អឺរ៉ុបបង្កើតផែនការថ្មីបញ្ជៀសទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់

ក្រុមសមាជិកក្នុងកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ និយាយថាក្រុមសមាជិកនឹងបង្កើតប្រព័ន្ធចំណាយប្រាក់ថ្មីមួយ ដើម្បីរក្សាពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ហើយបញ្ជៀសទណ្ឌកម្មអាមេរិក។ ប្រព័ន្ធចំណាយប្រាក់ថ្មីនេះនឹងសម្រួលដល់ក្រុមហ៊ុនប្រេង និងការវិនិយោគទាំងអស់ បន្តធ្វើពាណិជ្ជកម្មដោយមិនពឹងពាក់លើទីផ្សារពិភពលោកដឹកនាំដោយអាមេរិក និងប្រាក់ដុល្លារ។ ប្រព័ន្ធចំណាយប្រាក់ថ្មីនេះកំពុងត្រូវបានសម្រេច។ នៅដើមឆ្នាំនេះ លោកប្រធានាធិបតី ដូណល ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ហើយបានដាក់ទណ្ឌកម្មអ៊ីរ៉ង់ជាថ្មី។…

Read More

លោកត្រាំនឹងយកពន្ធ២៥% លើគ្រប់រថយន្តនាំចូលពីសហភាពអឺរ៉ុប

លោកប្រធានាធិបតី ដូណល ត្រាំ បាននិយាយនៅថ្ងៃពុធនេះថាអាមេរិកនឹងយកពន្ធចំនួន២៥% លើរថយន្តទាំងអស់មកពីសហភាពអឺរ៉ុប។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីកាសែត Wall Street Journal បានរាយាការណ៍ថាលោក វិលប័រ រ៉ូស រដ្ឋមន្ត្រីពាណិជ្ជកម្ម…

Read More

ព្យុះភ្លៀងកំពុងតែកើតឡើងនៅក្នុងសេដ្ឋកិច្ចអាមេរិក

លោកស្រី ដៀន ស្វន សេដ្ឋវិទូដ៍ល្បី បាននិយាយថាទោះបីជា គ្មានសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើងពេញបន្ទុកក៍ដោយ ក៍ភាពមិនច្បាស់លាស់រុំព័ន្ធពន្ធគយ អាចធ្វើឲ្យសេដ្ឋកិច្ចអាមេរិករងការឈឺចាប់។ ពន្ធគយ ដែលពង្រឹងប្រាក់ដុល្លារ និងតម្លើងអត្រាការប្រាក់ បំផ្លាញភាពប្រកួតប្រជែងរបស់ក្រុមអ្នកផលិត និងក្រុមអ្នកនាំចេញដទៃទៀត។ លោកស្រី ដៀន…

Read More

លោក ដូណល ធុក អំពាវនាវដល់អឺរ៉ុប ចិន អាមេរិក និងរុស្ស៊ី ឲ្យទប់ស្កាត់ការវឹកវររបស់ពិភពលោក

នៅពេលលោក ដូណល ត្រាំ និងលោក វ្លាឌីមៀ ពូទិន រៀបចំជំនួបនៅក្នុងទីក្រុងហែលស៊ីនគី ប្រធានក្រុមប្រឹក្សាអឺរ៉ុបព្រមានស្ថាបត្យកររបស់ពិភពលោកកំពុងតែផ្លាស់ប្តូរ។ លោក ដូណល ធុក ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានអំពាវនាវដល់អឺរ៉ុប ចិន អាមេរិក…

Read More

លោកពូទិន ៖ អាវុធរុស្ស៊ីថ្មីដើរមុនក្រុមគូប្រជែងបរទេសរាប់ទសវត្សរ៍

លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទិន បានអួតអាងពីអាវុធនុយក្លេអ៊ែរសម្រាប់អនាគតរបស់ប្រទេសលោក ដោយនិយាយថាអាវុធនុយក្លេអ៊ែរទាំងនេះមានជាច្រើនឆ្នាំ និងដើរមុនអាវុធនុយក្លេអ៊ែរបរទេសរាប់ទសវត្សរ៍។ លោក ពូទិន បានប្រាប់និសិត្សបញ្ចប់ការសិក្សានៅបណ្ឌិតសភាយោធារុស្ស៊ីនៅវិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ថាអាវុធថ្មីនេះតំណាងការលោតចំនួនជាក់លាក់នៅក្នុងសមត្ថភាពយោធារបស់ប្រទេសជាតិ។ លោក ពូទិន បាននិយាយថារុស្ស៊ីបានធ្វើការទម្លុះទម្លាយពិតប្រាកដនៅក្នុងការតាក់តែងអាវុធថ្មី។ មេដឹកនាំរុស្ស៊ីក៍បាននិយាយដោយអំនួតអំពីយានល្បឿនលឿនជាងសម្លេងថ្មី Avangard និងមីស៊ីលអន្តរទិ្វបថ្មី…

Read More

អតីតមេបញ្ជាការកងទ័ពអាមេរិកព្រមានអំពីការគម្រាមកំហែងសង្គ្រាមរុស្ស៊ីចំពោះលោកខាងលិច

លោកឧត្តមសេនីយ៍ ជេក គៀន អតីតមេបញ្ជាការកងទ័ពអាមេរិក បានព្រមានថារុស្ស៊ីនៅតែជាការគម្រាមកំហែងដ៍ធំមួយដល់លោកខាងលិចជាមួយសមត្ថភាពធ្វើស  ង្គ្រាមទំនើបជាងអង់គ្លេស និងអាមេរិក។ លោក ជេក គៀន បានព្រមានថាលោកខាងលិចត្រូវតែពង្រីកសមត្ថភាពការពាររបស់ខ្លួន ដើម្បីប្រឆាំងរុស្ស៊ីកុំឲ្យធ្វើសង្គ្រាម ដោយព្រមានថារុស្ស៊ីឆ្លាតកម្ទេចអង្គការណាតូ ដែលនឹងមានផលវិបាកច្រើនចំពោះប្រទេសសមាជិកទាំងអស់។ លោក…

Read More

មេដឹកនាំអឺរ៉ុបព្រមានអំពីផលវិបាកដ៍អាក្រក់

លោក ដូណល ធុក (Donald Tusk) ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍ថាគោលនយោបាយរបស់លោកប្រធានាធិបតី ដូណល ត្រាំ បានដាក់ឲ្យទំនាក់ទំនងអន្តរអាត់ឡង់ទិកស្ថិតក្រោមការគាបសង្កត់យ៉ាងធំសម្បើម ហើយថាអឺរ៉ុបនឹងរៀបចំខ្លួនសម្រាប់ពេលវេលាដ៍ខ្មៅងងឹតនេះ។ នៅពេលសង្គ្រាមពាណិជ្ជកម្មកើតឡើងរវាងអាមេរិក និងសហភាពអឺរ៉ុប ជាមួយការសងសឹកចំពោះពន្ធគយអាមេរិកលើដែកថែប និងអាលុយមីញ៉ូម…

Read More

អង្គការណាតូដាក់ពង្រាយកងទ័ពបន្ថែមនៅអឺរ៉ុបខាងកើត ដើម្បីប្រឆាំងការគម្រាមកំហែងរបស់រុស្ស៊ី

រុស្ស៊ីព្រួយបារម្ភអំពីការបង្ហាញកម្លាំងសាច់ដុំយោធាកាន់តែខ្លាំងឡើងរបស់អង្គការណាតូជាប់ព្រំដែនរបស់ខ្លួន។ ទង្វើបែបនេះពោរពេញទៅដោយការបង្កើនភាពតានតឹងដ៍គ្រោះថ្នាក់រវាងអតីតសត្រូវសង្គ្រាមត្រជាក់។ កាសែត Die Welt បានរាយការណ៍ថាអង្គការណាតូមានផែនការបង្កើនកម្លាំងកងទ័ពបម្រុងចំនួន៣០០០០នាក់ បួកជាមួយយន្តហោះប្រយុទ្ធ និងនាវាចម្បាំងរាប់រយគ្រឿងត្រៀមសម្រាប់ការដាក់ពង្រាយបន្ទាន់ក្នុងព្រឹត្តិការណ៍នៃការវាយប្រហាររបស់រុស្ស៊ី។ យោងតាមកាសែត Die Welt កងកម្លាំងបម្រុងនឹងត្រូវបានបន្ថែមលើកងកម្លាំងប្រតិកម្មអង្គការណាតូចំនួន២០០០០នាក់នៅអឺរ៉ុប ដែលអាចត្រូវបានគេដាក់ពង្រាយក្នុងរយៈពេល៣០ថ្ងៃ។ អាមេរិកបានស្ថិតនៅពីក្រោយគំនិតសម្រាប់កងកម្លាំងបម្រុងជាមួយអាល្លឺម៉ង់ បានដើរតួនាទីនាំមុខនៅក្នុងរបៀបក្បួនទ័ពប្រយុទ្ធថ្មី។…

Read More

ផែនការអឺរ៉ុបបញ្ឈប់កម្មវិធីមីស៊ីលអ៊ីរ៉ង់ ដែលសុប៊ិននឹងមិនក្លាយជាការពិតទេ

លោក អាយ៉ាតិឡា អាលី ខាមេនី មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ បាននិយាយថាការប៉ុនប៉ងរបស់អឺរ៉ុបកំណត់កម្មវិធីមីស៊ីលអ៊ីរ៉ង់ នឹងមិនដែលក្លាយទៅជាការពិតទេ ដោយបន្ថែមថាអ៊ីរ៉ង់គ្មានផែនការកំណត់ឥទ្ធិពលរបស់ខ្លួននៅទូទាំងតំបន់មជ្ឈឹមបូព៌ាទេ។ លោក អាយ៉ាតុឡា បានបញ្ជាក់ថា«ប្រទេសអឺរ៉ុបខ្លះកំពុងជជែកអំពីការកំណត់កម្មវិធីមីស៊ីលការពារជាតិរបស់យើង។ ខ្ញុំកំពុងប្រាប់បណ្តាប្រទេសអឺរ៉ុបថាកំណត់ការអភិវឌ្ឍមីស៊ីលរបស់យើង គឺជាសុប៊ិន ដែនឹងមិនក្លាយជាការពិតទេ។» នៅក្នុងខែឧសភា…

Read More