កូរ៉េខាងជើងព្រមានអាមេរិកអំពីយន្តហោះ B-1B
2016-Sep-15 14793 views

         កូរ៉េខាងជើងបានចេញការព្រមាន បន្ទាប់ពីអាមេរិកបានហោះហើរយន្តទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រល្បឿនលឿនជាងសម្លេងលើប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១៣ ខែកញ្ញា។
         យន្តហោះ B-1B  ដែលជាផ្នែកមួយនៃផែនការអាមេរិកប្រឆាំងការបង្កសង្គ្រាមរបស់កូរ៉េខាងជើង បានហោះហើរអមដោយយន្តហោះប្រយុទ្ធ F-16 របស់អាមេរិក និង F-15  របស់កូរ៉េខាងត្បូងលើមូលដ្ឋានទ័ពអាកាសអូសាន។
         យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសម្លេងអាចធ្វើរង្គោះរង្គើភាពជាអ្នកដឹកនាំកូរ៉េខាងជើងបាន។ 
         កាលពីថ្ងៃពុធ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានថ្កោលទោសការធ្វើហ្វឹកហាត់ និងបានព្រមានអាមេរិក និងកូរ៉េខាងត្បូង «កុំឲ្យធ្វើសកម្មដោយប្រញាប់ប្រញាល់»
         សេចក្តីថ្លែងការណ៍កូរ៉េខាងជើង បាននិយាយថាអាមេរិកកំពុងប៉ុនប៉ងធ្វើឲ្យសមតាមវិចារណញ្ញាណនូវមហិច្ឆិតាឈ្លានពាន ដោយលេស និងសកម្មភាពដែលបង្ហាញបំណងពិត។ អាមេរិក និងកូរ៉េខាងត្បូងកំពុងជំរុញយន្តហោះយុទ្ធសាស្ត្រឲ្យហោះចូលក្នុងដែនអាកាស និងក្នុងដំណើរការព្យាយាមរកឳកាសវាយប្រហារមិនប្រកាសឲ្យដឹងជាមុន។
         កូរ៉េខាងជើង បាននិយាយថាបំណងវាយប្រហាររបស់អាមេរិក គឺជាហេតុផលនៃនាវាផ្ទុកយន្តហោះចម្បាំងបំពាក់គ្រាប់នុយក្លេអ៊ែរ កំពុងត្រូវបានដាក់ពង្រាយមួយហើយមួយទៀត។
         កងទ័ពកូរ៉េខាងជើងមានវិធានការឆ្លើយតបយោធាយ៉ាងពិតប្រាកដ និងកំពុងឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ននូវល្បិចកលឥតគិតទុកមុន។
         កងទ័ពអាកាសអាមេរិកបានដាក់ពង្រាយយន្តហោះយុទ្ធសាស្ត្រនៅកូរ៉េខាងត្បូង ដើម្បីឆ្លើយតបការបង្កសង្គ្រាមរបស់កូរ៉េខាងជើង។ ការដាក់ពង្រាយនេះកំពុងកើតមាន បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាក ល្បងនុយក្លេអ៊ែរលើកទី៥កាលពីថ្ងៃទី៩ ខែកញ្ញា។

 

អត្ថបទទាក់ទង

អ៊ីរ៉ង់សាងសង់មូលដ្ឋានទ័ពជើងនៅយ៉េមែន និងស៊ីរី
ចិនថ្កោលទោសជប៉ុន-កូរ៉េខាងត្បូងអំពីព័ត៌មានសម្ងាត់យោធាកូរ៉េខាងជើង
អាមេរិក-រុស្ស៊ីរួមគ្នាកម្ទេចពួកភេរវកររដ្ឋអ៊ីស្លាម
មេដឹកនាំអឺរ៉ុប១៥ប្រទេសអំពាវនាវឲ្យមានកិច្ចព្រមព្រៀងអាវុធថ្មីជាមួយរុស្ស៊ី
រុស្ស៊ីវាយប្រហារនុយក្លេអ៊ែរប្រឆាំងអង្គការណាតូ
កងទ័ពរុស្ស៊ីអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលកម្ទេចរថក្រោះចល័តថ្មីទំនើប
ជប៉ុនគ្រោងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD
នាវាចម្បាំងថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក
មហាអំណាចនុយក្លេអ៊ែរឥណ្ឌា-ប៉ាគីស្ថានប្រយុទ្ធគ្នានៅតំបន់ព្រំដែនកាស្នៀ
ការបំផ្ទុះគ្រាប់បែកដ៍កម្រក្នុងតំបន់ជម្លោះប្រដាប់អាវុធនៅមីយ៉ានម៉ា
នាវាផ្ទុកយន្តហោះចម្បាំងចិនលើកដំបូងត្រៀមធ្វើសង្គ្រាម
រុស្ស៊ីដាក់ពង្រាយមីស៊ីលដ៍ទំនើបថ្មីនៅតំបន់បាល់ទិកប្រឆាំងលោកខាងលិច
loading...