អាវុធនុយក្លេអ៊ែរអាមេរិក និងរុស្ស៊ីមិនអាចត្រួតពិនិត្យបានជាលើកដំបូងតាំងពីឆ្នាំ១៩៧២
2018-May-14 822 views

          ក្រុមមន្ត្រី និងអ្នកជំនាញពីអាមេរិក អឺរ៉ុប និងរុស្ស៊ី បានព្រមានថាអាវុធនុយក្លេអ៊ែរអាមេរិក និងរុស្ស៊ី មិនអាចទប់ស្កាត់ដោយកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដែលជាចំណងជាលើកដំបូងតាំងពីឆ្នាំ១៩៧២ ធ្វើឲ្យមានការប្រឡងប្រណាំគ្រឿងសព្វាវុធថ្មីដែលមានបទពិសោធន៍ និងគ្រោះថ្នាក់។

          ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធ ការចុះហត្ថលេខា ចង្អុលបង្ហាញថាសន្ធិសញ្ញា START ថ្មីឆ្នាំ២០១០ កំណត់ប្រព័ន្ធក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រដាក់ពង្រាយរបស់អាមេរិក និងរុស្ស៊ី នឹងផុតកំណត់នៅក្នុងខែកុម្ភះ ឆ្នាំ២០២១ បើគ្មានចាត់វិធានការបន្ទាន់ពង្រីកសន្ធិសញ្ញាអាវុធនេះ។

          ក្នុងពេលជាមួយគ្នានេះ កិច្ចព្រមព្រៀងកម្លាំងអាវុធនុយក្លេអ៊ែររយៈមធ្យម INF ស្ថិតនៅក្នុងគ្រោះថ្នាក់នៃការដួលរលំ ដោយអាមេរិកចោទប្រកាន់រុស្ស៊ីរំលោភលើសន្ធិសញ្ញានេះជាមួយការអភិវឌ្ឍមីស៊ីលមានមូលដ្ឋានលើដីថ្មីមួយ ហើយការគម្រាមរបស់រដ្ឋបាលលោកត្រាំ អភិវឌ្ឍន៍អាវុធប្រហាក់ប្រហែលគ្នា ជាការសឹងសឹក។

          លោក វ្លាឌីមៀ ពូទិន និងលោក ដូណល ត្រាំ បានប្រកាសផែនការធ្វើទំនើបកម្ម និងធ្វើឲ្យប្រសើរដល់អាវុធរបស់ផងខ្លួនពាក់ព័ន្ធសមត្ថភាពអាវុធនុយក្លេអ៊ែរថ្មី។

          ការគម្រាមកំហែងវិលត្រឡប់ទៅរកការប្រឡងប្រណាំងគ្រឿងសព្វាវុធរវាងមហាអំណាចអាវុធនុយក្លេអ៊ែរធំទាំងពីររបស់ពិភពលោក កើតឡើងចំពេលភាពតានតឹងខ្លាំងក្នុងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីងតុន នៅពេលកងទ័ពអាមេរិក ណាតូ និងរុស្ស៊ី កំពុងប្រតិបត្តិការនៅក្បែរតំបន់អឺរ៉ុបខាងកើត និងស៊ីរី។ (Guardian)

អត្ថបទទាក់ទង

លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
យន្តហោះអ៊ីស្រាអែលល្បាតយ៉ាងសកម្មតាមព្រំដែនស៊ីរី-លីបង់
លោក ពូទិន អួតអាងអាវុធល្បឿនលឿនជាងសម្លេងជាសាធារណៈ
រុស្ស៊ីប្រើអាវុធសង្គ្រាមអគ្គិសនីការពារកងទ័ព និងមូលដ្ឋានយោធារបស់ខ្លួននៅស៊ីរី
ការបង្ហិនបង្ហោចអស់ដោយគ្មានគ្រាប់បែកបំផ្ទុះ
អាវុធសង្គ្រាមអគ្គិសនីរុស្ស៊ីកំពុងសាកល្បងយន្តហោះបំពាក់អាវុធអគ្គិសនីអាមេរិកនៅស៊ីរី
រុស្ស៊ីពិចារណាបាញ់បង្ហោះផ្កាយរណបបំពាក់លើមីស៊ីលអន្តរទ្វីប
ឧទ្ធម្ភាគចក្រលើកទម្ងាន់ធ្ងន់បំផុតថ្មីមួយ CH-53K មានសមត្ថភាពលើករថយន្តយោធាចំនួន៤គ្រឿង
យន្តហោះទម្លាក់គ្រាប់បែក B-52 ផ្លាស់ប្តូរផែនការហោះហើរ បន្ទាប់ពីកូរ៉េខាងជើងគម្រាមលុបចោលកិច្ចប្រជុំកំពូលជាមួយលោកត្រាំ
យានសំកាំងល្បឿនលឿនជាងសម្លេង ៖ ទីភ្នាក់ងារសម្ងាត់អាមេរិកនៅក្នុងវិធីភ័យស្លន់ស្លោអំពីរុស្ស៊ីមានអាវុធមិនចេះចាញ់នៅឆ្នាំ២០២០
លោកស្រី មើកែល ៖ គ្មានដំណោះស្រាយចំពោះជម្លោះស៊ីរីដោយគ្មានរុស្ស៊ី ទួរគី អ៊ីរ៉ង់ និងអឺរ៉ុប
មីស៊ីលចិនកំពុងប្រែក្លាយតុល្យភាពនៃអំណាចនៅលើអវកាស
loading...