ពួកភេរវករប្រគល់អាវុធអ៊ីស្រាអែល ដល់កងទ័ពស៊ីរីនៅទីក្រុងដាម៉ាស់
2018-May-15 1491 views

          ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថាពួកភេរវករនៅទីក្រុងបាប៊ីឡា យ៉េលដា និងប៊ីត សាហេម បានប្រគល់អាវុធធុនធ្ងន់ និងមធ្យមរបស់ខ្លួន ដល់កងទ័ពស៊ីរី កាលពីថ្ងៃសុក្រ។ ឥឡូវនេះ ពួកជីវពលនឹត្រូវបានដឹកជញ្ជូនទៅកាន់ខេត្តអ៊ីដលីប​ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្ទេរដែលបានឯកភាពគ្នា។

          អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារ SANA ប្រចាំតំបន់ បាននិយាយថាពួកជីវពលបានប្រគល់អាវុធយុទ្ធភ័ណ្ឌ រួមមានអាវុធផលិតដោយអ៊ីស្រាអែល។ បញ្ជីអាវុធទាំងនេះមានកាំភ្លើងយន្ត កាំភ្លើងបាញ់ហ្ស៊ីប កាំភ្លើងផ្លោង គ្រឿងបំផ្ទុះ និងគ្រាប់មីន។ អ៊ីរ៉ង់ និងស៊ីរី បានចោទប្រកាន់អ៊ីស្រាអែលអំពីការជួយពួកភេរវករនៅស៊ីរី ជាពិសេសនៅទីក្រុងដាម៉ាស់ និងតំបន់ហ្គោឡេន ហៃ។

          អ៊ីរ៉ង់បានពិពណ៌នាការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងស៊ីរីកាលពីថ្ងៃទី១០ ខែឧសភា នៅពេលការប៉ុនប៉ងចុងក្រោយរបស់អ៊ីស្រាអែលជួយពួកភេរវករនៅស៊ីរី ដែលបានទទួលរងការបរាជ័យជាបន្តបន្ទាប់ ដោយស្នាដៃរបស់កងទ័ពរដ្ឋាភិបាលស៊ីរី ដែលបានគាំទ្រដោយសម្ព័ន្ធមិត្តរុស្ស៊ី និងអ៊ីរ៉ង់។ (Sputnik)

អត្ថបទទាក់ទង

លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
យន្តហោះអ៊ីស្រាអែលល្បាតយ៉ាងសកម្មតាមព្រំដែនស៊ីរី-លីបង់
លោក ពូទិន អួតអាងអាវុធល្បឿនលឿនជាងសម្លេងជាសាធារណៈ
រុស្ស៊ីប្រើអាវុធសង្គ្រាមអគ្គិសនីការពារកងទ័ព និងមូលដ្ឋានយោធារបស់ខ្លួននៅស៊ីរី
ការបង្ហិនបង្ហោចអស់ដោយគ្មានគ្រាប់បែកបំផ្ទុះ
អាវុធសង្គ្រាមអគ្គិសនីរុស្ស៊ីកំពុងសាកល្បងយន្តហោះបំពាក់អាវុធអគ្គិសនីអាមេរិកនៅស៊ីរី
រុស្ស៊ីពិចារណាបាញ់បង្ហោះផ្កាយរណបបំពាក់លើមីស៊ីលអន្តរទ្វីប
ឧទ្ធម្ភាគចក្រលើកទម្ងាន់ធ្ងន់បំផុតថ្មីមួយ CH-53K មានសមត្ថភាពលើករថយន្តយោធាចំនួន៤គ្រឿង
យន្តហោះទម្លាក់គ្រាប់បែក B-52 ផ្លាស់ប្តូរផែនការហោះហើរ បន្ទាប់ពីកូរ៉េខាងជើងគម្រាមលុបចោលកិច្ចប្រជុំកំពូលជាមួយលោកត្រាំ
យានសំកាំងល្បឿនលឿនជាងសម្លេង ៖ ទីភ្នាក់ងារសម្ងាត់អាមេរិកនៅក្នុងវិធីភ័យស្លន់ស្លោអំពីរុស្ស៊ីមានអាវុធមិនចេះចាញ់នៅឆ្នាំ២០២០
លោកស្រី មើកែល ៖ គ្មានដំណោះស្រាយចំពោះជម្លោះស៊ីរីដោយគ្មានរុស្ស៊ី ទួរគី អ៊ីរ៉ង់ និងអឺរ៉ុប
មីស៊ីលចិនកំពុងប្រែក្លាយតុល្យភាពនៃអំណាចនៅលើអវកាស
loading...