ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
2016-Oct-24 348 views

លោក ពណ្ណ រាយ     ២៤ តុលា ឆ្នាំ២០១៦

         ក្រុមធានារ៉ាប់រងខ្នាតតូចរបស់បារាំង​ PKMI​ ទទួល​បានការ​គាំទ្រយ៉ាងខ្លាំង​ពីប្រជាពលរដ្ឋខែ្មរ​ចំណូលមធ្យម។

         លោកស្រី Solene Fevre អគ្គនាយកក្រុមហ៊ុន បានថ្លែងក្នុងពិធីប្រារព្ធខួប៥ឆ្នាំថាក្រុមធានារ៉ាប់រងខ្នាតតូចរបស់បារាំង ឈ្មោះថា Pr’evoir ឬ PKMI​ មាន​អតិថិជន​ចំនួន១២៥.០០០នាក់ និង៣០០.០០០កិច្ចសន្យា ដែលកំពុង​ប្រើ​ប្រាស់​សេវា​ធានា​​រ៉ាប់រង ខណៈ​ក្រុមហ៊ុនមានដៃគូផ្នែក​សេវាសុខភាពជាង២០០ កន្លែងនៅទូទាំង​ប្រទេស។

         បច្ចុប្បន្ន ក្រុមហ៊ុន Pr’evoir ឬ PKMI​ មានបុគ្គលិកចំនួន​៥៩​នាក់ ដែលមានវិជ្ជាជីវៈខ្ពស់ក្នុងការជួយអភិវឌ្ឍទៅ លើកញ្ចប់សេវាធានារ៉ាប់​រងជូន​ដល់​​អតិថិជន ក្នុង​ផ្នែក​សេវាកម្មបម្រើអតិថិជនដំណើរការជារៀង​រាល់​ថ្ងៃ និង២៤ម៉ោង​ដើម្បីផ្តល់ភាពងាយ​ស្រួល​​ដល់​អតិ​ថិជននៅ​ពេលមាន​បញ្ហាបន្ទាន់។

         លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីនៃខួប៥ឆ្នាំនាំក្រុមហ៊ុន​នេះ បាននិយាយថាវិស័យធានារ៉ាបរងមានតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ច ដោយបញ្ជាក់ថា «វិស័យធានារ៉ាប់ គឺជាសសរស្តម្ភមួយនៃប្រព័ន្ធហិរញ្ញវត្តុ និងរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ជាតិ​ ដោយជួយជំរុញសកម្មភាពអាជីវកម្មរបស់ផលិតករ និងប្រតិបត្តិករនៅក្នុងសេដ្ឋកិច្ច»។

         របាយការណ៍ពីសមាគម​ធានារ៉ាប់រង​កម្ពុជា បានឲ្យដឹងថាវិស័យ​ធានារ៉ាប់រង​ទូទៅ​នៅ​កម្ពុជា​ ទទួលមានប្រាក់ចំណូលល្អបង្គួរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

 

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា
ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ
loading...