ប្រទេសច្រើនចង់ទិញប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរុស្ស៊ី S-400 ដ៍មានរឿងចម្រូងចម្រាស់

ល្បែងសង្គ្រាមរុស្ស៊ីដ៍ធំបំផុត Vostok-2018 ដោយមានការចូលរួមពីកងទ័ពរុស្ស៊ី ចិន និងម៉ុងហ្គោលីប្រមាណ៣០០០០០នាក់ គឺជាឳកាសទំនាក់ទំនងសាធារណៈ ដើម្បីបង្ហាញគ្រឿងសព្វាវុធយោធា ដែលជាប្រភពចំណូលធំបំផុតទី២របស់ប្រទេសរុស្ស៊ី។ រុស្ស៊ីបានបង្ហាញប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-400 ដែលជាប្រព័ន្ធអាវុធទំនើប និងមានទីផ្សារបំផុតរបស់ប្រទេសរុស្ស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-400 គឺជាការធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងដល់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ…

Read More

អង្គការណាតូដាក់ពង្រាយកងទ័ព៤៥០០០នាក់ក្បែរព្រំដែនរុស្ស៊ី ដោយហៅទង្វើនេះថាជាការការពារ

អង្គការណាតូនឹងដាក់ពង្រាយកងទ័ពចំនួន៤៥០០០នាក់នៅអឺរ៉ុបខាងជើងក្នុងអ្វីដែលនឹងជាសមយុទ្ធការពារទ្រង់ទ្រាយធំបំផុតរបស់អង្គការណាតូ តាំងពីបញ្ចប់សង្គ្រាមត្រជាក់ បន្ទាប់ពីការចោទប្រកាន់មិនចេះចប់។ យន្តហោះ៥០គ្រឿង នាវាចម្បាំង៧០គ្រឿង និងរថយន្តយោធាប្រមាណ១០០០០គ្រឿង នឹងចូលរួមនៅក្នុងសមយុទ្ធ Trident Juncture 18 របស់អង្គការណាតូ ដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា។…

Read More

ចិន រុស្ស៊ី កូរ៉េខាហជើង អំពាវនាវឲ្យកែតម្រូវទណ្ឌកម្ម មុនការរំសាយអាវុធនុយក្លេអ៊ែរ

អនុរដ្ឋមន្ត្រីការបរទេសចិន រុស្ស៊ី និងកូរ៉េខាងជើង បានជួបប្រជុំគ្នានៅទីក្រុងម៉ូស្គូ ដើម្បីសម្របសម្រួលបញ្ហាត្រីភាគីចំពោះដំណើរការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការ UN ឲ្យកែតម្រូវរបបទណ្ឌកម្មបច្ចុប្បន្នប្រឆាំងទីក្រុងព្យូងយ៉ាង។ ការអំពាវនាវនេះ គឺផ្ទុយនឹងការប្រកាសរបស់រដ្ឋបាលលោកត្រាំ ដែលទណ្ឌកម្មម៉ឹងម៉ាត់ នឹងនៅតែបន្តលើកូរ៉េខាងជើង រហូតដល់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់ខ្លួន។ ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធ…

Read More

ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរុស្ស៊ី S-300 នឹងមានសមត្ថភាពមើលឃើញយន្តហោះប្រយុទ្ធជំនាន់ទី៥របស់អាមេរិក

ក្រុមអ្នកវិភាគ និយាយថាការផ្តល់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរុស្ស៊ី S-300 ដល់ស៊ីរី បានជំរុញប្រព័ន្ធសារព័ត៌មានអាមេរិកគិតថាកងទ័ពអាកាសអាមេរិកអាចដាក់ពង្រាយយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន F-22 ដើម្បីកម្ទេចប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ប្រទេសស៊ីរី។ ទីក្រុងវ៉ាស៊ីងតុនក៍បានសន្យាផ្តល់យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន F-35 បន្ថែមទៀត ដល់អ៊ីស្រាអែល។ មន្ទីរបញ្ចកោណអាចប្រើយន្តហោះប្រយុទ្ធ F-22 និង F-16CJ…

Read More

ចិនបញ្ជូនដ្រូនយោធាដ៍ធំ ឲ្យប៉ាគីស្ថាន ប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរុស្ស៊ី-ឥណ្ឌា

ចិនបានយល់ព្រមបញ្ជូនដ្រូនយោធាចំនួនច្រើន ដល់ប្រទេសប៉ាគីស្ថាន តែប៉ុន្មានថ្ងៃ បន្ទាប់ពីរុស្ស៊ី និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-400 តម្លៃ៥០០០លានដុល្លារអាមេរិក ក្នុងការបង្ហាញអាវុធប្រឆាំងអាមេរិក។ លោក ណារ៉េនត្រា មូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បាននិយាយនៅថ្ងៃសុក្រថាលោក និងលោកប្រធានាធិបតីរុស្ស៊ី…

Read More

ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរុស្ស៊ី S-300 នឹងមានសមត្ថភាពមើលឃើញយន្តហោះប្រយុទ្ធជំនាន់ទី៥របស់អាមេរិក

ក្រុមអ្នកវិភាគ និយាយថាការផ្តល់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរុស្ស៊ី S-300 ដល់ស៊ីរី បានជំរុញប្រព័ន្ធសារព័ត៌មានអាមេរិកគិតថាកងទ័ពអាកាសអាមេរិកអាចដាក់ពង្រាយយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន F-22 ដើម្បីកម្ទេចប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ប្រទេសស៊ីរី។ ទីក្រុងវ៉ាស៊ីងតុនក៍បានសន្យាផ្តល់យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន F-35 បន្ថែមទៀត ដល់អ៊ីស្រាអែល។ មន្ទីរបញ្ចកោណអាចប្រើយន្តហោះប្រយុទ្ធ F-22 និង F-16CJ…

Read More

ប្រធានសភាអ៊ីរ៉ង់ជឿថាអ៊ីស្រាអែលមិនអាចវាយប្រហារប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរុស្ស៊ី S-300 នៅស៊ីរី

លោក អាលី ឡារីចានី ប្រធានសភាអ៊ីរ៉ង់ បាននិយាយថាអ៊ីស្រាអែលនឹងមិនមានសមត្ថភាពវាយប្រហារប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរុស្ស៊ី S-300 ដាក់ពង្រាយនៅស៊ីរីទេ។ លោក ឡារីចានី បានបញ្ជាក់ថា«ខ្ញុំមិនគិតថាអ៊ីស្រាអែលមានសមត្ថភាពចាត់វិធានការម៉ឹងម៉ាត់ ហើយខ្ញុំជឿថារុស្ស៊ីមានសិទ្ធិដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-300 នៅស៊ីរី និងដើម្បីការពារផលប្រយោជន៍របស់ខ្លួន ជាពិសេស…

Read More

ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរ បន្ទាប់ពីឥណ្ឌាលុបចោលការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរុស្ស៊ី S-400

ប៉ាគីស្ថានបានបាញ់សាកល្បងប្រព័ន្ធមីស៊ីលនុយក្លេអ៊ែររបស់ខ្លួនដោយជោគជ័យ បន្ទាប់ពីឥណ្ឌាបានបដិសេធការចរចាសន្តិភាពជាមួយទីក្រុងអ៊ីស្លាម៉ាប៉ាដ ហើយបានទិញប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរុស្ស៊ី S-400 តម្លៃ៥០០០លានដុល្លារអាមេរិក។ ប្រព័ន្ធមីស៊ីលនុយក្លេអ៊ែរប៉ាគីស្ថាននេះ ដែលអាចបាញ់គ្រាប់អនុយក្លេអ៊ែរ និងអនុសញ្ញាបានចម្ងាយ១៣០០គីឡូម៉ែត្រ ត្រូវបានបាញ់សាកល្បងនៅថ្ងៃច័ន្ទ ដោយទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រ។ ការសាកល្បងមីស៊ីល Ghauri ត្រូវបានលើកសរសើរដោយលោក អារីហ្វ អាល់វី…

Read More

អាមេរិកបញ្ជូនយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន F-35 បន្ថែមទៀត ទៅឲ្យអ៊ីស្រាអែល បន្ទាប់ពីរុស្ស៊ីផ្តល់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-300 ដល់ស៊ីរី

អាមេរិកនឹងផ្តល់យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន F-35 បន្ថែមទៀត ទៅឲ្យអ៊ីស្រាអែល បន្ទាប់ពីរុស្ស៊ីបានផ្តល់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-300 ដល់ស៊ីរី។ ទង្វើរបស់ទីក្រុងម៉ូស្គូបានឆ្លើយតបទៅនឹងការធ្លាក់យន្តហោះស៊ើបការណ៍យោធារុស្ស៊ី ដែលទីក្រុងម៉ូស្គូបានស្តីបន្ទោសលើអ៊ីស្រាអែល។ សារព័ត៌មាន DEBKAfile សារព័ត៌មានសម្ងាត់យោធា បានរាយការណ៍ថាលោកប្រធានាធិបតី ដូណល ត្រាំ…

Read More

ដ្រូនអាមេរិកឃើញហោះក្បែរព្រំដែនរុស្ស៊ី

យោងតាមគេហទំព័រ Plane Radar យានអាកាសគ្មានមនុស្សបើករបស់កងទ័ពអាកាសអាមេរិក RQ-4 Global Hawk បានហោះហើររយៈពេល១១ម៉ោងក្បែរព្រំដែនរុស្ស៊ីនៅថ្ងៃសុក្រ។ បន្ទាប់ពីហោះចេញពីមូលដ្ឋានទ័ពអាកាសអាមេរិកស៊ីហ្គោណេឡានៅអ៊ីតាលី ដ្រូននេះបានបើកចូលក្នុងដែនអាកាសរបស់ប្រទេសអ៊ុយក្រែននៅម៉ោង៨ : ២៧ ម៉ោងនៅទីក្រុងម៉ូស្គូ ហើយមួយម៉ោងក្រោយមក ដ្រូនបានហោះទៅកាន់ប្រទេសប៉ូឡូញ។…

Read More

កិច្ចព្រមព្រៀងអាវុធរុស្ស៊ីជាមួយឥណ្ឌាកើតឡើង ខណៈមន្ទីរបញ្ចកោណផ្លាស់ប្តូរអាទិភាពយោធា

កិច្ចព្រមព្រៀងអាវុធតម្លៃ៥០០០លានដុល្លាររបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទិន ជាមួយឥណ្ឌា ដែលជាសម្ព័ន្ធមិត្តអាមេរិកដ៍សំខាន់ ដើម្បីលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើប S-400 គ្រាន់តែជាការប្រឈមបើកចំហចុងក្រោយរបស់រុស្ស៊ីចំពោះភាពលុបលើអាមេរិកខាងវិស័យការពារ។ ទង្វើនេះកើតឡើង នៅពេលមន្ទីរបញ្ចកោណកំពុងព្យាយាមកែទម្រង់អាទិភាពយោធាផ្ទាល់របស់ខ្លួន ដើម្បីទាក់ទងជាមួយការជឿនលឿនយោធារុស្ស៊ី និងចិន។ មន្ទីរបញ្ចកោណ និយាយថាឥឡូវនេះ ប្រទេសទាំងអស់…

Read More

រុស្ស៊ីព្យាយាមធ្វើអាជ្ញាកណ្តាលរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ខណៈភាពតានតឹងស៊ីរីកំពុងឡើងកម្តៅ

ភាពតានតឹងរវាងទីក្រុងតេរ៉ង់ និងទីក្រុងតែល អាវីវ បានប្រែក្លាយកាន់តែអាក្រក់នៅសប្តាហ៍នេះ ដោយអ៊ីស្រាអែលសន្យាបន្តការវាយប្រហាររបស់ខ្លួនប្រឆាំងវត្តមានអ៊ីរ៉ង់នៅស៊ីរី។ នៅពេលជាមួយគ្នានេះ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាន់ខ្ពស់ បានព្រមានថាអ៊ីស្រាអេលនឹងត្រូវបានបំផ្លាញដោយពួកជីវពលហេសប៊ូលឡា និងរដ្ឋាភិបាលរបស់ខ្លួន នឹងត្រូវបានបង្ខំឲ្យរត់ធ្លាក់ចូលសមុទ្រ។ កាសែតអារ៉ាប់ Asharq Al-Awsat មានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានរាយការណ៍ថារុស្ស៊ីបានធ្វើការខំប្រឹងប្រែងបើកច្រកទំនាក់ទំនងរវាងអ៊ីស្រាអែល…

Read More