អាមេរិក អង់គ្លេស បារាំង ធ្វើការវាយប្រហារតាមអាកាសលើស៊ីរី
2018-Apr-14 7087 views

          កងកម្លាំងអង់គ្លេស និងបារាំង បានធ្វើការវាយប្រហារតាមអាកាសលើស៊ីរីនៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងការសងសឹកទៅនឹងការវាយប្រហារឧស្ម័នពុល ដែលបានសម្លាប់មនុស្សរាប់សិបនាក់កាលពីសប្តាហ៍មុន ក្នុងអន្តរាគមន៍ដ៍ធំបំផុតរបស់មហាអំណាចលោកខាងលិចប្រឆាំងលោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ។

          លោកប្រធានាធិបតី ដូណល ត្រាំ បានប្រកាសសកម្មភាពយោធាពីសេតវិមាននៅយប់ថ្ងៃសុក្រ។ ការផ្ទុះបានកក្រើកទីក្រុងដាម៉ាស់។ លោកស្រី ថេរ៉េសា ម៉ៃ នាយករដ្ឋមន្ត្រីអង់គ្លេស និងលោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុន បាននិយាយថាអង់គ្លេស និងបារាំងបានចូលរួមគ្នាក្នុងការវាយប្រហារនេះ។

          លោកត្រាំ បាននិយាយថាលោកបានត្រៀមការសងសឹក រហូតដល់រដ្ឋាភិបាលលោកអាសាដឈប់ប្រើអាវុធគីមី។

          លោកឧត្តមសេនីយ៍ ជូសេប ដាន់ហ្វដ ប្រធានសេនាធិការចម្រុះ បានប្រាប់សន្និសីទការសែតនៅមន្ទីរបញ្ចកោណថាគោលដៅវាយប្រហារមានមជ្ឈមណ្ឌលស្រាវជ្រាវ និងកន្លែងស្តុកទុកអាវុធគីមីរបស់ប្រទេសស៊ីរី។ (Reuters)

អត្ថបទទាក់ទង

នាវាយោធាចិនប្រឈមជាមួយនាវាចម្បាំងអូស្ត្រាលីនៅសមុទ្រចិនខាងត្បូង
អ៊ីរ៉ង់ព្រមានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែល
រុស្ស៊ីតម្លើងប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាស ដើម្បីការពារស៊ីរីពីការវាយប្រហាររបស់អាមេរិក
លោក ពូទិន និងលោក ត្រាំ នឹងមិនឲ្យមានជម្លោះយោធារវាងរុស្ស៊ី និងអាមេរិក
លោក គឹម ជុងអ៊ុន ប្រកាសបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល
កូរ៉េខាងជើងព្រមានអង់គ្លេសប្រឆាំងសកម្មភាពសង្គ្រាម បន្ទាប់ពីនាវាអង់គ្លេសដាក់ពង្រាយពង្រឹងការដាក់ទណ្ឌកម្ម
ចិនបង្ហាញកងពលតូចមីស៊ីល «ពេជ្ឈឃាតហ្គាំ» ថ្មី
កងទ័ពរុស្ស៊ីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលប្រឆាំងការវាយប្រហារមីស៊ីលអាមេរិកលើស៊ីរី
កិច្ចព្រមព្រៀងលក់យន្តហោះ F-35 អាមេរិកជាមួយតៃវ៉ាន់ធ្វើឲ្យមានការព្រួយបារម្ភអំពីការធ្វើចារកម្មចិនលើកោះតៃវ៉ាន់
រុស្ស៊ីនឹងលក់ប្រព័ន្ធការពារដែនអាកាស S-300 ដល់អ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី
ជម្រើសយោធារុស្ស៊ីប្រឆាំងការវាយប្រហារអាមេរិកនៅស៊ីរី
ចិនបង្ហាញកម្លាំងសាច់ដុំយោធានៅសមុទ្រក្បែរកោះតៃវ៉ាន់
loading...