រុស្ស៊ីគម្រាមវាយប្រហារប្រឆាំងអង់គ្លេស និងអាមេរិក បើកងទ័ពរបស់លោក ពូទិន រងការវាយប្រហារនៅស៊ីរី
2018-May-15 3697 views

          លោក អេវជេនី ប៊ូហ្ស៊ីនស្គី អតីតឧត្តមសេនីយ៍សូវៀត បានព្រមានថាលោក វ្លាឌីមៀ ពូទិន នឹងបញ្ជាឲ្យកងទ័ពរបស់លោកវាយប្រហារអង់គ្លេស បារាំង ឬ អាមេរិក បើកងទ័ពរុស្ស៊ីត្រូវបានសម្លាប់ក្នុងការវាយប្រហារលើស៊ីរី។

          លោក ប៊ូហ្ស៊ីនស្គី បាននិយាយថាការវាយប្រហារណាមួយដែលប៉ះពាល់ដល់កងទ័ពរុស្ស៊ីនៅស៊ីរី នឹងត្រូវបានសងសឹកវិញ។

          លោក ប៊ូហ្ស៊ីនស្គី បានបន្ថែមថារុស្ស៊ីនឹងធ្វើការវាយប្រហារសងសឹកប្រឆាំងនាវាចម្បាំង និងយន្តហោះប្រយុទ្ធអង់គ្លេស បារាំង និងអាមេរិកទទួលខុសត្រូវចំពោះការវាយប្រហារ។

          លោក ប៊ូហ្ស៊ីនស្គី បាននិយាយថាបើអាមេរិកវាយប្រហារកងទ័ពរុស្ស៊ីនៅស៊ីរី ការសងសឹកនឹងកើតឡើងប្រឆាំងនឹងនាវាផ្ទុកយន្តហោះចម្បាំង យន្តហោះប្រយុទ្ធ និងនាវាចម្បាំង ដែលបានវាយប្រហារមីស៊ីលទាំងនោះ។

          ការអត្ថាធិប្បាយនេះបានកើតឡើងមួយខែ បន្ទាប់ពីប្រតិបត្តិការយោធាដឹកនាំដោយអាមេរិក បានវាយប្រហារលើទីតាំងអាវុធគីមីនៅទូទាំងប្រទេសស៊ីរីកាលពីថ្ងៃទី១៤ ខែមេសា។

          សម្ព័ន្ធមិត្តលោកខាងលិចបានសម្រេចចិត្តចាត់វិធានការយោធាក្នុងការសងសឹកទៅនឹងការវាយប្រហារអាវុធគីមីលើជនស៊ីវិលនៅទីក្រុងដូម៉ា ដែលបានទម្លាក់កំហុសលើលោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ។ (Daily Star)

អត្ថបទទាក់ទង

លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
យន្តហោះអ៊ីស្រាអែលល្បាតយ៉ាងសកម្មតាមព្រំដែនស៊ីរី-លីបង់
លោក ពូទិន អួតអាងអាវុធល្បឿនលឿនជាងសម្លេងជាសាធារណៈ
រុស្ស៊ីប្រើអាវុធសង្គ្រាមអគ្គិសនីការពារកងទ័ព និងមូលដ្ឋានយោធារបស់ខ្លួននៅស៊ីរី
ការបង្ហិនបង្ហោចអស់ដោយគ្មានគ្រាប់បែកបំផ្ទុះ
អាវុធសង្គ្រាមអគ្គិសនីរុស្ស៊ីកំពុងសាកល្បងយន្តហោះបំពាក់អាវុធអគ្គិសនីអាមេរិកនៅស៊ីរី
រុស្ស៊ីពិចារណាបាញ់បង្ហោះផ្កាយរណបបំពាក់លើមីស៊ីលអន្តរទ្វីប
ឧទ្ធម្ភាគចក្រលើកទម្ងាន់ធ្ងន់បំផុតថ្មីមួយ CH-53K មានសមត្ថភាពលើករថយន្តយោធាចំនួន៤គ្រឿង
យន្តហោះទម្លាក់គ្រាប់បែក B-52 ផ្លាស់ប្តូរផែនការហោះហើរ បន្ទាប់ពីកូរ៉េខាងជើងគម្រាមលុបចោលកិច្ចប្រជុំកំពូលជាមួយលោកត្រាំ
យានសំកាំងល្បឿនលឿនជាងសម្លេង ៖ ទីភ្នាក់ងារសម្ងាត់អាមេរិកនៅក្នុងវិធីភ័យស្លន់ស្លោអំពីរុស្ស៊ីមានអាវុធមិនចេះចាញ់នៅឆ្នាំ២០២០
លោកស្រី មើកែល ៖ គ្មានដំណោះស្រាយចំពោះជម្លោះស៊ីរីដោយគ្មានរុស្ស៊ី ទួរគី អ៊ីរ៉ង់ និងអឺរ៉ុប
មីស៊ីលចិនកំពុងប្រែក្លាយតុល្យភាពនៃអំណាចនៅលើអវកាស
loading...