ទួរគីបដិសេធផែនការអាមេរិករារាំងការនាំប្រេងចេញរបស់អ៊ីរ៉ង់

លោក តៃយ៉ិប អឺដូហ្គេន ប្រធានាធិបតីទួរគី បាននិយាយថាទួរគីសប្បាយរីករាយទទួលយកប្រេងពីអ៊ីរ៉ង់ ហើយនឹងមិនចូលរួមក្នុងការខំប្រឹងប្រែងរបស់អាមេរិកទប់ស្កាត់ការនាំប្រេងឆៅចេញរបស់អ៊ីរ៉ង់ទេ ដោយបដិសេធកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូយុទ្ធសាស្ត្រអ៊ីរ៉ង់។ លោក អឺដូហ្គេន បានបញ្ជាក់នៅថ្ងៃពុធថា«អ៊ីរ៉ង់គឺជាប្រទេសជាប់ជិតខាង និងដៃគូយុទ្ធសាស្ត្ររបស់យើង ហើយកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់តាមការផ្លាស់ប្តូររបស់អាមេរិកប្រឆាំងនឹងការយល់ដឹងអំពីអធិបតេយ្យភាពរបស់ទួរគី។ កាលពីដើមខែនេះ អាមេរិកបានសន្យាជំរុញការគាបសង្កត់សេដ្ឋកិច្ចលើអ៊ីរ៉ង់ ដោយវាយប្រហារសំដៅវិស័យថាមពលរបស់អ៊ីរ៉ង់។…

Read More

ទួរគីសងសឹក បើអាមេរិកដាក់ទណ្ឌកម្មរឿងទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400

លោក ម៉េវលូត ខាវ៉ូសូក្លូ រដ្ឋមន្ត្រីការបរទេសទួរគី បាននិយាយថាទួរគីចង់ឆ្លើយតបទៅនឹងអាមេរិកក្នុងព្រឹត្តិការណ៍ដែលទីក្រុងវ៉ាស៊ីងតុនសម្រេចដាក់ទណ្ឌកម្មលើទីក្រុងអង់ហ្គារ៉ាអំពីទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី s-400។ លោក ខាវ៉ូសូក្លូ បានបញ្ជាក់ថា«បើអ្នកទិញប្រព័ន្ធការពារមីស៊ីល S-400 យើងនឹងដាក់ទណ្ឌកម្ម។ បើអ្នកដាក់ទណ្ឌកម្ម អ្នកនឹងឃើញចម្លើយរបស់យើង។ បើអ្នកចង់បានទំនាក់ទំនងបែបនេះ នេះគឺជាជម្រើសរបស់អ្នក។»…

Read More

ស៊ីរីថ្កោលទោសវត្តមានយោធាអាមេរិក និងទួរគីនៅតំបន់ម៉ាន់ប៊ីជ

ក្រសួងការបរទេសស៊ីរី បានថ្កោលទោសយ៉ាងខ្លាំងចំពោះការល្បាតរបស់កងទ័ពអាមេរិក និងទួរគីនៅទីក្រុងម៉ាន់ប៊ីជភាគខាងជើងប្រទេសស៊ីរី។ ក្រសួងការបរទេសស៊ីរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA នៅថ្ងៃអង្គារ៍ថាស៊ីរីសម្តែងការថ្កោលទោសយ៉ាងខ្លាំងក្លារបស់ខ្លួន និងការបដិសេធដាច់ខាតចំពោះការលុកលុយរបស់កងទ័ពអាមេរិក និងទួរគីនៅតំបន់ម៉ាន់ប៊ីជ ដែលកើតឡើងក្នុងបរិបទនៃការឈ្លានពានរបស់អាមេរិក និងទួរគី។ មន្ត្រីក៍បាននិយាយថាស៊ីរីអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទោសអ្វីដែលស៊ីរីបានហៅថាជាទង្វើឈ្លានពានរបស់អាមេរិក និងទួរគី ដែលបានរំលោភគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។…

Read More

ទួរគីទិញប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400 ទោះបីអាមេរិកគាបសង្កត់

លោក អូសធើក យីលម៉ាស អនុប្រធានគណបក្សប្រឆាំងទួរគី បាននិយាយនៅថ្ងៃសុក្រថាទួរគីទំនងជាត្រូវបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមយយរុស្ស៊ីស្តីពីការទិញប្រព័ន្ធការពារដែនអាកាស S-400 ទោះបីអាមេរិកគាបសង្កត់ នៅពេលទួរគីធ្វើសម្បទានក្នុងការចរចាទិញប្រព័ន្ធមីស៊ីល Patriot ជាមួយទីក្រុងវ៉ាស៊ីងតុន ដើម្បីធ្វើឲ្យមានតុល្យភាពរវាងអាមេរិក និង​​​​​រុស្ស៊ី។ លោក យីលម៉ាស បានបញ្ជាក់ថាការទិញប្រព័ន្ធការពារដែនអាកាសរុស្ស៊ី…

Read More