អាមេរិកបង្កើតមូលដ្ឋានថ្មីជាច្រើនកន្លែង បញ្ជូនអាវុធធុនធ្ងន់ទៅកាន់តំបន់ម៉ាន់ប៊ីជ

អាមេរិកកំពុងបន្តការបង្កើតកម្លាំងយោធារបស់ខ្លួននៅតំបន់ម៉ាន់ប៊ីជ ក្នុងការឆ្លើយតបទៅនឹងការគម្រាមរបស់លោកប្រធានាធិបតីទួរគី តៃយ៉ិប អឺដូហ្គេន ដើម្បីសម្អាតតំបន់ឃឺដស៊ីរី។ ក្រុមប្រឹក្សាយោធាតំបន់ម៉ាន់ប៊ីជ បានបង្ហាញថាអាមេរិកបានបញ្ជូនអាវុធធុនធ្ងន់ ទៅកាន់តំបន់ម៉ាន់ប៊ីជ។ ប្រភពស្និតកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានប្រាប់ Sputnik ថាអាមេរិកបានចាប់ផ្តើមបង្កើនវត្តមានយោធារបស់ខ្លួននៅម៉ាន់ប៊ីជ ហើយបានបញ្ជូណអាវុធទៅកាន់តំបន់នោះ ក្នុងការឆ្លើយតបទៅនឹងសញ្ញាអំពីប្រតិបត្តិការជិនកើតឡើងរបស់ទីក្រុងអង់ហ្គារ៉ានៅក្នុងទីក្រុងម៉ាន់ប៊ីជ។…

Read More

ចិនព្រមានត្រៀមខ្លួនសម្រាប់ការបង្កសង្គ្រាមអាមេរិកនៅសមុទ្រចិនខាងត្បូង

របាយការណ៍របស់ជម្រុកគំនិតបានទាក់ទងជាមួយក្រុមប្រឹក្សារដ្ឋចិន ក៍បានអំពាវនាវដល់ក្រុមអាជ្ញាធរចិនធ្វើការកាន់តែច្រើន ដើម្បីយកឈ្នះលើបណ្តាប្រទេសអាស៊ាន ព្រោះចិនប្រឈមការតស៊ូរយៈពេលវែង ដើម្បីប្រឆាំងឥទ្ធិភាពអាមេរិក។ យោងតាមរបាយការណ៍ ចិនបានព្រមានថាខ្លួនត្រូវតែធ្វើច្រើនថែមទៀត ដើម្បីទាក់ទាញទឹកចិត្តបណ្តាប្រទេសជិតខាងឲ្យចេញពីផ្លូវគោចរអាមេរិក ហើយចិនទស្សទាយថាអាមេរិកនឹងបន្តសកម្មភាពបង្កសង្គ្រាមនៅសមុទ្រចិនខាងត្បូង។ ក្រុមអ្នកវិភាគ បាននិយាយថារដ្ឋបាលរបស់លោកប្រធានាធិបតី ដូណល ត្រាំ នឹងស្វះស្វែងបង្ហាញអំណាច និងការតាំងចិត្តរបស់អាមេរិក…

Read More

យន្តហោះ F-15 របស់សម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក ទម្លាក់គ្រាប់បែកសម្លាប់កងទ័ពឃឺដ៦នាក់ ដែលកំពុងប្រយុទ្ធជាមួយពួកភេរវករ ISIS

សារព័ត៌មាន RIA បាននិយាយថាយន្តហោះសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកបានទម្លាក់គ្រាប់បែកលើកងទ័ពឃឺដស៊ីរី ដើម្បីបន្ទុកបង្អាក់ការវាយលុករបស់ផងខ្លួនលើពួកភេរវករ ISIS។ ប្រភពការទូតបានហៅថាកង្វះនៃការសម្របសម្រួល និងអាជីពរបស់អាមេរិក។ សារព័ត៌មាន RIA បានរាយការណ៍ថាយន្តហោះប្រយុទ្ធ F-15 របស់សម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក បានវាយប្រហារកងទ័ពឃឺដភាន់ច្រឡំក្នុងពេលវាយលុករបស់ខ្លួនលើកងទ័ពសេសសល ISIS នៅស៊ីរី។…

Read More

យន្តហោះទម្លាក់គ្រាប់បែកអាមេរិកបើកក្បែរប្រជុំកោះជម្លោះ ធ្វើឲ្យចិនក្តៅក្រហាយយ៉ាងខ្លាំង

សេចក្តីថ្លែងការណ៍របស់កងកម្លាំងអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វីក បាននិយាយថាយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ចំនួន២គ្រឿង បានហោះហើរក្បែរប្រជុំកោះជម្លោះនៅសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថាយន្តហោះចំនួន២គ្រឿង B-52 ដែលបានតាំងនៅកោះហ្គាំ បានចូលរួមនៅក្នុងបេសកកម្មហ្វឹកហាត់ធម្មតានៅជាប់សមុទ្រចិនខាងត្បូង។ ការហោះហើរនេះគឺជាផ្នែកមួយនៃប្រតិបត្តិការវត្តមានយន្តហោះទម្លាក់គ្រាប់បែកបន្ត ដែលបានកើតឡើងតាំងពីខែមីនា ឆ្នាំ២០០៤។ មន្ទីរបញ្ចកោណ មិនបានបញ្ជាក់ថាយន្តហោះ…

Read More

ការព្រមានជាបន្ទាន់អំពីសង្គ្រាមអាវុធនុយក្លេអ៊ែរ

លោក អាណាតូលី អេនតូណូវ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិក បានអំពាវនាវដល់ទីក្រុងវ៉ាស៊ីងតុន និងទីក្រុងម៉ូស្គូ ដើម្បីព្យាយាម និងធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរ នៅពេលលោកភ័យខ្លាចភាពតានតឹងរវាងមហាអំណាចសង្គ្រាមត្រជាក់ទាំង២ អាចរីករាលដាល់មិនអាចគ្រប់គ្រង និងគ្រោះថ្នាក់ជម្លោះអាវុធនុយក្លេអ៊ែរ។ ទំនាក់ទំនងការទូតរវាងប្រទេសទាំង២ បានជូរចត់ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយវិមានក្រឹមឡាំងត្រូវបានចោទប្រកាន់ជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ហើយអ្នកការទូតរុស្ស៊ីមួយចំនួនត្រូវបានបណ្តេញចេញពីទីក្រុងវ៉ាស៊ីងតុន…

Read More

រុស្ស៊ីចោទប្រកាន់អាមេរិកព្យាយាមបំបែកប្រទេសស៊ីរី ជាការប្រឈមចំពោះលោក អាសាដ

លោក ហ្ស៊ឺហ្គេយ ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចោទប្រកាន់អាមេរិកព្យាយាមបំបែកប្រទេសស៊ីរីដោយគាំទ្រកងទ័ពឃឺដនៅតំបន់ខាងជើង និងខាងកើតប្រទេសស៊ីរី ជាការប្រឈមចំពោះការគ្រប់គ្រងរបស់លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ។ លោក ឡាវរ៉ូវ បានចោទប្រកាន់អាមេរិកព្យាយាមបង្កើតរដ្ឋដូចនៅតំបន់ខាងកើតស៊ីរីតាមរយៈការគាំទ្រកងកម្លាំងប្រជាធិបតេយ្យឃឺដស៊ីរី។ លោក ឡាវរ៉ូវ…

Read More

ភាពតានតឹងរវាងអង្គការណាតូ និងរុស្ស៊ី នៅប្រទេសន័រវ៉េស កំពុងឡើងកម្តៅ

កងទ័ពអាមេរិកបានដាក់និវេទន៍លើរុស្ស៊ី បន្ទាប់ពីអង្គការណាតូបានដាក់ពង្រាយកងនាវាវាយប្រហារនៅប្រទេសន័រវ៉េស ដើម្បីធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅចុងខែនេះ។ លោកឧត្តមសេនីយ៍ ជេហ្វ ម៉ាក មូទ្រី នាយកកងម៉ារិនហូឡង់ បានចោទប្រកាន់រុស្ស៊ីអំពីការប្រើកងទ័ពរបស់ខ្លួនព្យាយាមទប់ស្កាត់កងទ័ពអង្គការណានៅតំបន់អាក់ទិក។ លោក មូទ្រី បានបញ្ជាក់ថានៅពេលយើងធ្វើសមយុទ្ធជាផ្នែកមួយនៃកម្មវិធីការពារមីស៊ីលរបស់យើង។ យើងមើលឃើញនាវាចម្បាំងរុស្ស៊ីច្រើនជាងធម្មតា ហើយនាវាចម្បាំងរុស្ស៊ីទាំងនោះបើកមកជិតយើងជាងកាលពីទសវត្សរ៍មុនៗ។ នាវាចម្បាំងទាំងនោះប្រាកដជាចង់បង្កើតវត្តមានរបស់ខ្លួនអាចមើលឃើញ។…

Read More

អាមេរិកនឹងកម្ទេចមីស៊ីលហាមឃាត់របស់រុស្ស៊ី បើការអភិវឌ្ឍសម្ងាត់នៅតែបន្ត

លោកស្រី កៃ បាយលី ហ៊ូតឈីសុន ប្រេសិតអាមេរិកប្រចាំអង្គការណាតូ បានព្រមានថារុស្ស៊ីត្រូវបញ្ឈប់ការអភិវឌ្ឍសម្ងាត់ប្រព័ន្ធមីស៊ីលហាមឃាត់ ឬ អាមេរិកនឹងព្យាយាមបំផ្លាញវាចោល មុនមីស៊ីលនេះធ្វើប្រតិបត្តិការ។ អាមេរិកជឿថារុស្ស៊ីបានរំលោភសន្ធិសញ្ញាសម័យសង្គ្រាមត្រជាក់ដោយអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលបាញ់លើដី ដែលអាចអនុញ្ញាតឲ្យរុស្ស៊ីវាយប្រហារអាវុធនុយក្លេអ៊ែរលើអឺរ៉ុបតាមនិវេទន៍រយៈពេលខ្លី ប៉ុន្តែទីក្រុងម៉ូស្គូបានបដិសេធការរំលោភសន្ធិសញ្ញាបែបនេះ។ លោកស្រី ហ៊ូតឈីសុន បាននិយាយថាទីក្រុងវ៉ាស៊ីងតុននៅតែតាំងចិត្តធ្វើការដោះស្រាយតាមការទូត…

Read More

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់សន្យារក្សាវត្តមានសក្តិសិទ្ធនៅស៊ីរី ដោយគ្មានខ្វល់ពីការព្រមានរបស់អាមេរិក

អ៊ីរ៉ង់បានទទូចដដែលៗថាអ៊ីរ៉ង់បានកំណត់ជំនួយរបស់ខ្លួនដល់ស៊ីរីក្នុងការប្រយុទ្ធប្រឆាំងពួកជ្រុលនិយមអ៊ីស្លាម ដោយផ្តល់ក្រុមទីប្រឹក្សាយោធា ហើយថាគ្មានកងកម្លាំងតាមច្បាប់មានវត្តមានទេ។ យោងតាមលោកឧត្តមសេនីយ៍ រ៉ាមេហ្សាន ហ្សារីហ្វ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់វត្តមានទីប្រឹក្សាយោធាអ៊ីរ៉ង់នៅស៊ីរីនឹងមាន ដរាបណាស៊ីរីរកឃើញអ៊ីរ៉ង់មានប្រសិទ្ធភាព និងផលប្រយោជន៍ស្របតាមសំណូមពររបស់ទីក្រុងដាម៉ាស់។ លោក ហ្សារីហ្វ បានបញ្ជាក់ថាតាំងពីការចាប់ផ្តើនៃវិបត្តិស៊ីរី ទីក្រុងតេរ៉ង់បានប្រកាន់ភ្ជាប់ចំពោះច្បាប់ទម្លាប់អន្តរជាតិក្នុងការគាំទ្រទីក្រុងដាម៉ាស់។ លោក ហ្សារីហ្វ…

Read More

អាមេរិកបង្កើនសមត្ថភាពធ្វើសង្គ្រាម ខណៈឧត្តមសេនីយ៍កំពូលដាក់រុស្ស៊ីលើនិវេទន៍

លោក ខ័រទីស ស្កាប៉ារ៉ូទី ឧត្តមសេនីយ៍អាមេរិកកំពូល បានដាក់រុស្ស៊ីលើនិវេទន៍ក្នុងបទសម្ភាសន៍ដ៍កម្រមួយ ដែលលោកបានស្នើថាអាមេរិកត្រូវពង្រីកសមត្ថភាពធ្វើសង្គ្រាមរបស់ខ្លួនក្នុងករណីការវាយប្រហារជិតកើតឡើង។ លោក ស្កាប៉ារ៉ូទី បាននិយាយថាអង្គការណាតូបានត្រៀមខ្លួនចំពោះការគម្រាមកំហែងកាន់តែខ្លាំងឡើងរបស់រុស្ស៊ី ចំពេលភ័យខ្លាចអំពីភាពតានតឹងកាន់តែឡើងកម្តៅរវាងភាគីទាំងពីរ។ ទំនាក់ទំនងរវាងមហាអំណាចប្រឆាំងគ្នាទាំងពីរ បានប្រែក្លាយទៅជាអាក្រក់ថ្មីៗនេះ បន្ទាប់ពីការចោទប្រកាន់រឿងវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ និងចារកម្ម។ នៅដើមសប្តាហ៍មុន…

Read More

អាមេរិកបង្កើនសមត្ថភាពធ្វើសង្គ្រាម ខណៈឧត្តមសេនីយ៍កំពូលដាក់រុស្ស៊ីលើនិវេទន៍

លោក ខ័រទីស ស្កាប៉ារ៉ូទី ឧត្តមសេនីយ៍អាមេរិកកំពូល បានដាក់រុស្ស៊ីលើនិវេទន៍ក្នុងបទសម្ភាសន៍ដ៍កម្រមួយ ដែលលោកបានស្នើថាអាមេរិកត្រូវពង្រីកសមត្ថភាពធ្វើសង្គ្រាមរបស់ខ្លួនក្នុងករណីការវាយប្រហារជិតកើតឡើង។ លោក ស្កាប៉ារ៉ូទី បាននិយាយថាអង្គការណាតូបានត្រៀមខ្លួនចំពោះការគម្រាមកំហែងកាន់តែខ្លាំងឡើងរបស់រុស្ស៊ី ចំពេលភ័យខ្លាចអំពីភាពតានតឹងកាន់តែឡើងកម្តៅរវាងភាគីទាំងពីរ។ ទំនាក់ទំនងរវាងមហាអំណាចប្រឆាំងគ្នាទាំងពីរ បានប្រែក្លាយទៅជាអាក្រក់ថ្មីៗនេះ បន្ទាប់ពីការចោទប្រកាន់រឿងវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ និងចារកម្ម។ នៅដើមសប្តាហ៍មុន…

Read More

អ៊ីស្រាអែលទទួលបានជំនួយយោធាចំនួន៣៣០០លានដុល្លារ ពីអាមេរិក ដើម្បីប្រឆាំងអ៊ីរ៉ង់

អ៊ីស្រាអែលនឹងទទួលបានមូលនិធិប្រចាំឆ្នាំចំនួន៣៣០០លានដុល្លារអាមេរិកក្នុងការផ្តល់ហិរញ្ញវត្ថុយោធាបរទេស និង៥០០លានដុល្លារអាមេរិកសម្រាប់កម្មវិធីសហប្រតិបត្តិការសម្រាប់ប្រព័ន្ធការពារមីស៊ីល ក្រោមច្បាប់ជំនួយសន្តិសុខអាមេរិក-អ៊ីស្រាអែលឆ្នាំ២០១៨។ ជាពិសេស អាមេរិកបានអនុញ្ញាតឲ្យដឹកអាវុធពីឃ្លាំងបម្រុង ដែលចាំបាច់សម្រាប់អ៊ីស្រាអែលប្រឆាំងការគម្រាមកំហែងនៃរ៉ូកែតក្នុងលក្ខណៈទាន់ពេលវេលា។ ច្បាប់នេះក៍ពង្រីកឃ្លាំងស្តុកអាវុធ ដែលអាមេរិកស្តុកទុកនៅអ៊ីស្រាអែល ដែលប្រទេសអាចឈានទៅក្នុងពេលវេលាសង្គ្រាម។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ និងលោកប្រធានាធិបតី ដូណល ត្រាំ…

Read More