ការដាំដូងតឿផ្តល់ប្រាក់ចំណូលខ្ពស់
2016-Oct-18 6047 views

លោក វ៉ៃ សាន    ១៨ តុលា ឆ្នាំ២០១៦

         ការដាំដំណាំដូងតឿតាមលក្ខណៈបច្ចេកទេសក្នុងផ្ទៃដីមួយហិចតាអាចផ្តល់ប្រាក់ចំណូលបានរហូតដល់៨០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
        បច្ចេកទេសដាំដូងតឿឆាប់បានផ្លែ ផ្លែបានច្រើន ផ្លែធំល្អ ទទួលបានចំណូល ចាប់ពី៥០០០-៨០០០ ដុល្លារអាមេរិកក្នុងមួយហិកតាសម្រាប់រយៈពេលមួយឆ្នាំ។
         ប្រភពព័ត៌មាននេះបានដកស្រង់ចេញមកពីលោក កាន់ ចន្ធី ហើយបានបង្ហោះបន្តលើទំព័រហ្វេសប៊ុករបស់លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន។
         វិធីសាស្ត្រដាំដូងតឿ ៖
- ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ
- លាយដីល្អជាមួយជីកំប៉ុស្ត៍ កំទេចស្លឹកឈើងាប់ ដាក់ចូលឲ្យពេញរណ្តៅ
- ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើ
- ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់
- រៀប ប្រព័ន្ធតំណក់ទឹក ឬ ប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ
- ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ
- ដាក់តំណក់ទឹករៀងរាល់ថ្ងៃ នៅរដូវក្តៅ ឬទឹកសាច រៀងរាល់៣ថ្ងៃម្តង។ 
- ភ្ជួរជ្រោយដី និងកាត់ស្មៅរៀងរាល់ឆ្នាំ
- ដាក់អំបិល ជុំវិញគល់ ដើម្បីការពារពីសត្វល្អិតស៊ីឬសដួង និងបន្សាបជាតិអាស៊ីតតរបស់ដី 
- ហាមដុតភ្លើងក្នុងចំការដូង
*ចំណាំ ជីកំប៉ុស្ត៍ និងទឹកគ្រប់គ្រាន់ ១៥លីត្រក្នុងមួយដើមជារៀងរាល់ថ្ងៃ នៅរដូវក្តៅសំខាន់ណាស់ ជាកត្តាកំណត់ឲ្យជោគជ័យ នៃដំណាំដូង។
- ប្រព័ន្ធតំណក់ទឹក ជួយសំលាប់សត្វល្អិត នៅខាងក្រោមឬសដូង ជួយឲ្យដូងលូតលាស់បានល្អ ផ្លែឆាប់ធំ ផ្លែបានច្រើន ផ្លែធំល្អ ផ្លែមានទឹកច្រើន។
- ជីកំប៉ុស្ត៍ ជួយដល់ការលូតលាស់បានល្អ រស់ជាតិទឹក និងសាច់ឆ្ងាញ់ សាច់ក្រាស់ មានរ៉ែច្រើន មានវីតាមីនច្រើន និងដូងមានប្រេងច្រើន ផ្លែច្រើន ផ្លែធំល្អ ជាពិសេសធ្វើអោយដើមដូងមានសុខភាពរឹងមាំល្អ។ 
- បើគ្មានទឹក និងជីកំប៉ុស្ត៍ទេ ពុកម៉ែបងប្អូន កុំសង្ឃឹមថាដាំដូងបានជោគជ័យឲ្យសោះ!
ដូងខ្ចី បច្ចុប្បន្ននៅខ្មែរយើង ២៥០០រៀល បោះដុំ ១៥០០រៀល ទៅ ១៨០០រៀល។ ទិញនៅចំការ ចាំរាប់ផ្លែ យកលុយស្រាប់ មួយផ្លែ ចាប់ពី ៧០០រៀល ទៅ ១២០០រៀល។ 
ធានាអោយតែដាក់ទឹក និងជីកំប៉ុស្ត៍ ប្រាកដជានឹងទទួលបានចំណូល ចាប់ពី5000$ ទៅ 8000$ ក្នុងមួយហិចតា ក្នុងមួយឆ្នាំ តាមខ្នាត ដូងក្រអូប 6x6 m និងដូងធម្មតា 8x8m។
សូមកុំភ្លេចថា ហ្វីលីពីន ដាំដូង បានចំណូលលើសខ្មែរដាំស្រូវទៅទៀត។

 

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា
ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ
loading...