អាមេរិកពិចារណាវាយប្រហារគោលដៅចំនួន៨នៅស៊ីរី ដែលលោកត្រាំធ្វើការសម្រេចចិត្តយ៉ាងឆាប់ៗបំផុតនេះ
2018-Apr-13 1441 views

          លោកស្រី សារ៉ា សាន់ឌឺ អ្នកនាំពាក្យសេតវិមាន បាននិយាយថាលោកប្រធានាធិបតី ដូណល ត្រាំ បានជួបជាមួយក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាស្ថានភាពនៅស៊ីរី ប៉ុន្តែមិនបានធ្វើការសម្រេចចិត្តចុងក្រោយថាតើប្រើកម្លាំងយោធា ឬអត់។

          លោកស្រី សាន់ឌឺ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា«យើងកំពុងបន្តវាយតម្លៃព័ត៌មានសម្ងាត់ និងធ្វើការសន្ទនាជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើង»។

          លោកស្រី សាន់ឌឺ បាននិយាយថាលោកត្រាំ នឹងនិយាយជាមួយលោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុន និងលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉ាសា ម៉ៃ នៅល្ងាចថ្ងៃសុក្រនេះ។

          ប្រភពមិនបញ្ចេញឈ្មោះ បានប្រាប់ CNBC ថាអាមេរិកកំពុងពិចារណាវាយប្រហារគោលដៅចំនួន៨នៅស៊ីរី។ គោលដៅទាំងនោះមានអាកាសយានដ្ឋានចំនួន២ មជ្ឈមណ្ឌលស្រាវជ្រាវ និងកន្លែងទុកអាវុធគីមី។

          ប្រភពនេះ ក៍បានបញ្ជាក់ថាកងទ័ពស៊ីរី បានរៀបចំយកយន្តហោះ និងឧបករណ៍អាកាសសំខាន់ៗ ទៅដាក់នៅអាកាសយានដ្ឋានគ្រប់គ្រងដោយរុស្ស៊ី ដោយសង្ឃឹមថាអាមេរិកនឹងទំនងជាធ្វើការវាយប្រហារនៅទីនោះ។

          លោកត្រាំ បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅថ្ងៃសុក្រនេះថា«យើងកំពុងពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ន និងយ៉ាងម៉ត់ចត់លើស្ថានភាពទាំងមូល ហើយយើងនឹងកំណត់ថាអ្វីនឹងកើតឡើង»។ (CNBC)

អត្ថបទទាក់ទង

នាវាយោធាចិនប្រឈមជាមួយនាវាចម្បាំងអូស្ត្រាលីនៅសមុទ្រចិនខាងត្បូង
អ៊ីរ៉ង់ព្រមានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែល
រុស្ស៊ីតម្លើងប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាស ដើម្បីការពារស៊ីរីពីការវាយប្រហាររបស់អាមេរិក
លោក ពូទិន និងលោក ត្រាំ នឹងមិនឲ្យមានជម្លោះយោធារវាងរុស្ស៊ី និងអាមេរិក
លោក គឹម ជុងអ៊ុន ប្រកាសបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល
កូរ៉េខាងជើងព្រមានអង់គ្លេសប្រឆាំងសកម្មភាពសង្គ្រាម បន្ទាប់ពីនាវាអង់គ្លេសដាក់ពង្រាយពង្រឹងការដាក់ទណ្ឌកម្ម
ចិនបង្ហាញកងពលតូចមីស៊ីល «ពេជ្ឈឃាតហ្គាំ» ថ្មី
កងទ័ពរុស្ស៊ីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលប្រឆាំងការវាយប្រហារមីស៊ីលអាមេរិកលើស៊ីរី
កិច្ចព្រមព្រៀងលក់យន្តហោះ F-35 អាមេរិកជាមួយតៃវ៉ាន់ធ្វើឲ្យមានការព្រួយបារម្ភអំពីការធ្វើចារកម្មចិនលើកោះតៃវ៉ាន់
រុស្ស៊ីនឹងលក់ប្រព័ន្ធការពារដែនអាកាស S-300 ដល់អ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី
ជម្រើសយោធារុស្ស៊ីប្រឆាំងការវាយប្រហារអាមេរិកនៅស៊ីរី
ចិនបង្ហាញកម្លាំងសាច់ដុំយោធានៅសមុទ្រក្បែរកោះតៃវ៉ាន់
loading...