អាមេរិកដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយសារការលម្អៀង

អាមេរិកបានដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយហៅក្រុមប្រឹក្សានេះថាជា«ទឹកស្អុយនៃការលម្អៀងនយោបាយ»។ លោកស្រី នីគី ហាលី ប្រេសិតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថាអង្គការដែលលាក់ពុត និងបម្រើខ្លួនឯងធ្វើការសើចចម្អកអំពីសិទ្ធិមនុស្ស។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវត្រូវបានរិៈគន់ចំពោះការអនុញ្ញាតឲ្យប្រទេសជាច្រើនមានរបាយការណ៍រំលោភសិទ្ធិមនុស្សធ្វើជាសមាជិក។ ប៉ុន្តែក្រុមសកម្មជន បាននិយាយថាទង្វើអាមេរិកអាចប៉ះពាល់ដល់ការខំប្រឹងប្រែងត្រួតពិនិត្យ និងដោះស្រាយការរំលោភសិទ្ធិមនុស្សនៅជុំវិញពិភពលោក។ លោកស្រី ហាលី បានប្រកាសបំណងរបស់ប្រទេសលោកស្រីចាកចេញពីក្រុមប្រឹក្សានសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅសន្និសីទកាសែតរួមជាមួយលោក…

Read More