បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Cambodia
2016-Jun-20 444 views


លោក ច័ន្ទ លីវណ្ណ    ២០ មិថុនា ឆ្នាំ២០១៦

      បេក្ខជន ថែល ថៃ បានទទួលពានរង្វាន់កម្មវិធីប្រឡងចម្រៀងយុវវ័យលំដាប់ពិភពលោក The Voice Cambodia វគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី១៩ ខែមិថុនានេះ។  
      ម្ចាស់ជ័យលាភីពានរង្វាន់លោក ថែល ថៃ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន១០០លានរៀល (២៥០០០ដុល្លារងាមេរិក) និងកិច្ចសន្យាច្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។
      ម្ចាស់ជ័យលាភីពានរង្វាន់រូបនេះ បានបញ្ចេញទឹកដមសំនៀងយ៉ាងពិរោះ និងកាយវិការដ៍ទាក់ទាញ ព្រមទាំងទេពកោសល្យសិល្បៈ សមត្ថភាព និងការប៉ិនប្រសប់លើសគូប្រកួត៣រូបទៀត។
      បេក្ខបុរស-នារីចម្រៀងឆ្នើមចំនួន៤រូបនេះ រួមមានកញ្ញា ឈីន រតនៈ កញ្ញា សាន ស្រីឡៃ លោក ថែល ថៃ និងលោក ឃី សុឃុន បានបញ្ចេញទេពកោសល្យសិល្បៈដ៍ប៉ិនប្រសប់រៀងៗខ្លួននៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រឡងចម្រៀងយុវវ័យលំដាប់ពិភពលោក The Voice Cambodia នៅយប់ថ្ងៃទី១៩ ខែមិថុនានេះ។ 
      ក្រុមហ៊ុនស្រាបៀរកម្ពុជាដែលជាម្ចាស់ឧបត្ថម្ភកម្មវិធី The Voice Cambodia បានផ្តល់ជូនបេក្ខបុរស-នារីចម្រៀងឆ្នើមចំនួន៤រូបក្នុងម្នាក់ៗចំនួន២០០០ដុល្លារអាមេរិក និងស្រាបៀរកម្ពុជាចំនួន១០០កោះ ហើយកម្មវិធី The Voice Cambodia បានផ្តល់១០០០ដុល្លារអាមេរិកក្នុងម្នាក់ៗសម្រាប់បេក្ខបុរស-នារីចម្រៀងឆ្នើមទាំង៤រូបនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។
      ក្រុមហ៊ុនស្រាបៀរកម្ពុជាបានផ្តល់ជូនគ្រូបង្វឹកចំនួន៤រូបក្នុងម្នាក់ៗចំនួន១០០កោះ និងអ្នកចូលរួមប្រឡងក្នុងកម្មវិធីទាំងអស់៤៨រូប ក្នុងម្នាក់ៗចំនួន១០កោះ ព្រមទាំងពិធីករចំនួន៥០កោះ និងពិធីករសម្របសម្រួលចំនួន២០កោះ។

អត្ថបទទាក់ទង

យុវជនកម្ពុជា២២នាក់ទៅសិក្សាស្វែងយល់សេដ្ឋកិច្ច និងវប្បធម៌ជប៉ុន
ពិព័ររូបថតនឹងធ្វើឡើងចំថ្ងៃព្រះសុរិយារះចំកណ្តាលពីលើកំពូលប្រាសាទអង្គរវត្ត
កម្ពុជា-អាមេរិករួមគ្នាទប់ស្កាត់ការនាំវត្ថុបុរាណកម្ពុជាខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក (សូមទស្សនារូបភាព)
រ៉េត ស៊ូហ្សាណា បានសកឲ្យអ្នករិៈគន់
តើបេក្ខបុរស-នារីរូបណាទទួលបានពានរង្វាន់ The Voice នៅថ្ងៃអាទិត្យនេះ?
រ៉េត ស៊ូហ្សាណាធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia
បេក្ខជនឆ្នើម៤រូបចូលទៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធី The Voice Cambodia
បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល
តារាភាពយន្តលោក ប៉ែន ចំរ៉ុង រងការរិៈគន់ពីសាធារណជន
កម្ពុជាត្រៀមចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សំណង់អគារសម័យបារាំងនៅទីក្រុងភ្នំពេញត្រូវអភិរក្ស
loading...