លោកត្រាំគម្រាមយកពន្ធគយបន្ថែមចំនួន២០០ពាន់លានដុល្លារអាមេរិកលើទំនិញចិន

លោក ដូណល ត្រាំ បានគម្រាមយកពន្ធគយ១០លើទំនិញចិនតម្លៃ២០០ពាន់លានដុល្លារអាមេរិកក្នុងជម្លោះពាណិជ្ជកម្មសងសឹកជាមួយទីក្រុងប៉េកាំង។ លោកត្រាំ បាននិយាយថាលោកបានស្នើក្រុមទីប្រឹក្សាពាណិជ្ជកម្មបញ្ជាក់ផលិតផលចិនបន្ថែមលើការដាក់ពន្ធគយថ្មី។ កាលពីសប្តាហ៍មុន លោកត្រាំ បានប្រកាសថាអាមេរិកនឹងយកពន្ធគយ២៥% លើទំនិញចិនតម្លៃ៥០ពាន់លានដុល្លារអាមេរិក។ ទីក្រុងប៉េកាំងនិយាយថាខ្លួននឹងប៉ះពាល់ទំនិញអាមេរិកចំនួន៦៥៩មុខតម្លៃ៥០ពាន់លានដុល្លារអាមេរិកដោយការយកពន្ធគយប្រហាក់ប្រហែលគ្នា។ លោកត្រាំ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារ៍នេះដោយនិយាយថាពន្ធគយទាំងនេះនឹងចូលជាធរមាន បើចិនមិនផ្លាស់ប្តូរការអនុវត្តរបស់ខ្លួន។ (BBC)…

Read More

កងទ័ពជើងទឹកចិនធ្វើសមុយុទ្ធបាញ់យន្តហោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីយន្តហោះងាមេរិក B-52 ហោះក្បែរ

កងទ័ពជើងទឹកចិនបានធ្វើសមយុទ្ធបាញ់យន្តហោះនៅសមុទ្រចិនខាងត្បូងនៅថ្ងៃសុក្រ រួមមានបាញ់សំដៅគោលដៅដ្រូនទីងមោង បន្ទាប់ពីយន្តហោះអាមេរិក B-52 ហោះហើរពីលើនៅដើមខែនេះ។ កងទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វីក បាននិយាយនៅថ្ងៃទី៦ ខែមិថុនាថាយន្តហោះអាមេរិក B-52 ចំនួន២គ្រឿងបានហោះក្បែរសមុទ្រចិនខាងត្បូង។ កាសែត Business Insider បានរាយការណ៍នៅថ្ងៃសុក្រថានៅពេលនាវាចម្បាំងអាមេរិកធ្វើប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ជាវិធីមួយប្រឆាំងការគ្រប់គ្រងដែនទឹកអន្តរជាតិរបស់ទីក្រុងប៉េកាំង…

Read More

មីស៊ីលចិនដាក់ពង្រាយជាថ្មីនៅសមុទ្រចិនខាងត្បូង

ទីក្រុងប៉េកាំងកំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់ ដាក់ពង្រាយឧបករណ៍យោធា ប្រព័ន្ធមីស៊ីលនៅប្រជុំកោះជម្លោះចំពេលមានភាពតានតឹងកាន់តែរីកធំឡើងជាមួយអាមេរិក ដែលទទូចថាផ្លូវទឹកអន្តរជាតិនៅតែជាសេរីភាពនៃប្រតិបត្តិការនាវាចរណ៍នៅសមុទ្រចិនខាងត្បូង។ ទូរទស្សន៍ CNN បានរាយការណ៍ថាប្រព័ន្ធមីស៊ីលចិនបានវិលត្រឡប់ទៅកាន់ប្រជុំកោះជម្លោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីការមិនបានឃើញមួយរយៈមកនេះ។ រូបភាពផ្កាយរណប បានបង្ហាញនៅថ្ងៃទី៨ ខែមិថុនាថាប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយឡើងវិញនៅលើឆ្នេរខ្សាច់កោះ។ យោងតាមលោក ធីមូហ្ស៊ី ហ៊ីត អ្នកវិភាគការពារជាតិ…

Read More

ចិនអាចដើរតួនាទីដ៍ធំជាអ្នកធានា និងអាជ្ញាកណ្តាល បន្ទាប់ពីការចរចាអាវុធនុយក្លេអ៊ែរលោកត្រាំ-លោកគឹម

ក្រុមអ្នកវិភាគចិន បាននិយាយថាទីក្រុងប៉េកាំងនឹងជួយភាគីទាំងពីររក្សាកិច្ចសន្យារបស់ខ្លួនអំពីកិច្ចព្រមព្រៀងសឲនិមិត្តសញ្ញាធ្វើឡើងនៅប្រទេសសឹង្ហបូរី។ ទីក្រុងប៉េកាំងគ្រោងដើរតួនាទីដ៍ធំមួយក្នុងការចរចាឧបទ្វីបកូរ៉េ បន្ទាប់ពីលោកប្រធានាធិបតី ដូណល ត្រាំ និងលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងជួបគ្នានៅថ្ងៃអង្គារ៍ ដើម្បីជួយភាគីទាំងពីរជំរុញកិច្ចព្រមព្រៀងណាមួយដែលភាគីទាំងពីរធ្វើឡើង។ ក្រុមអ្នកវិភាគចិន និយាយថាតួនាទីជាអ្នកធានា មិនមែនត្រឹមតែការរីកចម្រើនលើការរំសាយអាវុធនុយក្លេអ៊ែរ ដែលទីក្រុងវ៉ាស៊ីងតុនកំពុងស្វះស្វែងទេ…

Read More

កងនាវាចម្បាំងចិនឈានដល់សមត្ថភាពប្រយុទ្ធដំបូង

ចិនបានប្រកាសថាកងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងដំបូងរបស់ចិន បានឈានដល់សមត្ថភាពប្រយុទ្ធជាប្រព័ន្ធលើកដំបូង មួយសប្តាហ៍ បន្ទាប់ពីមន្ទីរបញ្ចកោណមិនបានអញ្ចើញចិនឲ្យចូលរួមសមយុទ្ធយោធា ដោយសារយោធូនីយកម្មនៅតំបន់សមុទ្រចិនខាងត្បូង។ នាវាផ្ទុកយន្តហោះចម្បាំង Liaoning គឺជានាវាផ្ទុកយន្តហោះចម្បាំងសម័យសូវៀតទិញពីអ៊ុយក្រែន ដែលបានចូលបម្រើកងទ័ពជើងទឹកចិនរយៈពេល៨ឆ្នាំ។ នាវាផ្ទុកយន្តហោះចម្បាំងនេះគឺជាការបង្ហាញកម្លាំងសាច់ដុំយោធាចុងក្រោយបង្អស់របស់ចិន ដែលបានបដិសេធការអង្វរកររបស់អាមេរិកឲ្យចាកចេញពីប្រជុំកោះជម្លោះនៅសមុទ្រចិនខាងត្បូង។ លោក រ៉េន គូជៀង អ្នកនាំពាក្យក្រសួងការពារជាតិចិន…

Read More

យន្តហោះចិនធានាការពារយន្តហោះដឹកលោក គឹម ជុងអ៊ុន ទៅកាន់កិច្ចប្រជុំកំពូលនៅសឹង្ហបូរី

ប្រភពយោធាកូរ៉េខាងត្បូង បាននិយាយថាកងទ័ពអាកាសចិនកំពុងរៀបចំបញ្ជូនយន្តហោះប្រយុទ្ធបំពេញបេសកកម្មហែរហមការពារលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ទៅកាន់កិច្ចប្រជុំកំពូលនៅសឹង្ហបូរី ដែលលោក គឹម ជុងអ៊ុន នឹងជួបជាមួយលោកប្រធានាធិបតី ដូណល ត្រាំ បន្ទាប់ពីទំនាក់ទំនងប្រទូស្តរាយជាច្រើនឆ្នាំ។ មន្ត្រីទ័ពអាកាលសកូរ៉េខាងត្បូង បានប្រាប់កាសែត…

Read More

ចិនព្រមានទីក្រុងវ៉ាស៊ីងតុន ខណៈអាមេរិកពិចារណាបញ្ជូននាវាចម្បាំង មកកាន់ច្រកសមុទ្រកោះតៃវ៉ាន់

ចិនបានអនុម័តគោលនយោបាយចិនតែមួយនៅឆ្នាំ១៩៧៩។ អាមេរិករក្សាទំនាក់ទំនងពាណិជ្ជកម្មជិតស្និតជាមួយកោះតៃវ៉ាន់ និងនៅបន្តធ្វើជាអ្នកផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់។ ចិនបានប្រតិកម្មចំពោះរបាយការណ៍ព័ត៌មានដោយលោកស្រី ហួ ឈុនយ៉ីង អ្នកនាំពាក្យក្រសួងការបរទេសចិន អំពាវនាវាដល់អាមេរិកឲ្យបង្ហាញការអត់ធ្មត់ជាអតិបរមាលើបញ្ហាកោះតៃវ៉ាន់ ដើម្បីជៀសវាងការខូចខាតដល់ទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យស្ថានភាពអស្ថេរភាពនៅក្នុងតំបន់។ លោកស្រី ឈុនយ៉ីង បានបញ្ជាក់ថា«យើងបានគូសបញ្ជាក់ដដែលៗថាបញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាស្នូលដ៍សំខាន់ និងរសើបបំផុតក្នុងទំនាក់ទំនងចិន…

Read More

អាមេរិក រុស្ស៊ី ចិន កំពុងលុងខ្លួននៅក្នុងការប្រឡងប្រណាំងអាវុធនុយក្លេអ៊ែរ

ក្រុមអ្នកជំនាញ ព្រមានថានៅពេលចិនចូលរួមជាមួយអាមេរិក និងរុស្ស៊ី ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរសម្រាប់ប្រឆាំងការគម្រាមកំហែង ការប្រឡងប្រណាំងអាវុធដ៍កក្រើកបម្រើគោលបំណងផេ្សងគ្នា ដោយបង្កើនគ្រោះថ្នាក់នៃជម្លោះអាវុធនុយក្លេអ៊ែរ។ ក្រុមមន្ត្រីមន្ទីរបញ្ចកោណ បាននិយាយថាអាមេរិកចង់ឲ្យពួកសត្រូវរបស់ខ្លួនជឿថាខ្លួនប្រាកដជាអាចប្រើអាវុធជំនាន់ថ្មីរបស់ខ្លួន ដូចជាក្បាលគ្រាប់កលយុទ្ធតូចៗបានគ្រោងកំណត់ការខូចខាតដោយបំផ្លាញគោលដៅជាក់លាក់តែប៉ុណ្ណោះ។ ប៉ុន្តែជាមួយអាវុធវិនាសកម្មតិចតួច និងសុវត្ថិភាពនៅក្នុងដៃ រដ្ឋាភិបាលទាំងនោះអាចបញ្ចប់ការបាត់បង់ការរារាំងមិនឲ្យប្រើអាវុធទាំងនេះ។ លោក លី ជា…

Read More

អាមេរិក ៖ ការគម្រាមកំហែងរបស់កូរ៉េខាងជើងជិនមកដល់ និងការប្រឈមដ៍ធំយូរអង្វែងរបស់ចិន

លោកឧត្តមនាវីឯក ហារី ហារីស មេបញ្ជាការនៃទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វីក បាននិយាយថាកូរ៉េខាងជើងនៅតែជាការគម្រាមកំហែងជិនកើតឡើងឆាប់ៗនេះ ដល់សន្តិភាពនៅតំបន់ប៉ាស៊ីហ្វីក ប៉ុន្តែសុប៊ិនអំពីអនុត្តរភាពរបស់ចិន គឺជាការប្រឈមដ៍ធំយូរអង្វែងរបស់ទីក្រុងវ៉ាស៊ីងតុន។ លោក ហារីស បានបញ្ជាក់នៅថ្ងៃពុធក្នុងពិធីផ្ទេរតំណែងទៅធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូងថា«កូរ៉េខាងជើងនៅតែជាការគម្រាមកំហែងជិនមកដល់ឆាប់ៗនេះរបស់យើង ហើយមីស៊ីលនុយក្លេអ៊ែរកូរ៉េខាងជើង ដែលអាចបាញ់ដល់ទឹកដីអាមេរិក គឺមិនអាចទទួលយកបានទេ»។ លោក…

Read More

កងទ័ពជើងទឹកចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់

កងទ័ពជើងទឹកចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រកោះតៃវ៉ាន់នៅថ្ងៃពុធ ជាមធ្យោបាយមួយ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសចិន។ លោក លី ហ្សេនកួង សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាតៃវ៉ាន់របស់សាកលវិទ្យាល័យទីក្រុងប៉េកាំង បាននិយាយថាសមយុទ្ធយោធាចិននេះបញ្ជូនសារដល់អាមេរិកថាអាមេរិកគួរឈប់គាំទ្រពួកបំបែកខ្លួននៅកោះតៃវ៉ាន់។ លោក លី បានបញ្ជាក់ថាទំនាក់ទំនងចិន និងតៃវ៉ាន់បានឈានដល់ចំណុចទាបបំផុត បន្ទាប់ពីកោះតៃវ៉ាន់ចង់ប្រកាសឯករាជ្យពីចិន។ កាសែតជប៉ុន…

Read More

លោក ម៉ាតទីស ៖ អាមេរិកមានផែនការធ្វើសមយុទ្ធកាន់តែគគ្រឹកគ្រេងនៅសមុទ្រចិនខាងត្បូង

លោក ជេម ម៉ាតទីស រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយនៅថ្ងៃពុធថាអាមេរិកនឹងបន្តធ្វើសមយុទ្ធកងទ័ពជើងទឹកកាន់តែគគ្រឹកគគ្រេង ដើម្បីប្រឆាំងការគ្រប់គ្រងទឹកដីរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង ខណៈយោធូនីយកម្មរបស់ទីក្រុងប៉េកាំងលើដែនទឹកជម្លោះ។ ការអត្ថាធិប្បាយរបស់លោក ម៉ាតទីស បានកើតឡើង បន្ទាប់ពីទីក្រុងប៉េកាំង បានសម្តែងការប្រឆាំងដ៍ខ្លាំងក្លាកាលពីថ្ងៃអាទិត្យ បន្ទាប់ពីនាវាចម្បាំងអាមេរិកចំនួន២គ្រឿង បានបើកចូលជម្រៅ១២ម៉ាយក្នុងកោះសិប្បនិមិ្មតចំនួន៤គ្រប់គ្រងដោយចិននៅប្រជុំកោះជម្លោះប៉ារ៉ាហ្សែល ខាងកើតប្រទេសវៀតណាម។…

Read More

ចិនបង្កើនល្បឿនក្នុងការប្រឡងប្រណាំងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៊ី ខណៈក្រុមអ្នកជំនាញព្រមានពីគ្រោះថ្នាក់នៃជម្លោះកាន់តែខ្លាំងឡើង

ក្រុមអ្នកវិទ្យាសាស្ត្រចិនកំពុងធ្វើការសាកល្បងក្លែងក្លាយនៅអត្រាលឿនជាងអាមេរិក នៅពេលក្រុមមហាអំណាចនាំមុខរបស់ពិភពលោកអភិវឌ្ឍន៍អាវុធជំនាន់ថ្មីអាចប្រើបាន។ យោងតាមវិទ្យាស្ថានស្រាវជ្រាវអាវុធដ៍ធំរបស់ចិន ចិនកំពុងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរជំនាន់ថ្មីយ៉ាងខ្លាំងក្លា ដោយធ្វើការសាកល្បងចំនួន៥លើកជាមធ្យមក្នុងមួយខែ ដើម្បីធ្វើក្លែងបំផ្ទុះអាវុធនុយក្លេអ៊ែរ។ ឯកសាររដ្ឋាភិបាល បានផ្សាយថារវាងខែកញ្ញា ឆ្នាំ២០១៤ និងខែធ្នូ ឆ្នាំ២០១៧ ចិនបានធ្វើការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងមន្ទីរពិសោធន៍ចំនួន២០០លើក។ យោងតាមមន្ទីរពិសោធន៍ជាតិ Lawrence Livermore…

Read More