អ៊ីស្រាអែលត្រៀមធ្វើការវាយលុកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា

អ៊ីស្រាអែលបានផ្តល់ឲ្យពួកជីវពលហាម៉ាស់រហូតដល់ថ្ងៃសុក្រ ដើម្បីបញ្ឈប់ការវាយប្រហារខ្លែងអណ្តាតភ្លើងលើទឹកដីអ៊ីស្រាអែល។ របាយការណ៍នេះធ្វើឡើងស្របពេលដែលសភាអ៊ីស្រាអែលបានផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រីប្រកាសសង្គ្រាម។ កាសែត The Times of Israel បាននិយាយថាមេដឹកនាំអ៊ីស្រាអែលបានណែនាំកងទ័ពរបស់ប្រទេសឲ្យត្រៀមខ្លួនឈ្លានពានតំបន់ហ្គាហ្សា បើការវាយប្រហារខ្លែងអណ្តាតភ្លើងមិនបញ្ឈប់នៅក្នុងសប្តាហ៍នេះ។ យោងតាមរបាយការណ៍ អ៊ីស្រាអែលបានផ្តល់ឲ្យពួកជីវពលហាម៉ាស់រហូតដល់ថ្ងៃសុក្រ ដើម្បីបញ្ឈប់ការវាយប្រហារខ្លែងអណ្តាតភ្លើង និងប៉ើតប៉ោង បើពួកជីវពលហាម៉ាស់ មិនធ្វើតាមសំណូមពរនេះទេ…

Read More

កងទ័ពអ៊ីស្រាអែលបំផ្លាញផ្លូវរូងក្រោមទឹករបស់ពួកជីវពលហាម៉ាស់

កងទ័ពអ៊ីស្រាអែលបានបំផ្លាញផ្លូវរូងក្រោមដី ដែលបានអនុញ្ញាតឲ្យពួកជីវពលហាម៉ាស់ដាក់ពង្រាយកងទ័ពជើងទឹកពិសេសរបស់ខ្លួនដោយសម្ងាត់។ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថាផ្លូវរូងក្រោមទឹកនៅតំបន់ហ្គាហ្សា ដែលត្រូវបានប្រើដោយពួកជីវពលហាម៉ាស់ ដើម្បីបញ្ជូនពួកជីវពលទៅធ្វើសកម្មភាពលួចលាក់ ត្រូវបានបំបាត់ដោយកងទ័ពអ៊ីស្រាអែល។ មន្ត្រីកងទ័ពអាកាសអ៊ីស្រាអែល បានបញ្ជាក់ថា«ពួកជីវពលហាម៉ាស់បានព្យាយាមធ្វើសកម្មភាពលួចលាក់ចេញពីដីគោក ទៅសមុទ្រ ដើម្បីធ្វើការវាយប្រហារនៅក្នុងទឹកដីអ៊ីស្រាអែល។ យើងបានដឹងពីផ្លូវរូងក្រោមទឹកនេះជាច្រើនខែ ហើយបានសម្រេចចិត្តថានេះគឺជាពេលវេលាត្រឹមត្រូវសម្រាប់យើង ដើម្បីបំផ្លាញផ្លូវរូងក្រោមទឹក។» ផ្លូវរូងក្រោមទឹក…

Read More

យន្តហោះ និងឧទ្ធម្ភាគចក្រអ៊ីស្រាអែលវាយប្រហារទីតាំយោធា២៥កន្លែងរបស់ពួកជីវពលហាម៉ាស់នៅហ្គាហ្សា

កងអាកាសអ៊ីស្រាអែលបានវាយប្រហារទីតាំងយោធាយ៉ាងតិច២៥កន្លែងរបស់ពួកជីវពលហាម៉ាស់នៅហ្គាហ្សា ដើម្បីសងសឹកទៅនឹងការបាញ់ផ្លោងឆ្លងកាត់ព្រំដែនរបស់ពួកជីវពលហាម៉ាស់ ដែលបានវាយប្រហារលើសហគមន៍អ៊ីស្រាអែលតាមព្រំដែនពេញមួយថ្ងៃ។ កងទ័ពអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅល្ងាចថ្ងៃអង្គារ៍ថាកងកម្លាំងការពារអ៊ីស្រាអែល បានវាយប្រហារទីតាំងភេរវករចំនួន៥កន្លែងរបស់អង្គការភេវករហាម៉ាស់នៅហ្គាហ្សា។ ចំនួនទីតាំងវាយប្រហារមានកន្លែងផលិតគ្រាប់រ៉ូកែត ម៉ាស៊ីនរ៉ូកែត និងអាវុធកងនាវាទំនើប។ កងទ័ពអ៊ីស្រាអែលបានវាយប្រហារមូលដ្ឋានយោធា និងជំរុំហ្វឹកហាត់កងទ័ព។ សេចក្តីថ្លែងការណ៍អ៊ីស្រាអែល បាននិយាយថាកងកម្លាំងការពារអ៊ីស្រាអែលបានរៀបចំខ្លួនសម្រាប់សេណារីយោផេ្សងៗ និងបានសម្រេចធ្វើសកម្មភាពប្រឆាំងពួកភេរវករ ហើយនឹងបន្តអនុវត្តន៍បេសកម្មការពារប្រជាពលរដ្ឋអ៊ីស្រាអែល។…

Read More