អាមេរិកបញ្ចប់សន្ធិសញ្ញាសន្តិមិត្តជាមួយអ៊ីរ៉ង់ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)

លោក ម៉ាយ ផូមភីអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថាអាមេរិកនឹងដកខ្លួនចេញពីសន្ធិសញ្ញាសន្តិមិត្តអាយុមួយទសវត្សរ៍ជាមួយអ៊ីរ៉ង់ ដែលត្រូវបានប្រើដោយទីក្រុងតេរ៉ង់ធ្វើជាមូលដ្ឋានសម្រាប់ករណីនៅតុលាការ ICJ។ អ៊ីរ៉ង់បានប្តឹងអាមេរិកទៅកាន់តុលាការ ICJ បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់ដោយបោះបង់ចោលកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥នៅក្នុងខែឧសភា។ អ៊ីរ៉ង់បានជំទាស់ថាការសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ បានរំលោភសន្ធិសញ្ញាសន្តិមិត្តឆ្នាំ១៩៥៥។ ប៉ុន្តែបន្ទាប់ពីតុលាការ ICJ បានបញ្ជាឲ្យអាមេរិកបញ្ឈប់ទណ្ឌកម្មនៅថ្ងៃព្រហស្បត្តិ៍នេះ…

Read More