អាមេរិកបង្កើនការឆ្លើយតបយោធាប្រឆាំងស៊ីរី
2018-Apr-12 644 views

          អាមេរិក និយាយថាជម្រើសទាំងអស់ស្ថិតនៅលើតុ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារអាវុធគីមីនៅស៊ីរី នៅពេលក្រុមមេដឹកនាំអាមេរិក អង់គ្លេស និងបារាំង បន្តបង្កើនសកម្មភាពយោធា។

          លោកស្រី សារា សាន់ឌឺ បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាការសម្រេចចិត្តចុងក្រោយស្តីពីការវាយប្រហារយោធា នៅមិនទាន់ធ្វើឡើងនៅឡើយទេ។

          ប៉ុន្តែលោកស្រី សារ៉ា បាននិយាយថាអាមេរិកចាប់ឲ្យរុស្ស៊ី និងស៊ីរី ទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។

          ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ត្រូវជួបប្រជុំនៅថ្ងៃព្រហស្បត្តិ៍នេះ នៅពេលលោកស្រី ថេរ៉េសា ម៉ៃ បានកោះប្រជុំគណៈរដ្ឋមន្ត្រី។

          ក្រុមសកម្មជន បុគ្គលិកសង្គ្រោះ និងគ្រូពេទ្យ និយាយថាមនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងទីក្រុងដូម៉ាគ្រប់គ្រងដោយពួកឧទ្ទាមកាលពីថ្ងៃសៅរ៍។

          ប៉ុន្តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតីស៊ីរី បាសា​ អាល់ អាសាដ ដែលទទួលបានការគាំទ្រយោធាពីរុស្ស៊ី បានបដិសេធនៅពីក្រោយការវាយប្រហារអាវុធគីមី។

          មនុស្សរាប់ពាន់នាក់បានចាកចេញពីទីក្រុងដួម៉ាតាមច្រកមនុស្សធម៌ ហើយក្រសួងការពារជាតិរុស្ស៊ី និយាយថាទង់ជ័យស៊ីរីកំពុងហោះហោះរនៅក្នុងទីក្រុងដូម៉ា។ ការអះអាងនេះគ្មានប្រភពបញ្ជាក់ឯករាជ្យទេ។ (BBC)

 

អត្ថបទទាក់ទង

នាវាយោធាចិនប្រឈមជាមួយនាវាចម្បាំងអូស្ត្រាលីនៅសមុទ្រចិនខាងត្បូង
អ៊ីរ៉ង់ព្រមានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែល
រុស្ស៊ីតម្លើងប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាស ដើម្បីការពារស៊ីរីពីការវាយប្រហាររបស់អាមេរិក
លោក ពូទិន និងលោក ត្រាំ នឹងមិនឲ្យមានជម្លោះយោធារវាងរុស្ស៊ី និងអាមេរិក
លោក គឹម ជុងអ៊ុន ប្រកាសបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល
កូរ៉េខាងជើងព្រមានអង់គ្លេសប្រឆាំងសកម្មភាពសង្គ្រាម បន្ទាប់ពីនាវាអង់គ្លេសដាក់ពង្រាយពង្រឹងការដាក់ទណ្ឌកម្ម
ចិនបង្ហាញកងពលតូចមីស៊ីល «ពេជ្ឈឃាតហ្គាំ» ថ្មី
កងទ័ពរុស្ស៊ីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលប្រឆាំងការវាយប្រហារមីស៊ីលអាមេរិកលើស៊ីរី
កិច្ចព្រមព្រៀងលក់យន្តហោះ F-35 អាមេរិកជាមួយតៃវ៉ាន់ធ្វើឲ្យមានការព្រួយបារម្ភអំពីការធ្វើចារកម្មចិនលើកោះតៃវ៉ាន់
រុស្ស៊ីនឹងលក់ប្រព័ន្ធការពារដែនអាកាស S-300 ដល់អ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី
ជម្រើសយោធារុស្ស៊ីប្រឆាំងការវាយប្រហារអាមេរិកនៅស៊ីរី
ចិនបង្ហាញកម្លាំងសាច់ដុំយោធានៅសមុទ្រក្បែរកោះតៃវ៉ាន់
loading...