ចិន-រុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង
2016-Sep-13 1750 views

         ចិន និងរុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធទ័ពជើងទឹករយៈពេល៨ថ្ងៃនៅសមុទ្រចិនខាងត្បូងនៅថ្ងៃច័ន្ទ ទី១២ ខែកញ្ញានេះ។
         សមយុទ្ធនេះបានធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងក្នុងជម្លោះដែនសមុទ្រ បន្ទាប់ពីតុលាការទីក្រុងឡាអេបានកាត់ក្តីកាលពីខែកក្កដាថាចិនមិនមានសិទ្ធិប្រវត្តិសាស្ត្រនៅសមុទ្រចិនខាងត្បូងទេ និងបានរិៈគន់ការបំផ្លាញបរិស្ថានសមុទ្រនៅទីនោះ។ ចិនបានបដិសេធសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ និងបានប្រកែកមិនចូលរួមក្នុងសវនាការ។
         សមយុទ្ធ «សមុទ្ររួមគ្នាឆ្នាំ២០១៦» មាននាវាលើផ្ទៃសមុទ្រ នាវាមុជទឹក យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រប្រយុទ្ធ និងកងម៉ារិន។ ប្រទេសទាំងពីរបានអនុវត្តន៍ប្រតិបត្តិការប្រឆាំងនាវាមុជទឹក សង្គ្រោះ និងការពារ ព្រមទាំងការដណ្តើមគ្រប់គ្រងកោះ និងសកម្មភាពដទៃជាច្រើនទៀត។
         កងម៉ារិនចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត ប្រតិបត្តិការពារកោះ និងដីគោក ដែលជា ប្រតិបត្តិការរួមគ្នាដ៍ធំរបស់ទ័ពជើងទឹកនៃប្រទេសទាំងពីរ។ (BBC)

 

អត្ថបទទាក់ទង

អ៊ីរ៉ង់សាងសង់មូលដ្ឋានទ័ពជើងនៅយ៉េមែន និងស៊ីរី
ចិនថ្កោលទោសជប៉ុន-កូរ៉េខាងត្បូងអំពីព័ត៌មានសម្ងាត់យោធាកូរ៉េខាងជើង
អាមេរិក-រុស្ស៊ីរួមគ្នាកម្ទេចពួកភេរវកររដ្ឋអ៊ីស្លាម
មេដឹកនាំអឺរ៉ុប១៥ប្រទេសអំពាវនាវឲ្យមានកិច្ចព្រមព្រៀងអាវុធថ្មីជាមួយរុស្ស៊ី
រុស្ស៊ីវាយប្រហារនុយក្លេអ៊ែរប្រឆាំងអង្គការណាតូ
កងទ័ពរុស្ស៊ីអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលកម្ទេចរថក្រោះចល័តថ្មីទំនើប
ជប៉ុនគ្រោងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD
នាវាចម្បាំងថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក
មហាអំណាចនុយក្លេអ៊ែរឥណ្ឌា-ប៉ាគីស្ថានប្រយុទ្ធគ្នានៅតំបន់ព្រំដែនកាស្នៀ
ការបំផ្ទុះគ្រាប់បែកដ៍កម្រក្នុងតំបន់ជម្លោះប្រដាប់អាវុធនៅមីយ៉ានម៉ា
នាវាផ្ទុកយន្តហោះចម្បាំងចិនលើកដំបូងត្រៀមធ្វើសង្គ្រាម
រុស្ស៊ីដាក់ពង្រាយមីស៊ីលដ៍ទំនើបថ្មីនៅតំបន់បាល់ទិកប្រឆាំងលោកខាងលិច
loading...