ទំនាក់ទំនងចិន-ហ្វីលីពិនឈានដល់ចំណុចប្រែប្រួលថ្មីមួយ
2016-Sep-15 1780 views

         លោក លីវ ស៊ីនមីន អនុរដ្ឋមន្ត្រីការបរទេសចិន បាននិយាយថាលោកសង្ឃឹមថាទីក្រុងម៉ានីលអាចជួបជាមួយទីក្រុងប៉េកាំងនៅពាក់កណ្តាលផ្លូវ។
         មន្ត្រីការទូតជាន់ខ្ពស់ចិនរូបនេះ បានប្រាប់ហ្វីលីពិនថាទំនាក់ទំនងរវាងចិន និងហ្វីលីពិនបានមកដល់ចំណុចប្រែប្រួលថ្មីមួយ បន្ទាប់ពីប្រទេសទាំងពីរកំពុងមានជម្លោះដណ្តើមទឹកដីនៅសមុទ្រចិនខាងត្បូង។
         លោក លីវ សង្ឃឹមជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យត្រឡប់ទៅរកផ្លូវចរចា ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការមិត្តភាព។
         ចិនមានខឹងយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេដែលបានកាត់ក្តីឲ្យហ្វីលីពិនឈ្នះចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ចិនបានកសាងកោះសប្បនិមិ្មត និងផ្លូវថ្នល់គម្រាមកំហែងដល់អធិបតេយ្យភាព និងសន្តិសុខតំបន់របស់ប្រទេសជាច្រើននៅតំបន់សមុទ្រចិនខាងត្បូង។
         ភាពតានតឹងកើនឡើងយ៉ាងខ្លំាងដោយចិនធ្វើសមយុទ្ធយោធារួមជាមួយរុស្ស៊ី និងល្បាតក្នុងដែនទឹកជម្លោះ។
         វៀតណាម និងចិន បានប្រកាសនៅថ្ងៃទី១២ ខែកញ្ញាថាប្រទេសទាំងពីរដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី។ លោក រ៉ូដ្រីហ្គោ ឌូធ័រតេ ប្រធានាធិបតីហ្វីលីពិន បាននិយាយនៅថ្ងៃទី១៣ ខែកញ្ញាថាលោកមិនអនុញ្ញាតឲ្យកងទ័ពហ្វីលីពិនល្បាតជាមួយអាមេរិកនៅដែនសមុទ្រជម្លោះនោះទេ។ លោក ឌូធ័រតេ បានប្រកាសផ្តាច់ខ្លួនចេញពីអាមេរិក ហើយបែរមកពិចារណាទិញអាវុធពីរុស្ស៊ី និងចិនវិញ។

 

អត្ថបទទាក់ទង

លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
យន្តហោះអ៊ីស្រាអែលល្បាតយ៉ាងសកម្មតាមព្រំដែនស៊ីរី-លីបង់
លោក ពូទិន អួតអាងអាវុធល្បឿនលឿនជាងសម្លេងជាសាធារណៈ
រុស្ស៊ីប្រើអាវុធសង្គ្រាមអគ្គិសនីការពារកងទ័ព និងមូលដ្ឋានយោធារបស់ខ្លួននៅស៊ីរី
ការបង្ហិនបង្ហោចអស់ដោយគ្មានគ្រាប់បែកបំផ្ទុះ
អាវុធសង្គ្រាមអគ្គិសនីរុស្ស៊ីកំពុងសាកល្បងយន្តហោះបំពាក់អាវុធអគ្គិសនីអាមេរិកនៅស៊ីរី
រុស្ស៊ីពិចារណាបាញ់បង្ហោះផ្កាយរណបបំពាក់លើមីស៊ីលអន្តរទ្វីប
ឧទ្ធម្ភាគចក្រលើកទម្ងាន់ធ្ងន់បំផុតថ្មីមួយ CH-53K មានសមត្ថភាពលើករថយន្តយោធាចំនួន៤គ្រឿង
យន្តហោះទម្លាក់គ្រាប់បែក B-52 ផ្លាស់ប្តូរផែនការហោះហើរ បន្ទាប់ពីកូរ៉េខាងជើងគម្រាមលុបចោលកិច្ចប្រជុំកំពូលជាមួយលោកត្រាំ
យានសំកាំងល្បឿនលឿនជាងសម្លេង ៖ ទីភ្នាក់ងារសម្ងាត់អាមេរិកនៅក្នុងវិធីភ័យស្លន់ស្លោអំពីរុស្ស៊ីមានអាវុធមិនចេះចាញ់នៅឆ្នាំ២០២០
លោកស្រី មើកែល ៖ គ្មានដំណោះស្រាយចំពោះជម្លោះស៊ីរីដោយគ្មានរុស្ស៊ី ទួរគី អ៊ីរ៉ង់ និងអឺរ៉ុប
មីស៊ីលចិនកំពុងប្រែក្លាយតុល្យភាពនៃអំណាចនៅលើអវកាស
loading...