កម្ពុជាស្នើភាគីថៃបង្កើនទុនវិនិយោគផ្ទាល់នៅកម្ពុជា
2017-Mar-03 332 views

លោក ពណ្ណ រាយ     ៣ មីនា ឆ្នាំ២០១៧

          ក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់វិនិយោគិនថៃ មកបណ្តាក់ទុន​​នៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងដល់​​គោលដៅដែលបានគ្រោងទុកនៅត្រឹមឆ្នាំ២០២០។

          រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានសន្យាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់១៥ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២០។

          តាម​របាយការណ៍​ពី​ស្ថានទូត​ថៃប្រចាំ​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៦ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ​ មានទឹកប្រាក់​ជាង​៥.៥៩០​លាន​ដុល្លារ​អា​មេរិក។ តួលេខពាណិជ្ជកម្មនេះ មានការធ្លាក់ចុះ០,០៤ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥​។

          ការអំពាវនាវនេះបានធ្វើឡើង ក្នុងឱកាសរដ្ឋាភិបាលថៃ តាមរយៈស្ថានតំណាងពាណិជ្ជកម្មប្រចាំ​ស្ថានទូតថៃនៅកម្ពុជា រៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ ថបថៃប្រែន ២០១៧ (Top Thai Brands 2017) ធ្វើ​នៅ​​មជ្ឈម​ណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី១-៥ ខែមីនា ដោយមានបញ្ជរទំនិញ២៥០ស្តង់ មកពី​ជាង៣០០ ក្រុមហ៊ុន ដែល​មានមូលដ្ឋាននៅក្នុងប្រទេសថៃ និង​កម្ពុជា។

           ពិព័រណ៍ពទំនិញថៃនេះ មានសម្ភារៈសំណង់ សម្ភារៈ​កសិកម្ម គ្រឿងបន្លាស់ម៉ាស៊ីន អាហារ ភេសជ្ជៈ សម្លៀកបំពាក់ ផ្នែក​សុខភាពនិងសម្ភស្ស ​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​​ផ្ទះនិងផ្ទះបាយ និងស្បែកជើង  សំដៅជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និងការបោះទុនវិនិយោគនៅកម្ពុជាឲ្យមាន​ការ​រីក​​ចម្រើនលើគ្រប់វិស័យ ក្នុងនោះ​ក៏​ជំរុញ​ការនាំចេញទំនិញភូមិមួយផលិត​ផល​មួយ(OTOP) និងផលិតផលសហគ្រាស​ខ្នាត​តូច និងមធ្យម(SMEs)របស់ប្រទេសថៃ។

           លោក សំ សិរីរតន៍ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជក​ម្ម បាននិយាយថាការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃប្រចាំឆ្នាំជាបន្តបន្ទាប់នៅកម្ពុជា គឺជាសញ្ញាវិជ្ជមានមួយនៃការអភិវឌ្ឍពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

 

អត្ថបទទាក់ទង

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងត្រួតពិនិត្យចរាចរនាវានៅផ្លូវសមុទ្រម៉ាឡាកា ដើម្បីទប់ទល់ឥទ្ធិពលចិន
មេរងវិទ្យុអាស៊ីសេរីប្រឈមការចាទប្រកាន់រឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស ជាជំនួយការគណបក្សប្រឆាំង
៣០ឆ្នាំទៀត ទើបប្រជាពលរដ្ឋខែ្មរមានប្រាក់ចំណូលខ្ពស់ ដែលអាចរួចផុតពីភាពក្រីក្រ
កម្ពុជាចាប់ផ្តើមជំរុញសកម្មភាពពាណិជ្ជកម្មថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ
គណបក្សប្រឆាំងលុតជង្គង់ចំពោះមុខសត្រូវ
រថយន្តក្រុងសាធារណៈឈប់ទទួលសាច់ប្រាក់ពីអ្នកដំណើរ
ការចំណាយច្រើនលើការកសាងផ្លូវនៅកម្ពុជា ប៉ុន្តែគ្មានគុណភាព
កម្ពុជាសង់មជ្ឍមណ្ឌលសម្រាប់ព្យាបាលជនវិកលចរិកដោយសារគ្រឿងញៀន
គម្រោងអភិវឌ្ឍន៍នៅបឹងកប់ស្រូវប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ
CPP ទាមទារឲ្យគណបក្សប្រឆាំងលុបចោលគោលនយោបាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»
អ្នកភូមិជ្រោចង្វារតវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញរំលោភយកដីរបស់ពួកគាត់
លោក ជា សុផារ៉ា ជំរុញការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានឆាប់
loading...