លោក អាសាដ ប្រមាថមើលងាយអាវុធអាមេរិក បន្ទាប់ពីការវាយប្រហារ
2018-Apr-16 2700 views

          លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ បានកោតសរសើរអាវុធរុស្ស៊ីកាលពីថ្ងៃអាទិត្យ នៅពេលរដ្ឋាភិបាលរបស់លោក បានធ្វើពិធីអបអរសាទរជ័យជម្នះលើពួកឧទ្ទាមនៅក្នុងទីក្រុងដូម៉ា ដែលការវាយប្រហារអាវុធគីមី បានកើតឡើង ដោយធ្វើឲ្យមានការវាយប្រហារតាមអាកាសរបស់អាមេរិកកាលពីថ្ងៃសៅរ៍។

          យោងតាមទីភ្នាក់ាងារសារព័ត៌មានរុស្ស៊ី Interfax លោក អាសាដ​ បានស្ថិតនៅក្នុងអារម្មណ៍ល្អ ក្នុងជំនួបជាមួយក្រុមសមាជិកសភារុស្ស៊ី ដោយបង្ហាញការញញឹមញញើម និងសើចសម្បាយ។

          ជំនួបរវាងលោក អាសាដ និងក្រុមសមាជិកសភារុស្ស៊ី បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីការវាយប្រហារដឹកនាំដោយអាមេរិករួមជាមួយអង់គ្លេស និងបារាំង បានត្រូវចំទីតាំងទុកអាវុធគីមីស៊ីរីចំនួន៣កន្លែង។ ការវាយប្រហារតាមអាកាសនេះ គឺជាការសងសឹកទៅនឹងការវាយប្រហារអាវុធគីមីនៅក្នុងទីក្រុងដូម៉ាកាលពីថ្ងៃទី៧ ខែមេសា។ ទោះបីជាយ៉ងនេះក៍ដោយ លោកប្រធានាធិបតី ដូណល ត្រាំ បានហៅប្រតិបត្តិការនេះថាជាជោគជ័យដ៍ធំធេង វាត្រូវបានគេបកស្រាយនៅស៊ីរីថាជាជ័យជម្នះសម្រាប់លោក អាសាដ ព្រោះទំហំនៃការវាយប្រហារមានដែនកំណត់ បានសន្និដ្ឋានថាអំណាចលោកខាងលិច គ្មានបំណងផ្តួលរំលំរបបគ្រប់គ្រងរបស់លោក អាសាដ ទេ។ (WP)

អត្ថបទទាក់ទង

នាវាយោធាចិនប្រឈមជាមួយនាវាចម្បាំងអូស្ត្រាលីនៅសមុទ្រចិនខាងត្បូង
អ៊ីរ៉ង់ព្រមានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែល
រុស្ស៊ីតម្លើងប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាស ដើម្បីការពារស៊ីរីពីការវាយប្រហាររបស់អាមេរិក
លោក ពូទិន និងលោក ត្រាំ នឹងមិនឲ្យមានជម្លោះយោធារវាងរុស្ស៊ី និងអាមេរិក
លោក គឹម ជុងអ៊ុន ប្រកាសបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល
កូរ៉េខាងជើងព្រមានអង់គ្លេសប្រឆាំងសកម្មភាពសង្គ្រាម បន្ទាប់ពីនាវាអង់គ្លេសដាក់ពង្រាយពង្រឹងការដាក់ទណ្ឌកម្ម
ចិនបង្ហាញកងពលតូចមីស៊ីល «ពេជ្ឈឃាតហ្គាំ» ថ្មី
កងទ័ពរុស្ស៊ីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលប្រឆាំងការវាយប្រហារមីស៊ីលអាមេរិកលើស៊ីរី
កិច្ចព្រមព្រៀងលក់យន្តហោះ F-35 អាមេរិកជាមួយតៃវ៉ាន់ធ្វើឲ្យមានការព្រួយបារម្ភអំពីការធ្វើចារកម្មចិនលើកោះតៃវ៉ាន់
រុស្ស៊ីនឹងលក់ប្រព័ន្ធការពារដែនអាកាស S-300 ដល់អ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី
ជម្រើសយោធារុស្ស៊ីប្រឆាំងការវាយប្រហារអាមេរិកនៅស៊ីរី
ចិនបង្ហាញកម្លាំងសាច់ដុំយោធានៅសមុទ្រក្បែរកោះតៃវ៉ាន់
loading...