ជប៉ុនចូលរួមសមយុទ្ធសង្គ្រាមលើទឹកដីបរទេសលើកដំបូងតាំងពីសង្គ្រាមលើកលោកទី២

កងទ័ពជប៉ុន៥០នាក់ និងរថយន្ត៤គ្រឿង បានចូលរួមល្បែងសង្គ្រាមអាមេរិក-ហ្វីលីពិននៅមូលដ្ឋានកងនាវាហ្វីលីពិនក្នុងខេត្តហ្សាំបាល់លើកោះលូហ្ស៊ូណេខាងជើងនៅសមុទ្រចិនខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថាកងទ័ពជប៉ុនចំនួន៥០នាក់បានចូលរួមនៅក្នុងទឹកដីលើឆ្នេរសមុទ្រហ្វីលីពិននៅថ្ងៃសៅរ៍ ដើម្បីជួយជាអ្នកជំនួយមនុស្សធម៌ក្នុងអំឡុងសមយុទ្ធក្លែងវាយដណ្តើមកាន់កាប់ទឹកដី ពីពួកភេរវករ។ នេះគឺជាសមយុទ្ធយោធាលើកដំបូងត្រូវបានធ្វើឡើងដោយរថយន្តយោធាជប៉ុនលើទឹកដីបរទេស តាំងពីប្រទេសបានអនុម័តរដ្ឋធម្មនុញ្ញអ្នកសន្តិនិយម ដោតរឹតបន្តឹងការប្រើកងទ័ព និងកាត់បន្ថយវត្តមានយោធារបស់ខ្លួន ទៅជាកងកម្លាំងស្វ័យការពារ ជាលទ្ធផលនៃការបរាជ័យក្នុងសង្គ្រាមលើកលោកទី២របស់ប្រទេសជប៉ុន។ កងទ័ពជប៉ុនបានបើករថយន្តរបស់ខ្លួន…

Read More

មន្ទីរបញ្ចកោណបញ្ជាឲ្យផលិតគ្រាប់រ៉ូកែត Hydra សម្រាប់លក់ឲ្យនីហ្សេរីយ៉ា អាហ្វហ្គានីស្ថាន លីបង់ អូស្ត្រាលី ហ្វីលីពិន

រ៉ូកែត Hydra គឺជាអាវុធធុនស្រាលសម្រាប់ប្រើប្រឆាំងចំណុចដៅទុក និងគោលដៅលើដី។ រ៉ូកែត Hydra នេះត្រូវបានបាញ់ចេញពីប្រដាប់បាញ់រុន៧គ្រាប់ និង១៩គ្រាប់ ដែលបានបំពាក់លើយន្តហោះ ដូចជាឧទ្ធម្ភាគចក្រ Apache របស់កងទ័ពជើងគោកអាមេរិក និងយន្តហោះប្រយុទ្ធ F-16 របស់កងទ័ពអាកាសអាមេរិក។…

Read More

កូរ៉េខាងជើងរិៈគន់អាមេរិកអំពីការហ្វឹកហាត់សម្ងាត់ បន្ទាប់ពីការចរចាបរាជ័យ

កូរ៉េខាងជើងបានអះអាងថាអាមេរិកកំពុងធ្វើសមយុទ្ធយោធាបំណងត្រៀមខ្លួនឈ្លានពានទីក្រុងព្យូងយ៉ាង តែប៉ុន្មានថ្ងៃបន្ទាប់ពីការចរចារវាងកូរ៉េខាងជើង និងអាមេរិក ត្រូវបានលុបចោល។ លោកប្រធានាធិបតី ដូណល ត្រាំ បានលុបចោលជំនួបរបស់លោក ម៉ាយ ផូមភីអូ រដ្ឋមន្ត្រីការបរទេសរបស់លោកជាមួយលោក​ គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងកាលពីថ្ងៃសុក្រ ដោយសារកង្វះការរីកចម្រើន។…

Read More