សេដ្ឋកិច្ចចាប់បង្ខំឲ្យរុស្ស៊ីកាត់បន្ថយចំណាយយោធាជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ
2018-May-14 422 views

          ការចំណាយយោធារុស្ស៊ីបានធ្លាក់ចុះ២០% នៅឆ្នាំ២០១៧ នៅពេលបណ្តាប្រទេសអឺរ៉ុបបានតម្លើងថវិកាការពារជាតិរបស់ខ្លួនដោយភ័យខ្លាចមហិច្ឆិតាវាតទីនិយមរបស់លោក វ្លាឌីមៀ ពូទិន។

          ការកាត់បន្ថយចំណាយយោធារុស្ស៊ីលើកដំបូងតាំងពីឆ្នាំ១៩៩៨ ទម្លាក់មហាអំណាចរុស្ស៊ី ដល់លំដាប់ថ្នាក់ទី៤នៅក្នុងបញ្ជីនៃក្រុមអ្នកចំណាយយោធាច្រើនជាគេបំផុតរបស់ពិភពលោក ដោយនៅពីក្រោយអាមេរិក ចិន និងអារ៉ាប៊ី សាអូឌិត។

          ទិន្នន័យចំណាយយោធាឆ្នាំ២០១៧ ត្រូវបានចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវសន្តុភាពអន្តរជាតិទីក្រុងស្តុកហូម SIPRI ដោយនិយាយថាវិមានក្រឹមឡាំងត្រូវបានបង្ខំឲ្យកាត់បន្ថយចំណាយយោធា ដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច និងតម្លៃប្រេងពិភពលោកធ្លាក់ចុះ។

          ក្នុងយុទ្ធនាការបោះឆ្នោត លោក ពូទិន បានសន្យាធ្វើឲ្យប្រសើរដល់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនរុស្ស៊ីធម្មតា ដោយបង្កើនចំណាយយ៉ាងសន្ធឹកលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខមាលភាព និងសន្តិសុខសង្គម។ ដូច្នេះ ថវិកាយោធារបស់វិមានក្រឹមឡាំងមានតែ៦៦,៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ (Bloomberg)

អត្ថបទទាក់ទង

លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
យន្តហោះអ៊ីស្រាអែលល្បាតយ៉ាងសកម្មតាមព្រំដែនស៊ីរី-លីបង់
លោក ពូទិន អួតអាងអាវុធល្បឿនលឿនជាងសម្លេងជាសាធារណៈ
រុស្ស៊ីប្រើអាវុធសង្គ្រាមអគ្គិសនីការពារកងទ័ព និងមូលដ្ឋានយោធារបស់ខ្លួននៅស៊ីរី
ការបង្ហិនបង្ហោចអស់ដោយគ្មានគ្រាប់បែកបំផ្ទុះ
អាវុធសង្គ្រាមអគ្គិសនីរុស្ស៊ីកំពុងសាកល្បងយន្តហោះបំពាក់អាវុធអគ្គិសនីអាមេរិកនៅស៊ីរី
រុស្ស៊ីពិចារណាបាញ់បង្ហោះផ្កាយរណបបំពាក់លើមីស៊ីលអន្តរទ្វីប
ឧទ្ធម្ភាគចក្រលើកទម្ងាន់ធ្ងន់បំផុតថ្មីមួយ CH-53K មានសមត្ថភាពលើករថយន្តយោធាចំនួន៤គ្រឿង
យន្តហោះទម្លាក់គ្រាប់បែក B-52 ផ្លាស់ប្តូរផែនការហោះហើរ បន្ទាប់ពីកូរ៉េខាងជើងគម្រាមលុបចោលកិច្ចប្រជុំកំពូលជាមួយលោកត្រាំ
យានសំកាំងល្បឿនលឿនជាងសម្លេង ៖ ទីភ្នាក់ងារសម្ងាត់អាមេរិកនៅក្នុងវិធីភ័យស្លន់ស្លោអំពីរុស្ស៊ីមានអាវុធមិនចេះចាញ់នៅឆ្នាំ២០២០
លោកស្រី មើកែល ៖ គ្មានដំណោះស្រាយចំពោះជម្លោះស៊ីរីដោយគ្មានរុស្ស៊ី ទួរគី អ៊ីរ៉ង់ និងអឺរ៉ុប
មីស៊ីលចិនកំពុងប្រែក្លាយតុល្យភាពនៃអំណាចនៅលើអវកាស
loading...