សណ្ឋាគារលំដាប់ផ្កាយ៤ដ៍ថ្មីទំនើបផុសឡើងនៅចំកណ្តាលទីក្រុងភ្នំពេញ
2017-Mar-04 448 views

លោក ពណ្ណ រាយ     ៤ មីនា ឆ្នាំ២០១៧

          សណ្ឋាគារលំដាប់ផ្កាយ៤ បានបណ្តែតខ្លួនសំកាំងនៅចំកណ្តាលទីក្រុងភ្នំពេញដោយមានកម្ពស់១៦ជាន់ ដែលអាច​មើល​​ឃើញទិដ្ឋភាពសំខាន់ៗ ដូចជា វិមានឯករាជ្យ ទន្លេចតុមុខ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម​ដទៃ​ទៀត។

          សណ្ឋាគារនេះមានឈ្មោះថា Lumiere ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ គឺជា​ការ​​វិនិយោគ​​រួមគ្នារវាងវិនិយោគិន​ក្នុង​ស្រុក និងវិនិយោគិនសិង្ហបូរី បន្ទាប់ពីវិស័យទេសចរណ៍កម្ពុជា កំពុងត្រូវការកន្លែងស្នាក់នៅ និងសេវាកម្មម្ហូបអាហារ។

          លោកស្រី អាមី ជីវ (AMY CHiV) នាយកគ្រប់គ្រងសណ្ឋាគារ បានប្រាប់សន្និសីទកាសែតនៅ​ថ្ងៃទី៣ ខែមីនាថា សណ្ឋាគារនេះមានកម្ពស់១៦ជាន់ ស្មើនឹង៨៨បន្ទប់ ដោយមាន​ផ្តល់សេវាកម្មបែបប្រទេសសិង្ហបូរី។ លោកស្រី ថ្លែងថា «យើងបើកសណ្ឋាគារនេះ ជាមួយភាពភ្លឺចែង ចាំង និងអាចមើលឃើញទេសភាពពីគ្រប់កន្លែងនៃរាជធានីភ្នំពេញ ជាមួយនឹងការផ្តល់សេវាជួល​​ដូចជា៖ បន្ទប់ស្នាក់នៅ អាហារដ្ឋាន ស្កាយបារ កន្លែងហាត់ប្រាណ និងអាងទឹកក្តៅលើដំបូល​​ដំបូង​​គេ​បង្អស់​»។

          អ្នកគ្រប់គ្រងសណ្ឋាគារនេះ បាននិយាយថាបន្ទប់ស្នាក់នៅក្នុងមួយយប់ មានតម្លៃចាប់ពី​​១២០ ទៅ២៤០ដុល្លារអាម៉េរិក ជាមួយនឹងសេវាកម្មបុគ្គលិក។

          លោក ចាន់ ពិចិត្ត ប្រធានគ្រប់គ្រងផ្នែកលក់របស់សណ្ឋាគារនេះ បានបន្ថែមថាបន្ទប់ស្នាក់​នៅ​តាមជាន់នីមួយៗមានតម្លៃខុសៗគ្នា ក្នុងនោះបន្ទប់ដែលថ្លៃជាងគេ គឺបន្ទប់ចាប់ពីជាន់ទី៩ រហូតដល់ជាន់ទី១៣ ដែលអាចមើលឃើញទេសភាពនៃទី​​ក្រុង​​ភ្នំពេញ និងដងទន្លេ។

          លោក ចាន់ ពិចិត្ត បានបន្តថាអាហារដ្ឋាន និងស្កាយបារ ត្រូវបានដាក់នៅជាន់ទី១៤ ចំណែកជាន់ទី១៥ គឺសម្រាប់សាលប្រជុំ ឬ សន្និសីទ ហើយជាន់ទី១៦ គឺកន្លែងហាត់ប្រាណ និង​អាងទឹកក្តៅ។

          គិតមកទល់បច្ចុប្បន្ន កម្ពុជា​មាន​សណ្ឋាគារ​ទ​ធំ-​តូច​ចំនួនជាង៥០០សណ្ឋាគារ ក្នុង​នោះ​សណ្ឋាគារ​​លំដាប់​ខ្ពស់ ​ដែល​ផ្តល់​ជូន​សេវាកម្ម​លំដាប់​អន្តរជាតិ​មាន​ប្រមាណ១០​សណ្ឋាគារ។

​          ភ្ញៀវទេសចរបរទេសជាង​៧លាន​​នាក់ ត្រូវបានគេប៉ាន់ស្មានថានឹងមកទស្សនានៅកម្ពុជាក្នុងឆ្នាំ​២០២០។

 

អត្ថបទទាក់ទង

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងត្រួតពិនិត្យចរាចរនាវានៅផ្លូវសមុទ្រម៉ាឡាកា ដើម្បីទប់ទល់ឥទ្ធិពលចិន
មេរងវិទ្យុអាស៊ីសេរីប្រឈមការចាទប្រកាន់រឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស ជាជំនួយការគណបក្សប្រឆាំង
៣០ឆ្នាំទៀត ទើបប្រជាពលរដ្ឋខែ្មរមានប្រាក់ចំណូលខ្ពស់ ដែលអាចរួចផុតពីភាពក្រីក្រ
កម្ពុជាចាប់ផ្តើមជំរុញសកម្មភាពពាណិជ្ជកម្មថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ
គណបក្សប្រឆាំងលុតជង្គង់ចំពោះមុខសត្រូវ
រថយន្តក្រុងសាធារណៈឈប់ទទួលសាច់ប្រាក់ពីអ្នកដំណើរ
ការចំណាយច្រើនលើការកសាងផ្លូវនៅកម្ពុជា ប៉ុន្តែគ្មានគុណភាព
កម្ពុជាសង់មជ្ឍមណ្ឌលសម្រាប់ព្យាបាលជនវិកលចរិកដោយសារគ្រឿងញៀន
គម្រោងអភិវឌ្ឍន៍នៅបឹងកប់ស្រូវប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ
CPP ទាមទារឲ្យគណបក្សប្រឆាំងលុបចោលគោលនយោបាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»
អ្នកភូមិជ្រោចង្វារតវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញរំលោភយកដីរបស់ពួកគាត់
លោក ជា សុផារ៉ា ជំរុញការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានឆាប់
loading...