មន្ត្រីយោធាវេណេហ្ស៊ូអេឡា ត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារដ្រូនប៉ុនប៉ងធ្វើឃាតលោក ម៉ាឌូរ៉ូ

ក្រុមអាជ្ញាធរវេណេហ្ស៊ូអេឡា និយាយថាពួកគេបានចាប់ខ្លួនមនុស្ស១៤នាក់បន្ថែមទៀតក្នុងការជាប់ពាក់ព័ន្ធជាមួយការប៉ុនប៉ុនធ្វើឃាតលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ មិនបានសម្រេច។ ក្នុងចំណោមអ្នកចាប់ខ្លួនមានឧត្តមសេនីយ៍មួយរូប និងវរសេនីយឯកមួយរូបពីឆ្មាំជាតិ។ លោក ម៉ាឌូរ៉ូ បានចោទប្រកាន់ក្រុមអ្នកនយោបាយប្រឆាំង និងប្រទេសកូឡំប៊ី អំពីផែនការសម្លាប់រូបលោក ក្នុងការវាយប្រហារតាមដ្រូន ក្នុងអំឡុងព្យុហយាត្រាយោធាក្នុងទីក្រុងការ៉ាកាសកាលពីថ្ងៃទី៤ ខែសីហា។…

Read More