រុស្ស៊ីប្រគល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ដល់ស៊ីរីដោយស្ងាត់ៗ
2018-May-14 2199 views

          រុស្ស៊ីកំពុងផ្តល់ប្រព័ន្ធមីស៊ីលបាញ់ពីដី ទៅអាកាស S-300 ដល់ស៊ីរី ដោយមិនចាំបាច់ចរចាប្រគល់ ដល់ទីក្រុងដាម៉ាស់ ហើយលោក វ្លាឌីមៀ កូហ្ស៊ីន ជំនួយការប្រធានាធិបតីរុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា បាននិយាយថាកងទ័ពស៊ីរីមានអ្វីៗគ្រប់យ៉ាង ដែលពួកគេត្រូវការ។

          លោក ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រឹមឡាំង បានពន្យល់ថា«យើងមិនដែលប្រកាសការប្រគល់ជូនប្រព័ន្ធអាវុធទាំងនេះទេ។ ទោះបី យើងបាននិយាយថាបន្ទាប់ពីការវាយប្រហារដោយអាមេរិក អង់គ្លេស និងបារាំងលើស៊ីរី រុស្ស៊ីប្រើសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាង ដែលខ្លួនគិតថាចាំបាច់។»

          នៅថ្ងៃទី៩ ខែឧសភា លោក បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានជួបជាមួយលោកប្រធានាធិបតី វ្លាឌីមៀ ពូទិន។ ក្រោយជំនួប លោក ណេតាន់យ៉ាហ៊ូ បាននិយាយថាគ្មានហេតុផលព្រួយបារម្ភអំពីការប៉ុនប៉ងរបស់រុស្ស៊ី ដើម្បីទប់ស្កាត់សកម្មភាពយោធាអ៊ីស្រាអែលនៅស៊ីរីទេ។

          ក្រុមមន្ត្រីអ៊ីស្រាអែល បានសម្តែងកង្វល់អំពីការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី ដល់ស៊ីរី ដោយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលគម្រាមកម្ទេចប្រព័ន្ធមីស៊ីលការពារនេះ បើស៊ីរីបានប្រើប្រព័ន្ធមីស៊ីលនេះប្រឆាំងអ៊ីស្រាអែល។ (Sputnik)

អត្ថបទទាក់ទង

លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
យន្តហោះអ៊ីស្រាអែលល្បាតយ៉ាងសកម្មតាមព្រំដែនស៊ីរី-លីបង់
លោក ពូទិន អួតអាងអាវុធល្បឿនលឿនជាងសម្លេងជាសាធារណៈ
រុស្ស៊ីប្រើអាវុធសង្គ្រាមអគ្គិសនីការពារកងទ័ព និងមូលដ្ឋានយោធារបស់ខ្លួននៅស៊ីរី
ការបង្ហិនបង្ហោចអស់ដោយគ្មានគ្រាប់បែកបំផ្ទុះ
អាវុធសង្គ្រាមអគ្គិសនីរុស្ស៊ីកំពុងសាកល្បងយន្តហោះបំពាក់អាវុធអគ្គិសនីអាមេរិកនៅស៊ីរី
រុស្ស៊ីពិចារណាបាញ់បង្ហោះផ្កាយរណបបំពាក់លើមីស៊ីលអន្តរទ្វីប
ឧទ្ធម្ភាគចក្រលើកទម្ងាន់ធ្ងន់បំផុតថ្មីមួយ CH-53K មានសមត្ថភាពលើករថយន្តយោធាចំនួន៤គ្រឿង
យន្តហោះទម្លាក់គ្រាប់បែក B-52 ផ្លាស់ប្តូរផែនការហោះហើរ បន្ទាប់ពីកូរ៉េខាងជើងគម្រាមលុបចោលកិច្ចប្រជុំកំពូលជាមួយលោកត្រាំ
យានសំកាំងល្បឿនលឿនជាងសម្លេង ៖ ទីភ្នាក់ងារសម្ងាត់អាមេរិកនៅក្នុងវិធីភ័យស្លន់ស្លោអំពីរុស្ស៊ីមានអាវុធមិនចេះចាញ់នៅឆ្នាំ២០២០
លោកស្រី មើកែល ៖ គ្មានដំណោះស្រាយចំពោះជម្លោះស៊ីរីដោយគ្មានរុស្ស៊ី ទួរគី អ៊ីរ៉ង់ និងអឺរ៉ុប
មីស៊ីលចិនកំពុងប្រែក្លាយតុល្យភាពនៃអំណាចនៅលើអវកាស
loading...