អ៊ីស្រាអែលសម្លាប់អ្នកតវ៉ាប៉ាឡេស្ទីន៥៥នាក់
2018-May-15 425 views

          ក្នុងអំពើហិង្សាដ៍ប្រល័យបំផុតនៅហ្គាហ្សាតាំងពីសង្គ្រាមឆ្នាំ២០១៤ ក្រុមមន្ត្រីប៉ាឡេស្ទីន និយាយថាកងទ័ពអ៊ីស្រាអែលបានសម្លាប់ប្រជាពលរដ្ឋប៉ាឡេស្ទីន៥៥នាក់ និង២៧០០នាក់ផ្សេងទៀតរងរបួស។

          លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ បាននិយាយថាកងទ័ពរបស់លោកធ្វើសកម្មភាពស្វ័យការពារប្រឆាំងពួកអ្នកគ្រប់គ្រងអ៊ីស្លាមរបស់តំបន់ហ្គា  ហ្សា (ហាម៉ាស់) ដែលចង់បំផ្លាញអ៊ីស្រាអែល។

          មេដកឹនាំអាជ្ញាធរប៉ាឡេស្ទីន បានថ្កោលទោសការសម្លាប់រង្គាលនេះ។ អង្គការសហប្រជាជាតិបាននិយាយអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

          អំពើហិង្សានេះបានកើតឡើង នៅពេលអាមេរិកបានបើកស្ថានទូតដ៍មានរឿងចម្រូងចម្រាស់របស់ខ្លួននៅទីក្រុងជេរ៉ូសាឡឹម។

          ការផ្លាស់ប្តូររបស់ស្ថានទូតអាមេរិកពីទីក្រុងតែល អាវីវ បានបញ្ឆេះកំហឹងជនជាតិប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ខាងកើតជេរ៉ូសាឡឹមចឲថាជារដ្ឋធានីនៃអនាគតរដ្ឋប៉ាឡេស្ទីន។

          ជនជាតិប៉ាឡេស្ទីន មលើឃើញទង្វើអាមេរិកថាគាំទ្រការគ្រប់គ្រងរបស់អ៊ីស្រាអែលលើទីក្រុងទាំងមូល ដែលអ៊ីស្រាអែលចាត់ទុកថាជារដ្ឋធានីដែលចែកមិនបានរបស់ខ្លួន។ (BBC)

អត្ថបទទាក់ទង

លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
យន្តហោះអ៊ីស្រាអែលល្បាតយ៉ាងសកម្មតាមព្រំដែនស៊ីរី-លីបង់
លោក ពូទិន អួតអាងអាវុធល្បឿនលឿនជាងសម្លេងជាសាធារណៈ
រុស្ស៊ីប្រើអាវុធសង្គ្រាមអគ្គិសនីការពារកងទ័ព និងមូលដ្ឋានយោធារបស់ខ្លួននៅស៊ីរី
ការបង្ហិនបង្ហោចអស់ដោយគ្មានគ្រាប់បែកបំផ្ទុះ
អាវុធសង្គ្រាមអគ្គិសនីរុស្ស៊ីកំពុងសាកល្បងយន្តហោះបំពាក់អាវុធអគ្គិសនីអាមេរិកនៅស៊ីរី
រុស្ស៊ីពិចារណាបាញ់បង្ហោះផ្កាយរណបបំពាក់លើមីស៊ីលអន្តរទ្វីប
ឧទ្ធម្ភាគចក្រលើកទម្ងាន់ធ្ងន់បំផុតថ្មីមួយ CH-53K មានសមត្ថភាពលើករថយន្តយោធាចំនួន៤គ្រឿង
យន្តហោះទម្លាក់គ្រាប់បែក B-52 ផ្លាស់ប្តូរផែនការហោះហើរ បន្ទាប់ពីកូរ៉េខាងជើងគម្រាមលុបចោលកិច្ចប្រជុំកំពូលជាមួយលោកត្រាំ
យានសំកាំងល្បឿនលឿនជាងសម្លេង ៖ ទីភ្នាក់ងារសម្ងាត់អាមេរិកនៅក្នុងវិធីភ័យស្លន់ស្លោអំពីរុស្ស៊ីមានអាវុធមិនចេះចាញ់នៅឆ្នាំ២០២០
លោកស្រី មើកែល ៖ គ្មានដំណោះស្រាយចំពោះជម្លោះស៊ីរីដោយគ្មានរុស្ស៊ី ទួរគី អ៊ីរ៉ង់ និងអឺរ៉ុប
មីស៊ីលចិនកំពុងប្រែក្លាយតុល្យភាពនៃអំណាចនៅលើអវកាស
loading...