កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៥៦នៃប្រទេស១៧៦អំពីការប្រពឹត្តអំពើពុករលួយ
2017-Mar-03 412 views

លោក ពណ្ណ រាយ     ៣ មីនា ឆ្នាំ២០១៧

          ប្រទេសកម្ពុជាបានទទួលបានចំណាត់ថ្នាក់លេខ១៥៦ ក្នុងចំណោមប្រទេសចំនួន១៧៦ អំពីការប្រព្រឹត្តអំពើពុករលួយ។

          នៅឆ្នាំ២០១៦ ប្រទេសកម្ពុជាទទួលបានពិន្ទុ២១ ស្មើនឹងសន្ទស្សន៍ពិន្ទុកាលពី​​ឆ្នាំ​២០១៥ ក្នុងការប្រព្រឹត្តអំពើពុករលួយ។

          របាយការណ៍របស់អង្គការតម្លាភាព បានបង្ហាញថាលទ្ធផលនៃសន្ទស្សន៍នេះ ត្រូវបានរកឃើញពីប្រភពទិន្នន័យចំនួន៨  ដែលបានប្រើប្រាស់ ដើម្បី​គណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរបស់ប្រទេសកម្ពុជាឆ្នាំ២០១៦។ កម្ពុជា​នៅ​តែជាឈរក្នុងចំណាត់ថ្នាក់ទាបបំផុត ក្នុងចំណោមប្រទេសអាស៊ាន និងជាប់ចំណាត់ថ្នាក់ទាបបំផុតទី៣ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិច។ អំពើពុករលួយក្នុងស្ថាប័នសាធារណៈ​​ក្នុង​ប្រទេស​​កម្ពុជា មិនទាន់មានការផ្តាស់ប្តូរនៅឡើយ។

          ការសិក្សាស្រាវជ្រាវទៅលើចំណាត់ការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ អាស៊ី-ប៉ាស៊ីហ្វីក បានបង្ហាញថារាជរដ្ឋាភិបាលកម្ពុជា មានចំណាត់ការទៅលើការប្រយុទ្ធ​​ប្រឆាំង​​អំពើ​​ពុករលួយ មានភាពល្អប្រសើរតែ៣៥ភាគរយ ប្រសើរជាងប្រទេសកូរ៉េ កោះតៃវ៉ាន់ វៀតណាម ជប៉ុន និងម៉ាឡេស៊ី។ ប៉ុន្តែតួលេខនេះ កម្ពុជាតែមានចំណាត់ការទាបជាង ហុងកុង អូស្ត្រាលី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងថៃ។

អត្ថបទទាក់ទង

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងត្រួតពិនិត្យចរាចរនាវានៅផ្លូវសមុទ្រម៉ាឡាកា ដើម្បីទប់ទល់ឥទ្ធិពលចិន
មេរងវិទ្យុអាស៊ីសេរីប្រឈមការចាទប្រកាន់រឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស ជាជំនួយការគណបក្សប្រឆាំង
៣០ឆ្នាំទៀត ទើបប្រជាពលរដ្ឋខែ្មរមានប្រាក់ចំណូលខ្ពស់ ដែលអាចរួចផុតពីភាពក្រីក្រ
កម្ពុជាចាប់ផ្តើមជំរុញសកម្មភាពពាណិជ្ជកម្មថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ
គណបក្សប្រឆាំងលុតជង្គង់ចំពោះមុខសត្រូវ
រថយន្តក្រុងសាធារណៈឈប់ទទួលសាច់ប្រាក់ពីអ្នកដំណើរ
ការចំណាយច្រើនលើការកសាងផ្លូវនៅកម្ពុជា ប៉ុន្តែគ្មានគុណភាព
កម្ពុជាសង់មជ្ឍមណ្ឌលសម្រាប់ព្យាបាលជនវិកលចរិកដោយសារគ្រឿងញៀន
គម្រោងអភិវឌ្ឍន៍នៅបឹងកប់ស្រូវប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ
CPP ទាមទារឲ្យគណបក្សប្រឆាំងលុបចោលគោលនយោបាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»
អ្នកភូមិជ្រោចង្វារតវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញរំលោភយកដីរបស់ពួកគាត់
លោក ជា សុផារ៉ា ជំរុញការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានឆាប់
loading...