កូរ៉េខាងជើងគម្រាមដកខ្លួនចេញពីកិច្ចប្រជុំកំពូលដោយសារសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង
2018-May-16 2271 views

          ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថាកូរ៉េខាងជើងបានលុបចោលកិច្ចប្រជុំកម្រិតខ្ពស់ជាមួយកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ហើយក៍គម្រាមលុបចោលកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រនៅខែក្រោយរវាងលោកប្រធានាធិបតី ដូណល ត្រាំ និងលោក គឹម ជុងអ៊ុន ដោយសារការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង។ ទីក្រុងព្យូងយ៉ាងបានហៅសមយុទ្ធទាំងនោះគឺជាការហាត់សមឈ្លានពាន។

          ការប្រកាសដ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងដំណឹងប្រញាប់មុនថ្ងៃរះតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍បានចេញផ្សាយប៉ុន្មានម៉ោង មុនកូរ៉េទាំងជួបប្រជុំនៅភូមិជាប់ព្រំដែន ដើម្បីពិភាក្សាសំដៅកាត់បន្ថយភាពតាមតឹង និងការជួបជុំរវាងគ្រួសារកូរ៉េទាំងពីរដែលបានបែកគ្នាតាំងពីសម័យសង្គ្រាមកូរ៉េឆ្នាំ១៩៥៣។

          ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាមរាយការណ៍ថាកិច្ចប្រជុំនៅថ្ងៃពុធនេះត្រូវបានលុបចោល ហើយថាទីក្រុងព្យូងយ៉ាងអាចដកខ្លួនចេញពីកិច្ចប្រជុំកំពូលរវាងលោក គឹម ជុងអ៊ុន និងលោក ដូណល ត្រាំ។ (CBS)

អត្ថបទទាក់ទង

លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
យន្តហោះអ៊ីស្រាអែលល្បាតយ៉ាងសកម្មតាមព្រំដែនស៊ីរី-លីបង់
លោក ពូទិន អួតអាងអាវុធល្បឿនលឿនជាងសម្លេងជាសាធារណៈ
រុស្ស៊ីប្រើអាវុធសង្គ្រាមអគ្គិសនីការពារកងទ័ព និងមូលដ្ឋានយោធារបស់ខ្លួននៅស៊ីរី
ការបង្ហិនបង្ហោចអស់ដោយគ្មានគ្រាប់បែកបំផ្ទុះ
អាវុធសង្គ្រាមអគ្គិសនីរុស្ស៊ីកំពុងសាកល្បងយន្តហោះបំពាក់អាវុធអគ្គិសនីអាមេរិកនៅស៊ីរី
រុស្ស៊ីពិចារណាបាញ់បង្ហោះផ្កាយរណបបំពាក់លើមីស៊ីលអន្តរទ្វីប
ឧទ្ធម្ភាគចក្រលើកទម្ងាន់ធ្ងន់បំផុតថ្មីមួយ CH-53K មានសមត្ថភាពលើករថយន្តយោធាចំនួន៤គ្រឿង
យន្តហោះទម្លាក់គ្រាប់បែក B-52 ផ្លាស់ប្តូរផែនការហោះហើរ បន្ទាប់ពីកូរ៉េខាងជើងគម្រាមលុបចោលកិច្ចប្រជុំកំពូលជាមួយលោកត្រាំ
យានសំកាំងល្បឿនលឿនជាងសម្លេង ៖ ទីភ្នាក់ងារសម្ងាត់អាមេរិកនៅក្នុងវិធីភ័យស្លន់ស្លោអំពីរុស្ស៊ីមានអាវុធមិនចេះចាញ់នៅឆ្នាំ២០២០
លោកស្រី មើកែល ៖ គ្មានដំណោះស្រាយចំពោះជម្លោះស៊ីរីដោយគ្មានរុស្ស៊ី ទួរគី អ៊ីរ៉ង់ និងអឺរ៉ុប
មីស៊ីលចិនកំពុងប្រែក្លាយតុល្យភាពនៃអំណាចនៅលើអវកាស
loading...