លោក ពូទិន ព្រមានពីចលាចលនៅក្នុងកិច្ចការអន្តរជាតិ បើស៊ីរីទទួលរងការវាយប្រហារម្តងទៀត
2018-Apr-16 2802 views

          លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទិន បានព្រមាននៅថ្ងៃអាទិត្យថាការវាយប្រហាររបស់លោកខាងលិចលើស៊ីរីបន្ថែមទៀត នឹងនាំឲ្យមានចលាចលចំពោះកិច្ចការពិភពលោក នៅពេលទីក្រុងវ៉ាស៊ីងតុន បានរៀបចំបង្កើនការគាបសង្កត់លើរុស្ស៊ីជាមួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មី។

          យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ក្នុងការសន្ទនាជាមួយលោកប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រ៉ូហានី លោក ពូទិន និងលោក​ រ៉ូហានី បានយល់ព្រមថាការវាយប្រហាររបស់លោកខាងលិចបានបំផ្លាញឳកាសនៃដំណោះស្រាយនយោបាយនៅក្នុងសង្គ្រាមស៊ីរីរយៈពេល៧ឆ្នាំ។

          សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បាននិយាយថាលោក ពូទិន បានបញ្ជាក់ជាពិសេសថាបើសកម្មវាយប្រហារបែបនេះ បានប្រព្រឹត្តរំលោភធម្មនុញ្ញអង្គការ UN បន្ត វានឹងនាំឲ្យកើតមានចលាចលនៅក្នុងទំនាក់ទំនងអន្តរជាតិ។

          នៅពេលនេះ លោកស្រី នីគី​ ហាលី ប្រេសិតអាមេរិកប្រចាំ UN បានប្រាប់ CBS ថាអាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីនៅថ្ងៃច័ន្ទ សំដៅលើក្រុមហ៊ុននានា ដែលកំពុងទាក់ទងជាមួយឧបករណ៍ជាប់ទាក់ទងនឹងការប្រើអាវុធគីមីរបស់លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ។

          កាលពីថ្ងៃសៅរ៍ អាមេរិក អង់គ្លេស និងបារាំង បានបាញ់មីស៊ីល១០៥គ្រាប់កម្ទេចទីតាំងអាវុធគីមីនៅស៊ីរី ក្នុងការសងសឹកចំពោះការវាយប្រហារអាវុធឧស្ម័នពុលនៅទីក្រុងដូម៉ាកាលពីថ្ងៃទី៧ ខែមេសា។ (CNBC)

អត្ថបទទាក់ទង

នាវាយោធាចិនប្រឈមជាមួយនាវាចម្បាំងអូស្ត្រាលីនៅសមុទ្រចិនខាងត្បូង
អ៊ីរ៉ង់ព្រមានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែល
រុស្ស៊ីតម្លើងប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាស ដើម្បីការពារស៊ីរីពីការវាយប្រហាររបស់អាមេរិក
លោក ពូទិន និងលោក ត្រាំ នឹងមិនឲ្យមានជម្លោះយោធារវាងរុស្ស៊ី និងអាមេរិក
លោក គឹម ជុងអ៊ុន ប្រកាសបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល
កូរ៉េខាងជើងព្រមានអង់គ្លេសប្រឆាំងសកម្មភាពសង្គ្រាម បន្ទាប់ពីនាវាអង់គ្លេសដាក់ពង្រាយពង្រឹងការដាក់ទណ្ឌកម្ម
ចិនបង្ហាញកងពលតូចមីស៊ីល «ពេជ្ឈឃាតហ្គាំ» ថ្មី
កងទ័ពរុស្ស៊ីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលប្រឆាំងការវាយប្រហារមីស៊ីលអាមេរិកលើស៊ីរី
កិច្ចព្រមព្រៀងលក់យន្តហោះ F-35 អាមេរិកជាមួយតៃវ៉ាន់ធ្វើឲ្យមានការព្រួយបារម្ភអំពីការធ្វើចារកម្មចិនលើកោះតៃវ៉ាន់
រុស្ស៊ីនឹងលក់ប្រព័ន្ធការពារដែនអាកាស S-300 ដល់អ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី
ជម្រើសយោធារុស្ស៊ីប្រឆាំងការវាយប្រហារអាមេរិកនៅស៊ីរី
ចិនបង្ហាញកម្លាំងសាច់ដុំយោធានៅសមុទ្រក្បែរកោះតៃវ៉ាន់
loading...