ចិន-អាមេរិករុញដាក់គ្នារឿងទទួលខុសត្រូវអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង
2016-Sep-13 2175 views

         ប្រទេសចិនបានអំពាវនាវដល់សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ ឲ្យទទួលខុសកំពុងមកដល់របស់ខ្លួន បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងនុយក្លេអ៊ែរលើកទី៥។
         ការអំពាវនាវនេះបានកើតមានឡើង បន្ទាប់ពីលោក អាស ខាធ័រ រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយថាចិនមានការទទួលខុសត្រូវសំខាន់ចំពោះការបាញ់សាកល្បងនុយក្លេអ៊ែរចុងក្រោយ ហើយបានពឹងពាក់ចិនឲ្យគាបសង្កត់កូរ៉េខាងជើង ក្នុងការបាញ់សាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរកាលពីថ្ងៃទី៩ ខែកញ្ញា។ ចិនគឺជាដៃគូពាណិជ្ជកម្មដ៍ធំរបស់ប្រទេសកូរ៉េខាងជើង។
         លោកស្រី ហួ ឈុនយ៉ីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃច័ន្ធ ថាលោក ខាធ័រ គឺជា «មនុស្សមានហេតុផលណាស់» និងបានដកស្រង់សម្តីជនជាតិចិនថា«នរណាចាប់ផ្តើមបង្ករឿង អ្នកនោះជាអ្នកបញ្ចប់រឿង»
         លោកស្រី ហួ ឈុនយ៉ីង បានបន្ថែមថា«ខ្ញុំគិតថាអាមេរិកគួរតែពិនិត្យមើលដំណើរការនៃការអភិវឌ្ឍបញ្ហានុយក្លេអ៊ែរ និងប្រញាប់ធ្វើការរកដំណោះស្រាយពិតប្រាកដ និងសក្តិសិទ្ធ។
         កាលពីថ្ងៃទី១១ ខែកញ្ញា កូរ៉េខាងជើងបានទាមទារឲ្យអាមេរិកទទួលស្គាល់ខ្លួនថាជា«រដ្ឋនុយក្លេអ៊ែរស្របច្បាប់»
         ក្រុមមន្ត្រីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃច័ន្ទថាកូរ៉េខាងជើងអាចត្រៀមខ្លួនបាញ់សាកល្បងនុយក្លេ អ៊ែរបន្ថែមទៀតនៅពេលណាមួយ។
         កូរ៉េខាងត្បូងបានអភិវឌ្ឍន៍ផែនការកម្ទេចកូរ៉េខាងជើងឲ្យក្លាយទៅជា«ផេះ» ដោយគ្រាប់បែក ក្នុងព្រឹតិ្តការណ៍វាយប្រហារនុយក្លេអ៊ែរ។
         ការបាញ់សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានធ្វើឲ្យមានការថ្កោលទោសពីអាមេរិក កូរ៉េខាងត្បូង ចិន និងជប៉ុន។ លោក អូបាម៉ា បានសន្យាដាក់ទណ្ឌកម្មថ្មីមួយបប្រឆាំងនឹងកូរ៉េខាងជើងដែលមាន ផលវិបាកចំពោះសកម្មភាពខុសច្បាប់ និងគ្រោះថ្នាក់របស់ខ្លួន។ កូរ៉េខាងជើងបានបាញ់សាកល្បងនុយក្លេ អ៊ែរតាំងពីឆ្នាំ២០០៦មក។ (USA TODAY)

 

អត្ថបទទាក់ទង

លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
យន្តហោះអ៊ីស្រាអែលល្បាតយ៉ាងសកម្មតាមព្រំដែនស៊ីរី-លីបង់
លោក ពូទិន អួតអាងអាវុធល្បឿនលឿនជាងសម្លេងជាសាធារណៈ
រុស្ស៊ីប្រើអាវុធសង្គ្រាមអគ្គិសនីការពារកងទ័ព និងមូលដ្ឋានយោធារបស់ខ្លួននៅស៊ីរី
ការបង្ហិនបង្ហោចអស់ដោយគ្មានគ្រាប់បែកបំផ្ទុះ
អាវុធសង្គ្រាមអគ្គិសនីរុស្ស៊ីកំពុងសាកល្បងយន្តហោះបំពាក់អាវុធអគ្គិសនីអាមេរិកនៅស៊ីរី
រុស្ស៊ីពិចារណាបាញ់បង្ហោះផ្កាយរណបបំពាក់លើមីស៊ីលអន្តរទ្វីប
ឧទ្ធម្ភាគចក្រលើកទម្ងាន់ធ្ងន់បំផុតថ្មីមួយ CH-53K មានសមត្ថភាពលើករថយន្តយោធាចំនួន៤គ្រឿង
យន្តហោះទម្លាក់គ្រាប់បែក B-52 ផ្លាស់ប្តូរផែនការហោះហើរ បន្ទាប់ពីកូរ៉េខាងជើងគម្រាមលុបចោលកិច្ចប្រជុំកំពូលជាមួយលោកត្រាំ
យានសំកាំងល្បឿនលឿនជាងសម្លេង ៖ ទីភ្នាក់ងារសម្ងាត់អាមេរិកនៅក្នុងវិធីភ័យស្លន់ស្លោអំពីរុស្ស៊ីមានអាវុធមិនចេះចាញ់នៅឆ្នាំ២០២០
លោកស្រី មើកែល ៖ គ្មានដំណោះស្រាយចំពោះជម្លោះស៊ីរីដោយគ្មានរុស្ស៊ី ទួរគី អ៊ីរ៉ង់ និងអឺរ៉ុប
មីស៊ីលចិនកំពុងប្រែក្លាយតុល្យភាពនៃអំណាចនៅលើអវកាស
loading...