លោកត្រាំចង់ដកកងទ័ពអាមេរិកចេញពីស៊ីរីឆាប់ៗនេះ
2018-Apr-16 432 views

          សេតវិមាន បាននិយាយនៅថ្ងៃច័ន្ទនេះថាលោកប្រធានាធិបតី ដូណល ត្រាំ នៅតែចង់ឲ្យកងទ័ពអាមេរិកនៅស៊ីរី វិលត្រឡប់មកមាតុភូមិវិញឆាប់ៗនេះតាមដែលអាចធ្វើបាន បន្ទាប់ពីលោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុន បានបញ្ចុះបញ្ចូលលោកត្រាំឲ្យរក្សាទុកវត្តមានកងទ័ពអាមេរិកនៅស៊ីរីសម្រាប់រយៈពេលវែង។

          លោកស្រី សារ៉ា សាន់ឌឺ អ្នកនាំពាក្យសេតវិមាន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថាបេសកកម្មអាមេរិក មិនផ្លាស់ប្តូរទេ។ ប្រធានាធិបតី បានបញ្ជាក់ថាលោកចង់ឥ្យកងទ័ពអាមេរិកទាំងអស់ មកមាតុភូមិវិញឆាប់ៗនេះ តាមដែលអាចធ្វើបាន។

          លោកស្រី សារ៉ា សាន់ឌឺ បានបញ្ជាក់ថា«យើងបានសម្រេចកម្ទេចពួកភេរវករ ISIS ទាំងស្រុង ហើយបង្កើតលក្ខខណ្ឌនានា ដែលនឹងរារាំងការវិលត្រឡប់មកវិញរបស់ពួក ISIS ។ លើសពីនេះ យើងសង្ឃឹមថាក្រុមសម្ព័ន្ធមិត្ត និងដៃគូប្រចាំតំបន់របស់យើង ទទួលខុសត្រូវដ៍ធំធេងខាងយោធា និងហិរញ្ញវត្ថុសម្រាប់ធានាសន្តិសុខតំបន់។» (BBC)

អត្ថបទទាក់ទង

នាវាយោធាចិនប្រឈមជាមួយនាវាចម្បាំងអូស្ត្រាលីនៅសមុទ្រចិនខាងត្បូង
អ៊ីរ៉ង់ព្រមានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែល
រុស្ស៊ីតម្លើងប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាស ដើម្បីការពារស៊ីរីពីការវាយប្រហាររបស់អាមេរិក
លោក ពូទិន និងលោក ត្រាំ នឹងមិនឲ្យមានជម្លោះយោធារវាងរុស្ស៊ី និងអាមេរិក
លោក គឹម ជុងអ៊ុន ប្រកាសបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល
កូរ៉េខាងជើងព្រមានអង់គ្លេសប្រឆាំងសកម្មភាពសង្គ្រាម បន្ទាប់ពីនាវាអង់គ្លេសដាក់ពង្រាយពង្រឹងការដាក់ទណ្ឌកម្ម
ចិនបង្ហាញកងពលតូចមីស៊ីល «ពេជ្ឈឃាតហ្គាំ» ថ្មី
កងទ័ពរុស្ស៊ីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលប្រឆាំងការវាយប្រហារមីស៊ីលអាមេរិកលើស៊ីរី
កិច្ចព្រមព្រៀងលក់យន្តហោះ F-35 អាមេរិកជាមួយតៃវ៉ាន់ធ្វើឲ្យមានការព្រួយបារម្ភអំពីការធ្វើចារកម្មចិនលើកោះតៃវ៉ាន់
រុស្ស៊ីនឹងលក់ប្រព័ន្ធការពារដែនអាកាស S-300 ដល់អ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី
ជម្រើសយោធារុស្ស៊ីប្រឆាំងការវាយប្រហារអាមេរិកនៅស៊ីរី
ចិនបង្ហាញកម្លាំងសាច់ដុំយោធានៅសមុទ្រក្បែរកោះតៃវ៉ាន់
loading...