អាមេរិក ៖ កូរ៉េខាងជើងបិទបាំងទិដ្ឋភាពនៃកម្មវិធីអាវុធនុយក្លេអ៊ែរ

ក្រុមមន្ត្រីចារកម្មអាមេរិក បានសន្និដ្ឋានថាកូរ៉េខាងជើងគ្មានបំណងរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយកំពុងពិចារណាវិធីនានាបិទបាំងចំនួនអាវុធនុយក្លេអ៊ែរ ដែលខ្លួនមាន និងទីតាំងសម្ងាត់ផលិតអាវុធនុយក្លេអ៊ែរ។ ក្រុមមន្ត្រីអាមេរិក បាននិយាយថាភស្តុតាងដែលប្រមូលបាននៅចំកិច្ចប្រជុំកំពូលថ្ងៃទី១២ ខែមិថុនាក្នុងប្រទេសសឹង្ហបូរី ចង្អុលបង្ហាញដល់ការរៀបចំបោកប្រាស់អាមេរិក ព្រមទាំងបិទបាំងកន្លែងផលិតសម្ភារៈផលិតគ្រាប់បែកនុយក្លេអ៊ែរដែលមានស្រាប់។ ការរកឃើញគាំទ្រទីភ្នាក់ងារសម្ងាត់របស់ក្រសួងការពារជាតិបង្ហាញពីមុន និងថ្មីនេះ ប៉ាន់ស្មានថាកូរ៉េខាងជើងមិនទំនងជារំសាយអាវុធនុយក្លេអ៊ែរទេ។ ការវាយតម្លៃនេះបានផ្ទុយពីការអត្ថាធិប្បាយរបស់លោក ដូណល…

Read More

លោកត្រាំ និយាយថាកូរ៉េខាងជើងនៅតែជាការគម្រាមកំហែងចំឡែក

លោកប្រធានាធិបតី ដូណល ត្រាំ បានពិនិត្យមើលទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ដោយសម្អាងហេតុផលការគម្រាមកំហែងចំឡែកពីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គ្រាន់តែរយៈពេល១០ថ្ងៃ បន្ទាប់ពីនិយាយថាគ្មានគ្រោះថ្នាក់ពីទីក្រុងព្យូងយ៉ាងទេ។ លោកត្រាំ បាននិយាយនៅថ្ងៃទី១៣ ខែមិថុនា មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងនៅសឹង្ហបូរីថា«លែងមានការគម្រាមកំហែងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើងទៀតហើយ»។ ទង្វើនេះបានកើតឡើង…

Read More

លោក ម៉ាតទីស ៖ គ្មានសញ្ញាអំពីកូរ៉េខាងជើងរំលាយអាវុធនុយក្លេអ៊ែរ

លោក ជេម ម៉ាតទីស រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយថាលោកមិនដឹងពីជំហានណាមួយប្រកាន់យកដោយកូរ៉េខាងជើងចំពោះការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន តាំងពីកិច្ចប្រជុំកំពូលសឹង្ហបូរី ហើយមិនសង្ឃឹមណាមួយក្នុងអនាគតភ្លាមៗនេះ។ លោក ម៉ាតទីស បាននិយាយទៅកាន់ក្រុមអ្នករាយការណ៍ព័ត៌មានចំពេលការច្របូលច្របល់អំពីការអនុវត្តការទូតចំព៉កិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុនរវាងលោក ដូណល ត្រាំ និងលោក គឹម ជុងអ៊ុន។…

Read More

លោកត្រាំ ៖ កូរ៉េខាងជើងលែងជាការគម្រាមកំហែងអាវុធនុយក្លេអ៊ែរ មន្ទីរបញ្ចកោណត្រូវការថវិការាប់ពាន់លាន

លោក ដូណល ត្រាំ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថាគ្មានការគម្រាមកំហែងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើងទៀតទេ បន្ទាប់ពីការចរចារបស់លោកជាមួយលោក គឹម ជុងអ៊ុន ប៉ុន្តែក្រសួងការពារជាតិ កំពុងចំណាយប្រាក់រាប់ពាន់លានដុល្លាររៀបចំប្រឆាំងកូរ៉េខាងជើង។ រយៈពេលជាច្រើនឆ្នាំ ក្រុមមេដឹកនាំនៅមន្ទីរបញ្ចកោណក្នុងអំឡុងរដ្ឋបាលលក អូបាម៉ា និងលោកត្រាំ បានចាត់ទុកមហិច្ឆិតាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងថាជាការគម្រាមកំហែងមួយ ដល់អាមេរិក…

Read More

លោកត្រាំប្រកាសថាកូរ៉េខាងជើងលែងជាការគម្រាមកំហែងអាវុធនុយក្លេអ៊ែរទៀតហើយ

លោកប្រធានាធិបតី ដូណល ត្រាំ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថារបបកូរ៉េខាងជើងលែងបង្កការគម្រាមកំហែងអាវុធនុយក្លេអ៊ែរតទៅទៀតហើយ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោកជាមួយលោក គឹម ជុងអ៊ុន ទោះបីជាកិច្ចប្រជុំកំពូលមិនបានបង្កើតភស្តុតាងបញ្ជាក់ថារបបកូរ៉េខាងជើងនឹងមិនបន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនក៍ដោយ។ ក្នុងការនិយាយជាបន្តបន្ទាប់ លោកត្រាំបានទទួលកិត្តិយសនយោបាយសម្រាប់កិច្ចប្រជុំកំពូល ប៉ុន្តែបានប្រថុយបំផ្លាញយុទ្ធសាស្ត្រអាមេរិកនៅក្នុងតំបន់។ លោកត្រាំ បាននិយាយ នៅពេលលោកបានត្រឡប់មកដល់ទីក្រុងវ៉ាស៊ីងតុនវិញថា«គ្មានការគម្រាមកំហែងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើងតទៅទៀតទេ»។ លោកត្រាំក៍បាននិយាយថាកិច្ចប្រជុំរបស់លោកជាមួយលោក…

Read More

លោកត្រាំយល់ព្រមលើកទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងអំពីកម្មវិធីអាវុធនុយក្លេអ៊ែរ

លោកប្រធានាធិបតី ដូណល ត្រាំ បានយល់ព្រមថាការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នឹងទាមទារឲ្យធ្វើឡើងតាមដំណាក់កាលមួយជំហានម្តងៗ ហើយបានធ្វើសម្បទានដទៃមួយចំនួនទៀត បន្ទាប់ពីកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្ររវាងលោកត្រាំ និងលោក គឹម ជុងអ៊ុន។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោកត្រាំ បានសម្តែងគោលបំណងរបស់លោកបញ្ឈប់សមយទ្ធយោធារួមរវាងអាមេរិក និងកូរ៉េខាងត្បូង…

Read More

លោកត្រាំ និងលោក គឹម ចុះហត្ថលេខាលើឯកសារមិនជាក់លាក់

លោកប្រធានាធិបតី ដូណល ត្រាំ និងលោក​ គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង បានបញ្ចប់កិច្ចប្រជុំកំពូលស្តីពីអាវុធនុយក្លេអ៊ែរដ៍អស្ចារ្យនៅថ្ងៃអង្គារ៍នេះ ដោយចុះហត្ថលេខាលើឯកសារមួយ ដែលលោក ត្រាំ បានសន្យា «ការធានាសន្តិសុខ» ដល់កូរ៉េខាងជើង ហើយលោក…

Read More

លោក ដូណល ត្រាំ និងលោក គឹម ជុងអ៊ុន កំពុងស្ថិតនៅក្នុងប្រទេសសឹង្ហបូរីសម្រាប់កិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រ

លោកប្រធានាធិបតី ដូណល ត្រាំ បានមកដល់សឹង្ហបូរីកាលពីយប់ថ្ងៃអាទិត្យ មុនកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង កិច្ចប្រជុំលើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលជាសត្រូវនឹងគ្នាអស់រយៈពេលជិត៧០ឆ្នាំ។ លោកត្រាំ និងលោក គឹម បានគ្រោងជួបតទល់មុខគ្នានៅថ្ងៃអង្គារ៍ ម៉ោង៩ព្រឹក។…

Read More

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ

កូរ៉េខាងជើងដាក់ការសង្ស័យបន្ថែមលើកិច្ចប្រជុំកំពូលរវាងលោក គឹម ជុងអ៊ុន និងលោក ដូណល ត្រាំ ដោយព្រមានថាទីក្រុងព្យូងយ៉ាងអាចធ្វើឲ្យអាមេរិកស្គាល់រស់ជាតិសោកនាដកម្មអាវុធនុយក្លេអ៊ែរដ៍រន្ធត់។ លោកស្រី ជូ សុនហ៊ុយ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះថាវាសនានៃកិច្ចប្រជុំកំពូល អាស្រ័យទាំងស្រុងលើអាមេរិក។ បើការចរចាត្រូវបានលុបចោល លោកស្រី…

Read More