អាមេរិកបង្កើតមូលដ្ឋានយោធាថ្មីនៅខេត្តដៀ អេស ហ្ស័ររបស់ប្រទេសស៊ីរី
2018-May-16 648 views

          ការបង្កើតវត្តមានយោធាអាមេរិកនៅស៊ីរី កើតឡើង ចំពេលរបាយការណ៍នានាអំពីការបង្កើតមូលដ្ឋានយោធាអាមេរិកថ្មីនៅស៊ីរី។

          ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ បាននិយាយថាមូលដ្ឋានយោធាអាមេរិកថ្មីត្រូវបានបង្កើតឡើងនៅខេត្តដៀ អេស ហ្ស័រ ខាងកើតប្រទេសស៊ីរី។

          យោងតាមប្រភពនានា មូលដ្ឋានយោធាអាមេរិកថ្មីនេះនឹងត្រូវបានបំពាក់ប្រព័ន្ធអាវុធ និងឧបករណ៍យោធាទំនើបៗ។

          របាយការណ៍នេះ បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីលោក ហ្សាហ្វាន ដាវីស អ្នកនាំពាក្យសម្រាប់ក្រុមប្រឹក្សាយោធាតំបន់ម៉ាន់ប៊ីជរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីគាំទ្រដោយអាមេរិក បាននិយាយថាកងទ័ពអាមេរិកបានបង្កើតមូលដ្ឋានយោធាថ្មីនៅតំបន់ម៉ាន់ប៊ីជរបស់ប្រទេសស៊ីរីប្រហែលជា៣ខែមកហើយ បន្ទាប់ពីការគម្រាមរបស់ទួរគីដណ្តើមកាន់កាប់តំបន់នេះ។

          លោក ដាវីស បាននិយាយថាបន្ទាប់ពីការវាយប្រហាររបស់ទួរគីលើទីក្រុងអាព្រិន ហើយបង្កើនការគម្រាមកំហែងរបស់ទួរគី សំដៅទៅកាន់ទីក្រុងម៉ាន់ប៊ីជ កងកម្លាំងសម្ព័ន្ធមិត្ត បានសាងសង់មូលដ្ឋានមួយ ដើម្បីត្រួតពិនិត្យ និងការពារព្រំដែនរវាងពួកអ្នកប្រយុទ្ធទាំងពីរ។ (Sputnik)

អត្ថបទទាក់ទង

លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
យន្តហោះអ៊ីស្រាអែលល្បាតយ៉ាងសកម្មតាមព្រំដែនស៊ីរី-លីបង់
លោក ពូទិន អួតអាងអាវុធល្បឿនលឿនជាងសម្លេងជាសាធារណៈ
រុស្ស៊ីប្រើអាវុធសង្គ្រាមអគ្គិសនីការពារកងទ័ព និងមូលដ្ឋានយោធារបស់ខ្លួននៅស៊ីរី
ការបង្ហិនបង្ហោចអស់ដោយគ្មានគ្រាប់បែកបំផ្ទុះ
អាវុធសង្គ្រាមអគ្គិសនីរុស្ស៊ីកំពុងសាកល្បងយន្តហោះបំពាក់អាវុធអគ្គិសនីអាមេរិកនៅស៊ីរី
រុស្ស៊ីពិចារណាបាញ់បង្ហោះផ្កាយរណបបំពាក់លើមីស៊ីលអន្តរទ្វីប
ឧទ្ធម្ភាគចក្រលើកទម្ងាន់ធ្ងន់បំផុតថ្មីមួយ CH-53K មានសមត្ថភាពលើករថយន្តយោធាចំនួន៤គ្រឿង
យន្តហោះទម្លាក់គ្រាប់បែក B-52 ផ្លាស់ប្តូរផែនការហោះហើរ បន្ទាប់ពីកូរ៉េខាងជើងគម្រាមលុបចោលកិច្ចប្រជុំកំពូលជាមួយលោកត្រាំ
យានសំកាំងល្បឿនលឿនជាងសម្លេង ៖ ទីភ្នាក់ងារសម្ងាត់អាមេរិកនៅក្នុងវិធីភ័យស្លន់ស្លោអំពីរុស្ស៊ីមានអាវុធមិនចេះចាញ់នៅឆ្នាំ២០២០
លោកស្រី មើកែល ៖ គ្មានដំណោះស្រាយចំពោះជម្លោះស៊ីរីដោយគ្មានរុស្ស៊ី ទួរគី អ៊ីរ៉ង់ និងអឺរ៉ុប
មីស៊ីលចិនកំពុងប្រែក្លាយតុល្យភាពនៃអំណាចនៅលើអវកាស
loading...