រុស្ស៊ីត្រៀមខ្លួនប្រតិកម្មប្រឆាំងការពង្រីកមូលដ្ឋានយោធាអាមេរិកនៅប៉ូឡូញ

វិមានក្រឹមឡាំងបានអត្ថាធិប្បាយលើការដាក់ពង្រាយមូលដ្ឋានយោធាអាមេរិកអចិន្ត្រៃយ៍នៅប៉ូឡូញ ដែលនឹងមានតម្លៃពី១៥០០ ទៅ២០០០លានដុល្លារអាមេរិក។ ប្រតិកម្មចំពោះការបង្កើតមូលដ្ឋានយោធាអាមេរិកនៅប៉ូឡូញ លោក ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រឹមឡាំង បានបញ្ជាក់ថាប៉ូឡូញមានសិទ្ធិអធិបតេយ្យ ដើម្បីបង្កើតមូលដ្ឋានយោធាអាមេរិកលើទឹកដីប្រទេសប៉ូឡូញ ដោយបញ្ជាក់ថាទីក្រុងម៉ូស្គូបានត្រៀមខ្លួនប្រតិកម្មចំពោះការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូ។ លោក ប៉េស្កូវ បានបញ្ជាក់ថា«យើងកត់សម្គាល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាអង្គការណាតូជាបន្តបន្ទាប់ សំដៅមករកព្រំដែនរបស់យើង…

Read More