កងទ័ពគាំទ្រដោយអាមេរិកចាប់ផ្តើមការវាយប្រហារដ៍ធំចុងក្រោយប្រឆាំងពួកភេរវករ ISIS នៅស៊ីរី

យោធាអាមេរិក បាននិយាយនៅថ្ងៃពុធថាកងទ័ពគាំទ្រដោយអាមេរិក បានចាប់ផ្តើមការវាយប្រហារដ៍ធំចុងក្រោយដណ្តើមយកទឹកដីនៅក្នុងសង្គ្រាមរយៈពេល៤ឆ្នាំប្រឆាំងពួកភេរវករ IS ដោយការវាយប្រហារលើទីតាំងដ៍ធំចុងក្រោយរបស់ពួកជីវពលនៅវាលខ្សាច់ស៊ីរីខាងកើត។ ក្រុមមន្ត្រីអាមេរិក និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី បាននិយាយថាកងទ័ពថ្មើរជើងជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរីគាំទ្រដោយអាមេរិក បានចាប់ផ្តើម ការវាយលុកនៅយប់ថ្ងៃច័ន្ទ សម្រុកឆ្ពោះទៅកាន់ទីក្រុងហាជីននៅច្រាំងខាងកើតនៃទន្លេអឺប្រេតជួយដោយការវាយប្រហារតាមអាកាសរបស់អាមេរិក។ ហាជីន គឺជាទីក្រុងដ៍ធំបំផុតក្នុងតំបន់វាលខ្សាច់ប្រវែង៩៥ម៉ាយការ៉េនៅតាមបណ្តោយច្រាំងទន្លេខាងកើត។ ការច្បាំងដណ្តើមទឹកដីនឹងកត់សម្គាល់ការបញ្ចប់យ៉ាងមានប្រសិទ្ធភាពចំពោះការិយាល័យព្រះចៅកាលហ្វរបស់ពួកភេរវករ ដែលបានកាន់កាប់ទឹកដីដ៍ធំល្វឹងល្វើយនៃប្រទេសស៊ីរី…

Read More

កងទ័ពអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ខាងត្បូងស៊ីរី ជាការព្រមានដល់រុស្ស៊ី

កងទ័ពម៉ារិនអាមេរិកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតតាមអាកាសនៅតំបន់ខាងត្បូងស៊ីរីកាលពិថ្ងៃសុក្រ សំដៅព្រមានរុស្ស៊ី និងកងទ័ពដទៃទៀតឲ្យចេញឆ្ងាយពីមូលដ្ឋានយោធាអាមេរិក។ សមយុទ្ធនេះបានធ្វើឡើង ចំពេលភាពតានតឹងរវាងអាមេរិក និងរុស្ស៊ីកាន់តែខ្លាំងឡើងនៅទូទាំងសមរភូមិដែនអាកាសស៊ីរី។ រដ្ឋបាលលោកត្រាំបានព្រមានរុស្ស៊ី និងរដ្ឋាភិបាលស៊ីរីប្រឆាំងផែនការវាយលុកនៅខេត្តអ៊ីដលីបក្នុងភាគពាយព្យស៊ីរី ដែលជាទីតាំងសេសសលចុងក្រោយរបស់ពួកអ្នកប្រយុទ្ធឧទ្ទាម បានបរាជ័យក្នុងសង្គ្រាមរយៈពេល៧ឆ្នាំ ដើម្បីបណ្តេញលោកប្រធានាធិបតីស៊ីរី បាសា អាល់​អាសដ ចេញពីតំណែង។ ក្នុងការគាំទ្រប្រតិបត្តិការអ៊ីដលីប…

Read More

អាមេរិកឃើញភស្តុតាងថាអាវុធគីមីត្រូវបានគេរៀបចំប្រើវាយលុកខេត្តអ៊ីដលីប

លោក ជីម ជេហ្វ្រេយ ប្រេសិតអាមេរិកថ្មីប្រចាំស៊ីរី បាននិយាយថាមានភស្តុតាងជាច្រើនដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងរៀបចំប្រើអាវុធគីមីនៅខេត្តអ៊ីដលីបរបស់ប្រទេសស៊ីរី។ លោក ជីម ជេហ្វ្រេយ បាននិយាយថាការវាយលុកប្រឆាំងតំបន់គ្រប់គ្រងដោយពួកឧទ្ទាមដ៍ធំចុងក្រោយ នឹងមានកំហុសធ្វេសប្រហែស។ រដ្ឋាភិបាលស៊ីរី បានបដិសេធប្រើអាវុធគីមីដដែលៗ។ យន្តហោះរុស្ស៊ីបានទម្លាក់គ្រាប់បែកលើតំបន់ឧទ្ទាមនៅតំបន់ភាគពាយព្យ នៅពេលកងទ័ពស៊ីរីប្រមូលផ្តុំសម្រាប់ការវាយលុកខាងមុខនេះ។ (BBC)