ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា
2016-Oct-21 412 views

លោក ពណ្ណ រាយ     ២១ តុលា ឆ្នាំ២០១៦

        ក្រុមហ៊ុនថៃជាង៣០ កំពុងស្វែងរកដៃគូវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បីបន្តសិទ្ធិលក់ស្លាកសញ្ញា (Franchise) របស់ខ្លួន។

ក្រុមហ៊ុនទាំងនេះ នឹងមកដល់ប្រទេសកម្ពុជា​នៅ​ចុង​ខែតុលានេះ ដើម្បីជួយជំរុញកំណើនពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ។

          លោក ជីរ៉ាវុឌ្ឍ សុវណ្ណអាត(Jiravuth Suwanna-Arj)​ អគ្គទីប្រឹក្សាពាណិជ្ជកម្មអមស្ថានទូត​​ថៃ​​​​​​​​​ប្រចាំ​នៅ​​កម្ពុជា បានថ្លែងក្នុង​សន្និ​សីទ​សារ​ព័ត៌មាន កាលពីថ្ងៃទី១៩ ខែតុលាថាក្រុមហ៊ុនថៃចំនួន៣៣ នឹងមកដល់កម្ពុជា​នៅថ្ងៃទី២៦ ខែតុលា ដើម្បីស្វែងរកដៃគូវិនិយោគ។

ក្រុមហ៊ុនផ្តល់សិទ្ធិ​លក់​​ស្លាកសញ្ញាទាំងនេះ មានក្រុមហ៊ុនលក់ស្លាកសញ្ញាប្រភេទម្ហូបអាហារ និងភេសជ្ជៈចំនួន២១ និងក្រុមហ៊ុនលក់សេវា។

លោក ជីរ៉ាវុឌ្ឍ បានបន្ថែមថាក្រុមហ៊ុនទាំងនេះសុទ្ធសឹង​តែជា​ក្រុម​ហ៊ុនល្បីក្នុងប្រទេសថៃ និងបាននាំទំនិញទៅលក់នៅបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

          កាលពីឆ្នាំទៅ ក្រុមហ៊ុនធ្វើពាណិជ្ជកម្ម Franchise របស់ប្រទេសថៃចំនួន២២ បានមកដល់​កម្ពុជា ដើម្បីស្វែងរកដៃគូចែកចាយបន្ត។

រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានសន្យាជំរុញ​​ទំហំពា​​ណិ​ជ្ជ​កម្ម​​ទ្វេភាគីឲ្យកើនឡើង​​ដល់​​១៥ប៊ីលានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២០។

 

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ
loading...