យន្តហោះល្បឿនលឿនជាងសម្លេងរបស់អាមេរិកព្រមានកូរ៉េខាងជើង
2016-Sep-14 1217 views

         យន្តហោះទម្លាក់គ្រាប់បែកអាមេរិក២គ្រឿងដែលមានល្បឿនលឿនជាងសម្លេង បានហោះហើរលើ ប្រទេសកូរ៉េខាងត្បូង ដើម្បីបង្ហាញកម្លាំងប្រឆាំងនឹងកូរ៉ខាងជើង ដែលជាសញ្ញានៃការព្រមានទីក្រុងព្យុងយ៉ាង និងធានាការពារទីក្រុងសេអ៊ូល ពីការគម្រាមរបស់កូរ៉េខាងជើង។
         ការហោះហើរយន្តហោះចម្បាំងនេះបានធ្វើឡើងតែ៥ថ្ងៃ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បង នុយក្លេអ៊ែរលើកទី៥ដ៍មានអនុភាពខ្លាំងបំផុតកាលពីថ្ងៃទី៩ ខែកញ្ញា ដែលបានធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង។
         យន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូងបានអមការពារយន្តហោះទម្លាក់គ្រាប់បែកអាមេរិកដែលមានល្បឿនលឿនជាងសម្លេងប្រភេទ B-1B ប្រើប្រព័ន្ធកាំរស្មី ដែលបានហោះចេញពីមូលដ្ឋានទ័ពអាកាសនៅកោះហ្គាំ។

 

អត្ថបទទាក់ទង

អ៊ីរ៉ង់សាងសង់មូលដ្ឋានទ័ពជើងនៅយ៉េមែន និងស៊ីរី
ចិនថ្កោលទោសជប៉ុន-កូរ៉េខាងត្បូងអំពីព័ត៌មានសម្ងាត់យោធាកូរ៉េខាងជើង
អាមេរិក-រុស្ស៊ីរួមគ្នាកម្ទេចពួកភេរវកររដ្ឋអ៊ីស្លាម
មេដឹកនាំអឺរ៉ុប១៥ប្រទេសអំពាវនាវឲ្យមានកិច្ចព្រមព្រៀងអាវុធថ្មីជាមួយរុស្ស៊ី
រុស្ស៊ីវាយប្រហារនុយក្លេអ៊ែរប្រឆាំងអង្គការណាតូ
កងទ័ពរុស្ស៊ីអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលកម្ទេចរថក្រោះចល័តថ្មីទំនើប
ជប៉ុនគ្រោងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD
នាវាចម្បាំងថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក
មហាអំណាចនុយក្លេអ៊ែរឥណ្ឌា-ប៉ាគីស្ថានប្រយុទ្ធគ្នានៅតំបន់ព្រំដែនកាស្នៀ
ការបំផ្ទុះគ្រាប់បែកដ៍កម្រក្នុងតំបន់ជម្លោះប្រដាប់អាវុធនៅមីយ៉ានម៉ា
នាវាផ្ទុកយន្តហោះចម្បាំងចិនលើកដំបូងត្រៀមធ្វើសង្គ្រាម
រុស្ស៊ីដាក់ពង្រាយមីស៊ីលដ៍ទំនើបថ្មីនៅតំបន់បាល់ទិកប្រឆាំងលោកខាងលិច
loading...