អតីតកីឡាករខែ្សប្រយុទ្ធក្លិបឆែលស៊ីឈរឈ្មោះតំណែងប្រធានាធិបតី
2016-Apr-30 351 views

      (Sky) - លោក ចច វៀ អតីតកីឡាករខែ្សប្រយុទ្ធក្លិបឆែលស៊ី កំពុងប៉ុនប៉ងជាលើកទី២ ដើម្បីធ្វើជាប្រធានាធិបតីនៃប្រទេសលីប៉ើរី។
      កីឡាករលំដាប់ពិភពលោកលេងល្អប្រចាំឆ្នាំ១៩៩៥ បានប្រាប់ក្រុមអ្នកគាំទ្រថាលោកឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ខាងមុខនេះ។
      លោក អេឡេន ចនសុន ស៊ើលីហ្វ ប្រធានាធិបតីបច្ចុប្បន្ននឹងបញ្ចប់អាណត្តិនៅឆ្នាំ២០១៧ ហើយលោក វៀ មានចក្ខុវិស័យ ដើម្បីកែប្រែប្រទេសលីប៉ើរី។
      នៅពេលលោកប្រកាសការឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ក្រុមអ្នកគាំទ្រលោកស្រែកថា «លោក ចច វៀ គឹជាមនុស្សដែលយើងចង់បាន»។
      លោក វៀ បានសន្យាបង្កើនថវិកាជាតិ ធ្វើការងារឆ្ពោះទៅរកភាពសុខដុមសាសនា និងគាំទ្រការអប់រំមុខជំនាញ។
      លោក វៀ មានមហិច្ឆិតានយោបាយជាយូរមកហើយនៅក្នុងប្រទេសកំណើតអាព្រិកភាគខាងលិចរបស់លោក និងបានបង្កើតសមាជសម្រាប់គណបក្សប្រជាធិបតេយ្យ។
      លោក វៀ បានចាញ់លោក ស៊ើលីហ្វ នៅក្នុងការបោះឆ្នោតឆ្នាំ២០០៥ និងមិនបានឈ្នះតំណែងអនុប្រធានាធិបតី នៅឆ្នាំ២០១១។ លោក វៀ បច្ចុប្បន្ន ជាសមាជិកព្រឹទ្ធសភា។
      លោក វៀ ជាកីឡាករបាល់ទាត់ដ៍ល្បីល្បាញមួយរូបនៅអាព្រិក ដោយបានចូលរួមលេងជាមួយក្លិប ឆែលស៊ី ក្លិបប៉ារីស សាំង ជើម៉ង់ ក្លិបអេស៊ី មីឡេន និងក្លិបម៉ែនឆេះស្ទើ ស៊ីធី។
      លោក វៀ បានទទួលពានរង្វាន់លីជចំនួន២ដងនៅក្លិបអេស៊ី មីឡេន និងទទួលបានពានរង្វាន់កីឡាករលេងល្អប្រចាំឆ្នាំនៅអាព្រិក។
      ក្នុងអំឡុងអាជីពបាល់ទាត់ លោក វៀ បានធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការសហប្រជាជាតិ និងក្រោយមកបានចូលរួមក្នុងកិច្ចការនយោបាយ។

loading...