ស៊ើប៊ីដាក់កងទ័ពឲ្យប្រុងប្រយ័ត្នកម្រិតខ្ពស់អំពីឧប្បត្តិហេតុពាក់ព័ន្ធកងកម្លាំងពិសេសកូសូវ៉ូ

កងកម្លាំងប្រដាប់អាវុធស៊ើប៊ីបានដាក់ការត្រៀមខ្លួនប្រយុទ្ធកម្រិតខ្ពស់បំផុត បន្ទាប់ពីកងកម្លាំងពិសេសកូសូវ៉ូបានធ្វើដំណើរចូលមកតំបន់ស៊ើប៊ីក្នុងរដ្ឋប្រកាសខ្លួនឯងនៅថ្ងៃសៅរ៍។ កងទ័ពពិសេសកូសូវ៉ូប្រមាណ៦០នាក់បានមកដល់ទឹកដីនៃតំបន់ស្វ័យភាពស៊ើប៊ីនៅភាគពាយ័ព្យនៃតំបន់គ្រប់គ្រងដោយកូសូវ៉ូ ដែលជាការរំលោភកិច្ចព្រមព្រៀងរវាងទីក្រុងប៊ែលហ្គ្រាដ និងទីក្រុងប្រីស្តីណា។ លោក ម៉ាកូ ឌូរិក នាយកការិយាល័យសម្រាប់កូសូវ៉ូ និងមេតូហ៊ីចាក្នុងរដ្ឋាភិបាលស៊ើប៊ី បាននិយាយថាកងកម្លាំងពិសេសកូសូវ៉ូ បានបោះទីតាំងនៅជុំវិញបឹងហ្គាហ្ស៊ីវ៉ូដា ហើយបានគ្រប់គ្រងស្ថានីយថាមពលវារីអគ្គិសនីក្នុងតំបន់ ចាប់ឃុះឃាំងជនជាតិស៊ើប៊ីជាច្រើននាក់។ កងកម្លាំងពិសេសក៍បានចូលទៅកាន់មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍបរិស្ថានវិទ្យា…

Read More