អ៊ីរ៉ង់ព្រមានវាយប្រហារមីស៊ីលបន្ថែមទៀតប្រឆាំងពួកភេរវករនៅស៊ីរី

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ដាក់គោលដៅពួកភេរវករនៅខាងកើតប្រទេសស៊ីរីកាលពីថ្ងៃច័ន្ទ​ ជាការសងសឹកទៅនឹងការវាយប្រហារភេរវកម្មលើក្បួនព្យុហយាត្រានៅថ្ងៃទី២២ ខែកញ្ញា ក្នុងទីក្រុងអាវ៉ាស់។ លោកឧត្តមសេនីយ៍ មូសេន រ៉េហ្សាអ៊ី មន្ត្រីឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាន់ខ្ពស់ បានព្រមានថាកងកម្លាំងអ៊ីរ៉ង់នឹងធ្វើការវាយប្រហារបន្ថែមប្រឆាំងពួកភេរវករ ក្នុងការសងសឹកទៅនឹងការវាយប្រហារនៅទីក្រុងអាវ៉ាស់ ដោយពិពណ៌នាការវាយប្រហារនេះថាជាភាពយន្ត។ លោក រ៉េហ្សាអ៊ី បាននិយាយតាមត្វីតធ័រនៅព្រឹកថ្ងៃច័ន្ទ ដើម្បីពោលអះអាងថាការវាយប្រហារច្រើនថែមទៀតនឹងធ្វើតាមប្រតិបត្តិការថ្មីៗរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់…

Read More