ចិនត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្បែរកោះតៃវ៉ាន់ ខណៈលោក ស៊ី បញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់កងទ័ពជើងទឹកដ៍ខ្លាំងក្លា
2018-Apr-14 692 views

          កងទ័ពចិនកំពុងរៀបចំផែនការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រកោះតៃវ៉ាន់នៅសប្តាហ៍ក្រោយ ដែលទង្វើនេះអាចបង្កើនភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិក។

          ទីភ្នាក់ងាររដ្ឋបាលសមុទ្រនៃខេត្តហ្វូជៀនរបស់ចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា«សមយុទ្ធបាញ់គ្រាប់ពិតនឹងធ្វើឡើងនៅច្រកសមុទ្រកោះតៃវ៉ាន់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ចន្លោះពីម៉ោង៨ព្រឹក ដល់ពាក់កណ្តាលយប់»។

          កងទ័ពជើងទឹកចិនថ្មីៗនេះ បានធ្វើការបង្ហាញកម្លាំងសាច់ដុំយោធាទ្រង់ទ្រាយធំក្បែរកោះហាយណាន់ដោយមាននាវាចម្បាំងជាង៤០គ្រឿងកាលពីចុងខែមីនា រួមមាននាវាផ្ទុកយន្តហោះចម្បាំង Liaoning។

          កាសែតចិន បានរាយការណ៍ថានាវាចម្បាំង៤៨គ្រឿង យន្តហោះប្រយុទ្ធ៧៦គ្រឿង និងកងទ័ពជើងទឹកជាង១០០០០នាក់ បានចូលរួមនៅក្នុងសមយុទ្ធខែមីនា។ (Sputnik)

អត្ថបទទាក់ទង

នាវាយោធាចិនប្រឈមជាមួយនាវាចម្បាំងអូស្ត្រាលីនៅសមុទ្រចិនខាងត្បូង
អ៊ីរ៉ង់ព្រមានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែល
រុស្ស៊ីតម្លើងប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាស ដើម្បីការពារស៊ីរីពីការវាយប្រហាររបស់អាមេរិក
លោក ពូទិន និងលោក ត្រាំ នឹងមិនឲ្យមានជម្លោះយោធារវាងរុស្ស៊ី និងអាមេរិក
លោក គឹម ជុងអ៊ុន ប្រកាសបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល
កូរ៉េខាងជើងព្រមានអង់គ្លេសប្រឆាំងសកម្មភាពសង្គ្រាម បន្ទាប់ពីនាវាអង់គ្លេសដាក់ពង្រាយពង្រឹងការដាក់ទណ្ឌកម្ម
ចិនបង្ហាញកងពលតូចមីស៊ីល «ពេជ្ឈឃាតហ្គាំ» ថ្មី
កងទ័ពរុស្ស៊ីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលប្រឆាំងការវាយប្រហារមីស៊ីលអាមេរិកលើស៊ីរី
កិច្ចព្រមព្រៀងលក់យន្តហោះ F-35 អាមេរិកជាមួយតៃវ៉ាន់ធ្វើឲ្យមានការព្រួយបារម្ភអំពីការធ្វើចារកម្មចិនលើកោះតៃវ៉ាន់
រុស្ស៊ីនឹងលក់ប្រព័ន្ធការពារដែនអាកាស S-300 ដល់អ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី
ជម្រើសយោធារុស្ស៊ីប្រឆាំងការវាយប្រហារអាមេរិកនៅស៊ីរី
ចិនបង្ហាញកម្លាំងសាច់ដុំយោធានៅសមុទ្រក្បែរកោះតៃវ៉ាន់
loading...