មន្ត្រីគាំទ្រអាសាដ ៖ មូលដ្ឋានរងការវាយប្រហារមីស៊ីលអាមេរិក ត្រូវបានជន្លៀសគ្រឿសសព្វាវុធយោធាចេញតាមការព្រមានរបស់រុស្ស៊ី
2018-Apr-14 3112 views

          មន្ត្រីជាន់ខ្ពស់គាំទ្រលោកអាសាដ បាននិយាយថារដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្តស៊ីរី បានធ្វើឲ្យជ្រួតជ្រាបការវាយប្រហារដឹកនាំដោយអាមេរិកនៅព្រឹកថ្ងៃសៅរ៍ ហើយគ្រឿងសព្វាវុធយោធានៅទីតាំងរងការវាយប្រហារ ត្រូវបានជន្លៀសចេញជាច្រើនថ្ងៃកន្លងមកហើយ ដោយសារការព្រមានពីរុស្ស៊ី។

          មន្ត្រីរូបនេះ បានបញ្ជាក់ថា«យើងទទួលបានការព្រមានវាយប្រហារនេះ ពីរុស្ស៊ី ហើយមូលដ្ឋានយោធាទាំងអស់ត្រូវបានជន្លៀសគ្រឿងសព្វាវុធចេញពីរបីថ្ងៃមកហើយ។ មីស៊ីលប្រមាណ៣០គ្រាប់ ត្រូវបានបាញ់ក្នុងការវាយប្រហារនេះ ហើយ៣ភាគត្រូវបានបាញ់ទម្លាក់។ យើងកំពុងធ្វើការវាយតម្លៃនៃសម្ភារៈខូចខាត។»

          លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ ត្រូវបានគាំទ្រក្នុងសង្គ្រាមស៊ីរីរយៈពេល៧ឆ្នាំ ដោយរុស្ស៊ី អ៊ីរ៉ង់ និងក្រុមស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់ពីទូទាំងតមបន់ រួមមានចលនាហេសប៊ូឡារបស់ប្រទេសលីបង់។ (Reuters)

អត្ថបទទាក់ទង

នាវាយោធាចិនប្រឈមជាមួយនាវាចម្បាំងអូស្ត្រាលីនៅសមុទ្រចិនខាងត្បូង
អ៊ីរ៉ង់ព្រមានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែល
រុស្ស៊ីតម្លើងប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាស ដើម្បីការពារស៊ីរីពីការវាយប្រហាររបស់អាមេរិក
លោក ពូទិន និងលោក ត្រាំ នឹងមិនឲ្យមានជម្លោះយោធារវាងរុស្ស៊ី និងអាមេរិក
លោក គឹម ជុងអ៊ុន ប្រកាសបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល
កូរ៉េខាងជើងព្រមានអង់គ្លេសប្រឆាំងសកម្មភាពសង្គ្រាម បន្ទាប់ពីនាវាអង់គ្លេសដាក់ពង្រាយពង្រឹងការដាក់ទណ្ឌកម្ម
ចិនបង្ហាញកងពលតូចមីស៊ីល «ពេជ្ឈឃាតហ្គាំ» ថ្មី
កងទ័ពរុស្ស៊ីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលប្រឆាំងការវាយប្រហារមីស៊ីលអាមេរិកលើស៊ីរី
កិច្ចព្រមព្រៀងលក់យន្តហោះ F-35 អាមេរិកជាមួយតៃវ៉ាន់ធ្វើឲ្យមានការព្រួយបារម្ភអំពីការធ្វើចារកម្មចិនលើកោះតៃវ៉ាន់
រុស្ស៊ីនឹងលក់ប្រព័ន្ធការពារដែនអាកាស S-300 ដល់អ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី
ជម្រើសយោធារុស្ស៊ីប្រឆាំងការវាយប្រហារអាមេរិកនៅស៊ីរី
ចិនបង្ហាញកម្លាំងសាច់ដុំយោធានៅសមុទ្រក្បែរកោះតៃវ៉ាន់
loading...