ចិន-បណ្តាប្រទេសអាស៊ាន ចាប់ផ្តើមធ្វើសមយុទ្ធសមុទ្ររួមគ្នា

ចិន និងបណ្តារដ្ឋអាស៊ាន បានចាប់ផ្តើមសមយុទ្ធសមុទ្ររួមគ្នាលើកដំបូងរបស់ខ្លួននៅថ្ងៃច័ន្ទ ក្នុងកិច្ចខំប្រឹងប្រែងបញ្ចប់ភាពតានតឹងទាក់ទងនឹងជម្លោះលើការគ្រប់គ្រងទឹកដីនៅសមុទ្រចិនខាងត្បូង។ ទូរទស្សន៍ចិន CCTV បានរាយការណ៍ថានាវាចម្បាំងចំនួន៨គ្រឿងគ្រោងបើកចេញពីកំពង់ផែ ហ្សានជៀង ក្នុងខេត្តហ្គួងដុងរបស់ប្រទេសចិន ជាមួយកងទ័ពចំនួន១២០០នាក់ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ កងទ័ពជើងទឹកចិន និងប្រទេសអាស៊ាន១០ បានយល់ព្រមធ្វើសមយុទ្ធរយៈពេលមួយសប្តាហ៍ ជាផ្នែកមួយនៃការខំប្រឹងប្រែងលើកកម្ពស់ស្ថេរភាព និងបញ្ចប់ភាពតានតឹងនៅទូទាំងសមុទ្រដែលមានជម្លោះ។…

Read More