កងទ័ពរដ្ឋាភិបាលយ៉េមែនដណ្តើមកាន់កាប់អាកាសយានដ្ឋានទីក្រុងហ៊ូដីដា ពីពួកឧទ្ទាមហ៊ូស៊ី

កងទ័ពរដ្ឋាភិបាលយ៉េមែនគាំទ្រដោយសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ី សាអូឌីត បានធ្វើការវាយលុកដណ្តើមកាន់កាប់អាកាសយានដ្ឋានទីក្រុងហ៊ូដីដា ពីពួកឧទ្ទាមហ៊ូស៊ីនៅថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីពួកឧទ្ទាមមិនបានឆ្លើយតបនឹងការផ្តល់របស់រដ្ឋាភិបាលឲ្យដកកងទ័ពចេញពីទីក្រុងកំពង់ផែហ៊ូដីដា ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។ យោធា បាននិយាយថាឥឡូវនេះ ក្រុមអ្នកដោះមីនកំពុងត្រួតពិនិត្យមើលតំបន់ជ។វិញសម្រាប់ការដោះមីន។ ពួកឧទ្ទាមហ៊ូស៊ីមិនបានបញ្ជាក់ការបាត់បង់អាកាសយានដ្ឋាននេះទេ។ គ្មានការប្រយុទ្ធគ្នានៅមជ្ឈមណ្ឌលទីក្រុង ឬ កំពង់ផែទេ។ ប្រជាពលរដ្ឋយ៉េមែនរាប់លាននាក់កំពុងប្រឈមគ្រោះថ្នាក់នៃការអត់ឃ្លាន។…

Read More

កងទ័ពរដ្ឋាភិបាលយ៉េមែនមិនវាយប្រហារកំពង់ផែហ៊ូដីដាទេ

កងទ័ពរដ្ឋាភិបាលយ៉េមែនមិនបានវាយប្រហារកំពង់ផែហ៊ូដីដាគ្រប់គ្រងដោយពួកឧទ្ទាមហ៊ូស៊ីទេ ដែលជាចំណុចចូលដ៍សំខាន់សម្រាប់ជំនួយដល់ប្រទេសខ្ទេចខ្ទីដោយសារស ង្គ្រាម។ លោក ខាលីដ អាលីយ៉េម៉ានី រដ្ឋមន្ត្រីការបរទេសយ៉េមែន បាននិយាយថា«យើងគ្មានផែនការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទេ»។ កងទ័ពគាំទ្ររដ្ឋាភិបាលគាំទ្រដោយសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ី សាអូឌីត បានចាប់ ផ្តើមការវាយប្រហារលើទីក្រុងសមុទ្រក្រហមកាលពីថ្ងៃពុធ។ ទីភ្នាក់ងារជំនួយនានា បាននិយាយថាការប្រយុទ្ធគ្នាគម្រាមកំហែងកាត់ផ្តាច់ការផ្គត់ផ្គង់ជាមូលដ្ឋាន ដល់មនុស្សរាប់លាននាក់ប្រឈមគ្រោះថ្នាក់អត់ឃ្លាន។…

Read More

ការប្រយុទ្ធគ្នារីករាលដាលទូទាំងទីក្រុងហ៊ូដីដារបស់ប្រទេសយ៉េមែន

ការប្រយុទ្ធយ៉ាងសាហាវត្រូវបានគេរាយការណ៍ បន្ទាប់ពីកងទ័ពគាំទ្ររដ្ឋាភិបាលនៅយ៉េមែនគាំទ្រដោយអារ៉ាប៊ី សាអូឌីត បានធ្វើការវាយលុកលើទីក្រុងហ៊ូដីដាគ្រប់គ្រងដោយពួក ឧទ្ទាម ដែលជាកំពង់ផែដ៍សំខាន់សម្រាប់ការផ្គត់ផ្គង់ជំនួយមនុស្សធម៌។ អារ៉ាប់រួមអេមីរ៉េត បានបញ្ជាក់ថាកងទ័ពចំនួន៤នាក់របស់ខ្លួនត្រូវបានសម្លាប់ និងកងទ័ពឧទ្ទាមចំនួន២២នាក់ក៍ត្រូវបានស្លាប់។ របាយការណ៍ព័ត៌មាន និយាយថាការវាយប្រយុទ្ធបានរីករាលដាលក្បែរអាកាសយានដ្ឋានរបស់ទីក្រុងហ៊ូដីដា និងតំបន់អាល់ ឌូរ៉ាយមី ខាងត្បូងទីក្រុង។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ…

Read More

កងទ័ពគាំទ្រអារ៉ាប់ ប៊ីសាអូឌីត ចាប់ផ្តើមវាយប្រហារលើកំពង់ផែហ៊ូដីដា

កងទ័ពរដ្ឋាភិបាលគាំទ្រដោយអារ៉ាប់ ប៊ីសាអូឌីត បានចាប់ផ្តើមការវាយប្រហារលើកំពង់ផែហ៊ូដីដាដ៍សំខាន់របស់ប្រទេសយ៉េមែន ដែលត្រូវបានគ្រប់គ្រងដោយពួកឧទ្ទាម។ កំពង់ផែនេះ គឺជាកំពង់ផែដ៍សំខាន់នៃការបញ្ជូនជំនួយសម្រាប់ជនភៀសខ្លួននៅក្នុងតំបន់គ្រប់គ្រងដោយពួកឧទ្ទាម ហើយទីភ្នាក់ងារនានាបានព្រមានពីមហន្តរាយមនុស្សធម៌ បើកំពង់ផែនេះត្រូវបានវាយប្រហារ។ មនុស្សប្រមាណ៨លាននាក់នៅក្នុងប្រទេសហែកហួរដោយសារសង្គ្រាមមានគ្រោះអត់ឃ្លាន។ ការទម្លាក់គ្រាប់បែកបានចាប់ផ្តើម បន្ទាប់ពីពួកឧទ្ទាមហ៊ូស៊ីគាំទ្រដោយអ៊ីរ៉ង់ បានបដិសេធការកំណត់របស់រដ្ឋាភិបាលឲ្យដកកងទ័ពចេញនៅពាក់កណ្តាលយប់ថ្ងៃអង្គារ៍។ នៅថ្ងៃអង្គារ៍ រដ្ឋាភិបាលនិរទេសខ្លួនរបស់លោកប្រធានាធិបតី ម៉ាន់សួរ…

Read More