច ទួរគី និងបណ្តារដ្ឋអារ៉ាប់នៅឈូងសមុទ្រ លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ បានអំពាវនាវដល់រុស្ស៊ី និងអ៊ីរ៉ង់…

Read More

រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា

ផែនការរបស់លោកប្រធានាធិបតី ដូណល ត្រាំ បោះបង់ចោលកិច្ចព្រមព្រៀងអាវុធនុយលេអ៊ែរអ៊ីរ៉ង់ គឺដូចជាការចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស។ វាបានបណ្តាលឲ្យការរញ្ជួយទ្វីប។ អ៊ីរ៉ង់ និងអ៊ីស្រាអែល កំពុងខិតជិតដល់ការធ្វើសង្គ្រាមដែលអាចកំណត់តំបន់មជ្ឈឹមបូព៌ាដោយច្បាស់លាស់ឡើងវិញ។ ក្រុមអ្នកជំនាញនៅទីក្រុងវ៉ាស៊ីងតុន កំពុងពិភាក្សាអ្វីដែលបានធ្វើដូចឆ្នាំ២០១២ នៅពេលអាមេរិកគឺជាអ្នកមានអំណាច។ ប៉ុន្តែវាគឺជាឆ្នាំ២០១៨ ហើយទីក្រុងម៉ូស្គូបានចូលជំនួសទីក្រុងវ៉ាស៊ីងតុននៅក្នុងតំបន់ ដែលជារឿងពិតមិនបានពិភាក្សាគ្នា។…

Read More