អូស្រ្តាលីទិញដ្រូនអាមេរិកតម្លៃ៥០០០លានដុល្លារអាមេរិក ដើម្បីស៊ើបការណ៍នៅពីលើសមុទ្រចិនខាងត្បូង

រដ្ឋាភិបាលអូស្ត្រាលីត្រូវចំណាយប្រាក់៥១០០លានដុល្លារអាមេរិកទិញដ្រូនស៊ើបការណ៍រយៈចម្ងាយឆ្ងាយ ដើម្បីបង្កើនសន្តិសុខសមុទ្ររបស់ខ្លួននៅសមុទ្រចិនខាងត្បូង ហើយវាកំពុងធ្វើឲ្យអូស្ត្រាលីចំណាយប្រាក់ទ្វេដងលើសពីតម្លៃប៉ាន់ស្មានដំបូង។ ការវិនិយោគយោធាប្រាប់រាប់ពាន់លានដុល្លារអាមេរិកនេះត្រូវបានប្រកាសនៅថ្ងៃអង្គារ៍ ដោយរដ្ឋាភិបាលសន្យាទិញយន្តហោះមានអ្នកបើកពីចម្ងាយ MQ-4C Triton ចំនួន៦គ្រឿងពីកងទ័ពជើងទឹកអាមេរិក។ កម្មវិធីនេះនឹងមានតម្លៃ៥១០០លានដុល្លារអាមេរិក ដែលមានការទិញដ្រូន និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ យន្តហោះដ្រូន MQ-4C Triton មានស្លាបប្រហាក់ប្រហែលយន្តហោះដឹកអ្នកដំណើរ…

Read More